បោះជំហានចូលទៅក្នុងគោលបំណងជីវិតគំរូ
គោលបំណងជីវិតបែបងាយស្រួលយល់
គំនិតនៃ "គោលបំណងជីវិត" នោះជាអ្វីមួយដែលរូបខ្ញុំមានការភ័ន្ដច្រឡំខ្លះដែរ នៅពេលខ្ញុំរីកចម្រើនលូតលាស់នៅក្នុងក្រុមជំនុំ។
តើព្រះជាម្ចាស់សព្វព្រះទ័យចង់ប្រើរូបខ្ញុំតាមរបៀបណាដែរ? តើនៅពេលណាទៅ ទើបខ្ញុំដឹងពីពេលវេលានោះ? រហូតដល់គ្រានោះមកដល់ តើខ្ញុំត្រូវធ្វើអ្វីទៅ នៅពេលឥឡូវនេះ? ខ្ញុំធ្លាប់សួរសំណួរទាំងនេះជារឿយៗ ហើយគ្មានសោះនូវចម្លើយ ទាំងធ្លាក់បាក់ទឹកចិត្ដថែមទៀត។
នេះជារឿងខ្ញុំត្រូវប្រឈមតយុទ្ធជាញឹកញាប់ រហូតដល់ថ្ងៃមួយខ្ញុំបានអានមកប៉ះចំអត្ថបទគម្ពីរដែលបានបំផ្លាស់បំប្រែជីវិតរបស់ខ្ញុំយ៉ាងស្មោះ - «អ្វីក៏ដោយដែលអ្នកធ្វើ ចូរធ្វើសម្រាប់ថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់»។(១ កូរិនថូស ១០៖៣១)
ការបើកសម្ដែងក៏ជ្រាបចូលមក។
ពិតមែន ព្រះជាម្ចាស់មានគម្រោងផែនការយ៉ាងលម្អិតសម្រាប់យើងរាល់គ្នា។ ពិតមែន គោលបំណងជីវិតរបស់អ្នក មានលក្ខណៈខុសគ្នាពីគោលបំណងជីវិតរបស់មនុស្សដទៃផ្សេងទៀត។ ប៉ុន្តែ រាល់ការអស់ទាំងនេះបានកើតឡើងសម្រាប់ការមួយ ដែលលាតត្រដាង បូករួមផ្សំគ្នា និងជាកម្មសិទ្ធិរួមតែមួយ នោះគឺ៖ ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។
ព្រះជាម្ចាស់មិនមែនប្រឹងស្វែងរកឱ្យនរណាទៅលើកតម្កើងអាត្មារបស់ព្រះអង្គទេ! ការត្រាស់ហៅរបស់ព្រះអង្គឱ្យធ្វើអ្វីៗដើម្បីថ្វាយសិរីរុងរឿងដល់ព្រះ នោះគឺមានប្រភពចេញមកពីក្ដីស្រឡាញ់ដ៏អស្ចារ្យនៃព្រះ ដែលមានសម្រាប់យើងរាល់គ្នា។ ព្រះអង្គជ្រាបថានៅពេលណាដែលយើងស្គាល់ពីការល្អនិងចេះថ្វាយអ្វីៗដែលសក្ដិសមចំពោះចរិតលក្ខណៈនៃព្រះ ទាំងថ្វាយការទាំងនោះទៅដល់ព្រះអង្គ នោះយើងទទួលបានការបើកសម្ដែង ហើយចាប់ផ្ដើមយល់ពីក្ដីស្រឡាញ់របស់ព្រះអង្គសម្រាប់យើង នៅក្នុងកម្រិតយ៉ាងជ្រៅមួយផ្សេងទៀត។ ក្ដីស្រឡាញ់នេះផ្លាស់ប្រែរាល់គ្រប់អ្វីៗទាំងអស់។
ព្រះជាម្ចាស់ស្រឡាញ់យើង មិនថាជាយើងថ្វាយសិរីរុងរឿងទៅដល់ព្រះអង្គ ឬក៏អត់នោះទេ ប៉ុន្តែបំណងហឫទ័យនៃព្រះ គឺដើម្បីឱ្យយើងបានស្គាល់ពីក្ដីស្រឡាញ់យ៉ាងពេញលេញនោះ។ សូមថ្វាយរាល់សិរីរុងរឿងទៅដល់ព្រះជាអម្ចាស់! នេះហើយគឺជាគោលបំណងជីវិតរបស់យើង។
និពន្ធដោយ ហាណា វ៉ែថ (Hannah White)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើគោលបំណងជីវិតរបស់ខ្ញុំគឺជាអ្វីទៅ? តើខ្ញុំកើតមកដើម្បីធ្វើអ្វីដែរជាមួយនឹងជីវិតរបស់ខ្ញុំ? តើព្រះមានគម្រោងផែនការអ្វីសម្រាប់ជីវិតរបស់ខ្ញុំ? ទាំងនេះ សុទ្ធសឹងតែជាសំណួរដែលមនុស្សជាច្រើនបានសួរ ពីមួយគ្រាទៅមួយគ្រានៅក្នុងជីវិតរបស់ខ្លួន។ យើងនឹងប៉ងឆ្លើយសំណួរខ្លះៗ ក្នុងខណៈពេលដែលយើងស្រាយនូវអត្ថន័យ ថាការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់យើង នោះមានន័យយ៉ាងណា។ សូមមកចូលរួមសិក្សាជាមួយក្រុមនិស្សិតរបស់យើងខ្ញុំ ក្នុងខណៈពេលដែលពួកគាត់ព្យាយាមពន្យល់ណែនាំខ្លះៗ ទៅលើប្រធានបទនេះ។
More