រឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្តគំរូ
ថ្ងៃអាទិត្យ- នៅថ្ងៃដ៏អស្ចារ្យនេះ យើងចំណាយពេលលើឈើឆ្កាង និងផ្នូរទទេរ នឹងអ្វីដែលទ្រង់បានប្រទានមកអោយយើង។ តែសូមអោយយើងបានផ្ដោតទៅលើកិច្ចការដែលប្រទានមកយើង ដែលហៅថា "ចូរចេញទៅ និងបង្កើតសិស្ស..." ជាដំណឹងល្អដ៏ពិតដែលព្រះគ្រីស្តបានប្រទានមកកាន់សិស្សរបស់អ្នក ជាដំណងល្អនៃព្រះគុណដែលហុចបន្តគ្នា មិនមែនគ្រាន់តែទទួល។ ព្រះយេស៊ូបានចាកចេញពីសិស្សដែលបានបំពាក់បំប៉នក្នុងការបង្កើតសិស្ស ដើម្បីបង្កើតផលផ្លែ។ យើងអាចនិយាយបានថាវាដំណើរការព្រោះមនុស្សដែលបានបង្កើតសិស្ស ក៏បានបង្កើតសិស្សថែមទៀតដែរ។ នោះវាបានហុចបន្តគ្នាជាងពីរពាន់ឆ្នាំហើយ។ ជាជាងការបង្កើតផលផ្លែ ហើយច្រូតកាត់ផ្លែទំពាំងបាយជូរដែលឥតគ្រាប់។ ក្នុងពេលដែលយើងបានចំណាយពេលអរព្រះគុណព្រះ និងថ្វាយបង្គំទ្រង់ថ្ងៃនេះ សំរាប់ព្រះគុណដែលយើងបានទទួល សូមអោយយើងអធិស្ឋានដើម្បីអោយយើងខំប្រឹងបន្ថែមទៀតដើម្បីហុចបន្តនូវព្រះគុណ និងរស់នៅសំរាប់មហាបេសសកកម្មដ៏អស្ចារ្យនេះ។
អំពីគម្រោងអាននេះ
តើអ្នកនឹងចំណាយសប្ដាហ៍ចុងក្រោយរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកដឹងថាវាជាពេលចុងក្រោយបំផុតសំរាប់ជីវិតរបស់អ្នក? សប្ដាហ៍ចុងក្រោយដែលព្រះយេស៊ូបានយកកំណើតជាមនុស្ស ទ្រង់បានបំពេញវាដោយរឿងរ៉ាវដែលមិនអាចបំភ្លេចបាន ទ្រង់បានបំពេញគ្រប់ពាក្យទំនាយ, ការប្រឹក្សាពេញលេញ, កិច្ចការអស្ចារ្យ, នឹងព្រឹត្តិការណ័ដែលបំផ្លាស់បំប្រែពិភពលោក។ រៀបចំឡើងដោយថ្ងៃច័ន្ទមុនពេលបុណ្យព្រះអង្គមានព្រជន្មរស់ មានគំរោងអានជាប្រចាំថ្ងៃ ដែលនឹងជួយអ្នកនៅក្នុងជំពូកពីដំណឹងល្អទាំងបួនដើម្បីដំណាលប្រាប់ពីរៀឿងដែលវិសុទ្ធ
More
យើងសូមអរគុណចំពោះ Life.Church ដែលបានផ្ដល់មកអោយយើងគំរោងការណ៍អាននេះ។ សំរាប់ព័ត៌មានបន្ថែមអំពី Life.Church សូមចូលទៅកាន់ www.Life.Church។