បោះជំហានចូលទៅក្នុងគោលបំណងជីវិតគំរូ
រហូតដល់អ្នកលែងប៉ះដល់បាត
និម្មិតនោះពិតជាសំខាន់សម្រាប់ការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់អ្នក។
អេសេគាល ជំពូកទី ៤៧ ប្រាប់អំពីទន្លេដែលហូរចេញពីព្រះវិហារ ដែលជាទីកន្លែងបរិសុទ្ធលើសអស់ភាពបរិសុទ្ធ (មើលនៅក្នុង អេសាយ ៦៖១-៦)។ អត្ថបទគម្ពីរនេះពិតជាមានអំណាចចេស្ដាណាស់ ដោយព្រោះវាបង្ហាញថាប្រសិនបើអ្នកដេញតាមភាពបរិសុទ្ធនៃព្រះជាម្ចាស់ នោះអ្នកនឹងទទួលបាននិម្មិតសម្រាប់គោលបំណងជីវិត ដែលព្រះអង្គមានសម្រាប់អ្នក ដោយឥតមានភាពសង្ស័យ។
ប៉ុន្តែ ដូចខណៈពេលដែលអត្ថបទគម្ពីរបង្ហាញ ការទាំងនោះ មិនសម្រេចផ្ដល់ឱ្យអ្នកបានក្នុងគ្រាអ្នកស្ថិតនៅក្នុងទីសុខសុវត្ថិភាពនោះឡើយ។
ព្យាការី អេសេគាល បានបន្ដដំណើរទៅកាន់កម្រិតទាំង ៤ ផ្សេងគ្នាមុននឹងគាត់អាច មើលឃើញ។ អញ្ចឹងជារឿយៗ យើងបានទូលសូមព្រះជាម្ចាស់ឱ្យបើកសម្ដែងគោលបំណងជីវិតរបស់យើង ប៉ុន្តែយើងមិនហ៊ានឈានជើងចូលឱ្យកាន់តែជ្រៅនោះទេ។ និម្មិតដែលព្យាការី អេសេគាល ឃើញ នោះគឺជាជីវិតពេញបរិបូរណ៍ ដែលទ្រទ្រង់និងជាប់ស្និទ្ធទៅនឹងភាពបរិសុទ្ធនៃព្រះជាម្ចាស់ (ជាទន្លេ ចូរមើលក្នុង ទំនុកតម្កើង ១៖១-៣)។ រាល់អ្វីៗដែលរសាត់ឆ្ងាយ ចុងក្រោយវានឹងនៅទីដែលគាំងហើយគ្មានជីវិត (អេសេគាល ៤៧៖១១)។
ប្រសិនបើអ្នកចង់បាននិម្មិតដែលមានភាពច្បាស់លាស់ និងនឹងន សម្រាប់គោលបំណងជីវិតរបស់អ្នក នោះអ្នកត្រូវការដើរឆ្លងកាត់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដែលរុញអ្នកឱ្យហួសពីព្រំដែនកំណត់របស់អ្នក។ ដែលនោះគឺទៅដល់កម្រិតមុជចូល ទាំងជើងរបស់អ្នកលែងប៉ះដល់បាតនៃភាពស្រណុកសុខស្រួលរបស់អ្នកនោះឯង។ ក្នុងទីកន្លែងនោះហើយដែលអ្នកត្រូវតែចុះចូល ហើយថ្វាយការគ្រប់គ្រងរបស់អ្នក ប៉ុន្តែជាការដោះដូរ អ្នកស្វែងរកឃើញថាព្រះបីត្រកងអ្នកចូលទៅក្នុងគោលបំណងដ៏ពេញលេញសម្រាប់ជីវិត។
និពន្ធដោយ ខេនដែស ថូសាស់ (Candace Tossas)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើគោលបំណងជីវិតរបស់ខ្ញុំគឺជាអ្វីទៅ? តើខ្ញុំកើតមកដើម្បីធ្វើអ្វីដែរជាមួយនឹងជីវិតរបស់ខ្ញុំ? តើព្រះមានគម្រោងផែនការអ្វីសម្រាប់ជីវិតរបស់ខ្ញុំ? ទាំងនេះ សុទ្ធសឹងតែជាសំណួរដែលមនុស្សជាច្រើនបានសួរ ពីមួយគ្រាទៅមួយគ្រានៅក្នុងជីវិតរបស់ខ្លួន។ យើងនឹងប៉ងឆ្លើយសំណួរខ្លះៗ ក្នុងខណៈពេលដែលយើងស្រាយនូវអត្ថន័យ ថាការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់យើង នោះមានន័យយ៉ាងណា។ សូមមកចូលរួមសិក្សាជាមួយក្រុមនិស្សិតរបស់យើងខ្ញុំ ក្នុងខណៈពេលដែលពួកគាត់ព្យាយាមពន្យល់ណែនាំខ្លះៗ ទៅលើប្រធានបទនេះ។
More