ចងចាំនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានធ្វើគំរូ

Remembering All God Has Done

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ទំនុកតម្កើង ៩១ ថ្លែងអំពីសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់។ នៅក្នុងទំនុកតម្កើងនេះ យើងអានលើការថ្លែង ថាព្រះជាម្ចាស់ គឺជាទីជម្រករបស់យើង។ ទ្រង់គឺជាកំពែងការពាររបស់យើង។ ហើយទ្រង់មើលថែការពារយើង។ ទំនុកតម្កើងមួយជំពូកនេះ បើសង្ខេបសរុបទៅ គឺថ្លែងប្រាប់ឲ្យយើងយល់ច្បាស់ប្រាកដពីសេចក្ដីពិតមួយ៖ ព្រះជាម្ចាស់ទ្រង់តែងតែស្មោះត្រង់ មិនថាកាលៈទេសៈ និងក្នុងស្ថានភាពណាក៏ដោយ។ ទ្រង់គង់នៅក្បែរយើង មិនថាឡើយ ពេលល្អ និង ពេលអាក្រក់នោះទេ។ ទ្រង់គង់នៅក្បែរ ទោះជាពេលដែលអ្នកមានអារម្មណ៍ថាទ្រង់នៅឆ្ងាយក៏ដោយចុះ។ ដំណើរជីវិតមនុស្សម្នាក់ៗក្នុងជីវិតនេះ មានលក្ខណៈខុសប្លែកទីទៃពីគ្នា ក្នុងដំណើរលូតលាស់នៅក្នុងអង្គព្រះគ្រិស្ដ ប៉ុន្តែសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ នៅតែដដែលជានិច្ច។ តើបងប្អូនបានទទួលនូវបទពិសោធន៍នៃភាពស្មោះត្រង់របស់ព្រះជាម្ចាស់ មួយគ្រាៗក្នុងជីវិតរបស់បងប្អូន យ៉ាងដូចម្ដេចដែរ? ចូរចំណាយពេលថ្ងៃនេះ ក្នុងការចងចាំនូវសេចក្ដីស្មោះត្រង់របស់ព្រះអង្គ និង គិតពីភាពស្មោះត្រង់នោះ ដែលបានស្ដារនិងនាំឲ្យបងប្អូនអាចឆ្លងផុតដំណាក់កាលនីមួយៗនៃជីវិតនោះ។ អរព្រះគុណដល់ព្រះជាម្ចាស់ ចំពោះសេចក្ដីស្មោះត្រង់របស់ព្រះអង្គ ហើយចូរមានការកំសាន្តចិត្ដឡើង ដោយដឹងថា ព្រះអង្គទ្រង់គង់នៅក្បែរនិងនៅជាមួយបងប្អូនជានិច្ច។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Remembering All God Has Done

ជានិន្នាការពីធម្មជាតិទេ ដែលយើងភាគច្រើនតែងសម្លឹងមើលទៅកាន់អនាគតកាល ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវអតីតកាលនោះឡើយ។ គម្រោងអាននេះ បានរៀបចំគ្រោងឡើង សម្រាប់បងប្អូន ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីជាប្រយោជន៍ជួយឲ្យបងប្អូនចងចាំនូវអ្វីៗដែលព្រះជាម្ចាស់ទ្រង់បានធ្វើ ក្នុងការកែច្នៃបំពេញបងប្អូន ឲ្យបានក្លាយទៅជាមនុស្សម្នាក់ ដែលទ្រង់សព្វព្រះទ័យ រហូតមកដល់ថ្ងៃនេះ។ ជារៀងរាល់ថ្ងៃ តាមគម្រោង បងប្អូននឹងទទួលបាននូវខគម្ពីរ និងការរៀបចំបរិយាយខ្លីអំពីអត្ថបទគម្ពីរនោះ ដើម្បីជួយឲ្យបងប្អូនអាចចងចាំនូវពេលវេលាសំខាន់ៗ ក្នុងដំណើរជីវិតដែលបងប្អូនដើរជាមួយព្រះគ្រិស្ដ។ សម្រាប់អត្ថបទបន្ថែម សូមចូលទៅកាន់ finds.life.church

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church