បោះជំហានចូលទៅក្នុងគោលបំណងជីវិតគំរូ
![Step into Purpose](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F16177%2F1280x720.jpg&w=3840&q=75)
គោលបំណងជីវិតក្នុងគ្រាទន្ទឹងរង់ចាំ
យើងសព្វថ្ងៃកំពុងតែរស់នៅក្នុងជំនាន់បែបរហ័សទាន់ចិត្ដ។ អ្វីទាំងអស់ត្រូវតែឱ្យកើតឡើងភ្លាមៗឥឡូវ។ យើងមិនអាចរង់ចាំបានទេ ហើយចំពោះលទ្ធផលក៏ត្រូវតែកើតឡើងបន្ទាន់ដែរ។ ដូចគ្នា នោះយើងអាចសម្លឹងមើលគោលបំណងជីវិតក្នុងរបៀបនេះដែរ នៅពេលខ្លះ។
យើងអាចជឿថាព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យទៅបំពេញអ្វីមួយ - ទៅដឹកនាំមនុស្សរាប់ពាន់នាក់ឱ្យថ្វាយបង្គំ ឱ្យបង្កើតអាជីវកម្មលេចធ្លោ ដែលមានចំណូលរាប់សែនម៉ឺន ឱ្យទៅស្វែងរកដៃគូជីវិត ហើយរៀបការនឹងគ្នា ឱ្យទៅធ្វើដំណើរនៅជុំវិញពិភពលោកផ្សព្វផ្សាយដំណឹងល្អ... បញ្ជីរាយការត្រាស់ហៅមានច្រើនតទៀត។ ហើយយើងមិនគិតខុសចំពោះការប្រាថ្នាឱ្យគោលបំណងទាំងនេះក្លាយទៅជាការពិតនោះទេ។ តែទោះបីជាយ៉ាងនេះក្ដី ជាច្រើនលើក នោះយើងត្រូវចំណាយពេល ហើយនិងមានការទន្ទឹងរង់ចាំ ដើម្បីឱ្យយើងឈានទៅដល់ចំណុចនោះ!
តាមការស្មានមើល នោះ ដាវីឌ មានអាយុប្រហែលជា ១៥ ឆ្នាំ នៅពេលដែលគាត់បានទទួលការចាក់ប្រេងតាំងឱ្យក្លាយទៅជា ព្រះមហាក្សត្រនៃពួកអ៊ីស្រាអែល ប៉ុន្តែ ស្ដេច ដាវីឌ មិនទាន់បានទទួលតំណែងរហូតដល់គាត់អាយុ ៣០ ឆ្នាំ (២ សាំយូអែល ៥៖៤)! នៅក្នុងអំឡុងឆ្នាំនៃការទន្ទឹងចាំទាំងប៉ុន្មាន នោះព្រះជាម្ចាស់បានរៀបចំ ដាវីឌ ឱ្យក្លាយទៅជាស្ដេច។ នៅក្នុងទីរហោស្ថាន នោះស្ដេច ដាវីឌ បានរៀនមេរៀនដ៏មានតម្លៃក្នុងជីវិតរបស់គាត់ ហើយនៅទីនោះ គាត់បានរៀនពឹងផ្អែកលើព្រះជាម្ចាស់។
តាមការសិក្សានៅក្នុងទំនុកតម្កើងបានផ្ដល់ឱ្យនូវគំហើញគំនិតទៅក្នុងទុក្ខសោកទាំងប៉ុន្មាន ដែល ស្ដេច ដាវីឌ បានហែលឆ្លងកាត់ ទាំងទឹកភ្នែកធ្លាក់ស្រក់ជោកជន់ ប៉ុន្តែក៏គាត់បានរៀនពីក្ដីស្មោះត្រង់នៃព្រះជាម្ចាស់ ពីក្ដីស្រឡាញ់យ៉ាងអស្ចារ្យ និងពីរបៀបដែល ស្ដេច ដាវីឌ អាចស្វែងរកឃើញនូវកម្លាំង និងទីពឹងអាស្រ័យនៅក្នុងព្រះអង្គ។ សូមអាន ទំនុកតម្កើង ជំពូកទី ២៥។ តាមការឆ្លងកាត់គ្រាអស់ទាំងនោះ ដាវីឌ ត្រូវបានសូននិងកែតម្រង់ ឱ្យបានក្លាយទៅជាបុរសដែលគោរពកោតខ្លាចព្រះដ៏អស្ចារ្យ ដែលព្រះបានចាក់ប្រេងតាំងឱ្យក្លាយទៅជា ព្រះមហាក្សត្រនៃអ៊ីស្រាអែល។
ប្រៀបដូច ស្ដេច ដាវីឌ នៅក្នុងគ្រានៃការទន្ទឹងរង់ចាំ នោះវាជារដូវកាលដែលរាល់អ្វីៗមើលទៅដូចជាមិនសុខស្រួលទាល់តែសោះ ប៉ុន្តែវាជារដូវកាលដែលព្រះជាម្ចាស់ត្រៀមរៀបចំយើងសម្រាប់រាល់អ្វីៗដែលមាននៅចំពោះមុខ ក្នុងខណៈពេលដែលយើងឈានចូលទៅក្នុងគម្រោងការដែលព្រះមានសម្រាប់យើង! ចូរសម្រាកទាំងជឿជាក់ ថាព្រះជាម្ចាស់ទ្រង់យាងនិងគង់នៅជាមួយអ្នក ក្នុងខណៈពេលដែលអ្នកបោះជំហានចេញទៅក្នុងផែនការដ៏ធំសម្បើមអស្ចារ្យ ដែលព្រះអង្គបានត្រៀមទុកសម្រាប់រូបអ្នក។
និពន្ធដោយ លោក យ៊ូស៊ូអា សីលជល (Joshua Sijl)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Step into Purpose](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F16177%2F1280x720.jpg&w=3840&q=75)
តើគោលបំណងជីវិតរបស់ខ្ញុំគឺជាអ្វីទៅ? តើខ្ញុំកើតមកដើម្បីធ្វើអ្វីដែរជាមួយនឹងជីវិតរបស់ខ្ញុំ? តើព្រះមានគម្រោងផែនការអ្វីសម្រាប់ជីវិតរបស់ខ្ញុំ? ទាំងនេះ សុទ្ធសឹងតែជាសំណួរដែលមនុស្សជាច្រើនបានសួរ ពីមួយគ្រាទៅមួយគ្រានៅក្នុងជីវិតរបស់ខ្លួន។ យើងនឹងប៉ងឆ្លើយសំណួរខ្លះៗ ក្នុងខណៈពេលដែលយើងស្រាយនូវអត្ថន័យ ថាការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់យើង នោះមានន័យយ៉ាងណា។ សូមមកចូលរួមសិក្សាជាមួយក្រុមនិស្សិតរបស់យើងខ្ញុំ ក្នុងខណៈពេលដែលពួកគាត់ព្យាយាមពន្យល់ណែនាំខ្លះៗ ទៅលើប្រធានបទនេះ។
More