រឿង​អំពីការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រីស្តគំរូ

The Story of Easter

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃ​សៅរ៍- ស្ត្រី​ម្នាក់​បាន​បំបែក​ដប​ប្រេង​ដ័​មាន​តម្លៃ​របស់​នាង។ នាង​បាន​លាង​ចេញ​នូវ​អ្វី​ដែល​នាង​គិត​ថា​មាន​តម្លៃ​សំរាប់​នាង។ ការ​បំបែក​ដប​គឺ​ដក​ចេញ​នៅ​ឱកាស​ក្នុង​ការ​ទុក​នូវ​អ្វី​ដែល​មាន​តម្លៃ​សំរាប់​នៅ​ថ្ងៃ​ខាង​មុខ។ នាង​មាន​លះបង់​នូវ​អ្វីៗ​ដែល​នាង​មាន​ពី​អតីតកាល បច្ចុប្បន្ន​កាល និង​អនាគតកាល​សំរាប់​ទ្រង់។ ព្រះយេស៊ូ​មាន​បន្ទូល​ថា មនុស្ស​នឹង​ចាំ​នូវ​កិច្ច​ការ​នៃ​សេចក្ដី​ស្រឡាញ់​របស់​នាង​ជា​រៀង​រហូត។ នោះ​ជា​ពិធី​ជប់លៀង​ចុង​ក្រោយ ហើយ​ព្រះ​បន្ទូល​ដដែល​បាន​លេច​ចេញ​មក​ម្ដង​ទៀត។ ទ្រង់​បាន​កាច់​នូវ​ព្រះកាយ​ទ្រង់​ហើយ​បង្ហូរ​ព្រះលោហិតសំរាប់​យើង។ ពេល​នេះ​នៅ​ពេល​យើង​អាន​អ្វី​ដែល​ព្រះយេស៊ូ​មាន​បន្ទូល "ចូរ​ធ្វើ​ការ​នេះ​ ដើម្បី​រំលឹក​ដល់​ទ្រង់" វា​មិន​មែន​គ្រាន់​តែ​រូប​ភាព​នៃ​ការ​កាច់​នំ និង​ទឹក​ទំពាំង​បាយ​ជូរ​ទេ។ មើល​ពិធីលៀង​ព្រះអម្ចាស់ ជា​រូប​ភាព​ដែល​បាន​ត្រាស់​ហៅ​យើង។ ទ្រង់​បាន​នាំ​យើង​អោយ​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ត្រូវ​បែក​បាក់ ហើយ​បង្ហូរ​ចេញមក។ អោយ​ទាំង​អស់ កុំ​ទុក​អ្វី​ទាល់​សោះ។ លះ​បង់​ការ​គ្រប់​គ្រង​ទាំង​ស្រុង។ នោះ​គឺ​បាន​បញ្ជាក់​នូវ​អ្វី​ដេល​ព្រះយេស៊ូ​បាន​ធ្វើ។ មិន​មែន​គ្រាន់​តែ​ធ្វើ​តាម​ក្បួន​ច្បាប់ តែ​ជា​ការ​នឹក​ចាំ។ អ្វី​គួរតែ "​បាក់​បែក ហើយ​បង្ហូរ​ចេញ​មក" ដូច​នៅ​ក្នុង​ជីវិត​របស់​អ្នក។
ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

The Story of Easter

តើ​អ្នក​នឹង​ចំណាយសប្ដាហ៍​ចុង​ក្រោយ​របស់​អ្នក​ដោយ​របៀប​ណា​ ប្រសិន​បើ​អ្នក​ដឹង​ថា​វា​ជា​ពេល​ចុង​ក្រោយ​បំផុត​សំរាប់​ជីវិត​របស់​អ្នក? សប្ដាហ៍​ចុង​ក្រោយ​ដែល​ព្រះយេស៊ូ​បាន​យក​កំណើត​ជាមនុស្ស​ ទ្រង់​បាន​បំពេញ​វា​ដោយ​រឿង​រ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន ទ្រង់​បាន​បំពេញ​គ្រប់​ពាក្យ​ទំនាយ, ការ​ប្រឹក្សា​ពេញ​លេញ, កិច្ច​ការ​អស្ចារ្យ, នឹង​ព្រឹត្តិការណ័​ដែល​បំផ្លាស់​បំប្រែ​ពិភពលោក។​ រៀប​ចំឡើង​ដោយ​ថ្ងៃ​ច័ន្ទ​មុន​ពេល​បុណ្យ​ព្រះ​អង្គ​មាន​ព្រជន្ម​រស់​ មាន​គំរោង​អាន​ជា​ប្រចាំ​ថ្ងៃ ដែល​នឹង​ជួយ​អ្នក​នៅ​ក្នុង​ជំពូក​ពី​ដំណឹង​ល្អ​ទាំង​បួន​ដើម្បី​ដំណាល​ប្រាប់​ពី​រៀឿង​ដែល​វិសុទ្ធ

More

យើង​សូម​អរគុណ​ចំពោះ​ Life.Church ដែល​បាន​ផ្ដល់​មក​អោយ​យើងគំរោង​ការណ៍អាន​នេះ។ សំរាប់​ព័ត៌មាន​បន្ថែម​អំពី Life.Church សូម​ចូល​ទៅ​កាន់ www.Life.Church។