បោះជំហានចូលទៅក្នុងគោលបំណងជីវិតគំរូ

Step into Purpose

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

បោះជំហានចូលទៅក្នុងគោលបំណងជីវិតដោយបម្រើទាំងមិនគិតពីខ្លួនឯង 

សាវ័ក ប៉ុល បានបង្គាប់ដល់អ្នកជឿនៅកាឡាទី ឱ្យរស់នៅក្នុងជីវិតដែលបញ្ចេញពីចិត្ដសប្បុរសដែលហ៊ានលះបង់ ផ្ទុយពីលោកិយដែលយកខ្លួនឯងជាធំ។ សេរីភាពដែលយើងទទួលបានពីព្រះគ្រីស្ទ នោះមិនមែនជាអាជ្ញាប័ណ្ណសម្រាប់មហិច្ឆតាបែបអាត្មានិយមទេ ប៉ុន្តែជួសវិញ គឺដើម្បីបានជាឱកាសថ្វាយសិរីរុងរឿងដល់ព្រះ និងបម្រើដល់អ្នកដទៃនៅក្នុងសេចក្ដីស្រឡាញ់ (ចូរមើល កាឡាទី ៥៖១៣)។ 

យើងអាចមើលទៅព្រះយេស៊ូវជាគំរូដ៏ល្អឥតខ្ចោះ ក្នុងនាមទ្រង់ជាម្នាក់ ដែលបានបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់ព្រះអង្គ តាមរយៈកិច្ចបម្រើដែលមិនគិតពីខ្លួនឯង។ នៅក្នុងសភាពជាមនុស្សរបស់ព្រះអង្គ នោះទ្រង់បានជ្រាបពីតម្លៃនៃកិច្ចបម្រើដែលហ៊ានលះបង់ នៅពេលដែលព្រះអង្គមានបន្ទូលថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ»។ តែទោះជាយ៉ាងនេះក្ដី ក៏យើងរកឃើញថា ព្រះយេស៊ូវកំពុងតែធ្វើការដោយមិនគិតពីខ្លួនផ្ទាល់ នៅពេលព្រះអង្គមានបន្ទូលថា៖ «ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ ព្រះអង្គបានសុគត ដើម្បីឱ្យយើងអាចឈានចូលទៅក្នុងគោលបំណងជីវិត។ ព្រះអង្គសុគត ដើម្បីឱ្យយើងអាចជួយដល់អ្នកដទៃ ឱ្យគេអាចធ្វើយ៉ាងដូច្នេះដូចគ្នា (ចូរមើល ម៉ាថាយ ២៦៖៣៩)។

ក្នុងខណៈពេលអ្នកអធិស្ឋាន ចូរទូលសូមព្រះអម្ចាស់ ឱ្យបើកសម្ដែងពីបរិបទណាដែលអ្នកអាចបម្រើដល់អ្នកដទៃក្នុងក្ដីស្រឡាញ់។ អ្នកប្រហែលជាអាចរកឃើញថាខ្លួនអ្នកផ្ទាល់ កំពុងតែស្ថិតនៅក្នុងស្ថានភាព ដែលអ្នកកំពុងតែបម្រើមនុស្សនៅក្នុងក្រុមជំនុំ ឬនៅឯទីកន្លែងធ្វើការ។ មិនថាអ្នកធ្វើអ្វីនោះទេ ចូរធ្វើការអស់ទាំងនោះ ដូចអ្នកធ្វើថ្វាយដល់ព្រះ ដោយគិតពីក្ដីស្រឡាញ់និងសេរីភាពដែលព្រះបានប្រទានដល់រូបអ្នករួចស្រេចមកហើយនោះចុះ។ 


និពន្ធដោយ ឆាណានណៃអា ដាម៉ា (Chenaniah Darma)


ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមពីព័ត៌មានអំពី C3 College សូមចុចលើតំណភ្ជាប់ នៅទីនេះ 

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Step into Purpose

តើគោលបំណងជីវិតរបស់ខ្ញុំគឺជាអ្វីទៅ? តើខ្ញុំកើតមកដើម្បីធ្វើអ្វីដែរជាមួយនឹងជីវិតរបស់ខ្ញុំ? តើព្រះមានគម្រោងផែនការអ្វីសម្រាប់ជីវិតរបស់ខ្ញុំ? ទាំងនេះ សុទ្ធសឹងតែជាសំណួរដែលមនុស្សជាច្រើនបានសួរ ពីមួយគ្រាទៅមួយគ្រានៅក្នុងជីវិតរបស់ខ្លួន។ យើងនឹងប៉ងឆ្លើយសំណួរខ្លះៗ ក្នុងខណៈពេលដែលយើងស្រាយនូវអត្ថន័យ ថាការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់យើង នោះមានន័យយ៉ាងណា។ សូមមកចូលរួមសិក្សាជាមួយក្រុមនិស្សិតរបស់យើងខ្ញុំ ក្នុងខណៈពេលដែលពួកគាត់ព្យាយាមពន្យល់ណែនាំខ្លះៗ ទៅលើប្រធានបទនេះ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ C3 Church Sydney Pty Ltd ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.c3college.com/