រឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្តគំរូ
ថ្ងៃសុក្រ- លោកសាវ័កប៉ូល បានសរសេរនៅក្នុង ភីលីព 3 ថាលោកចង់ "ស្គាល់ព្រះគ្រីស្ត និងឫទ្ធានុភាពដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត"។ ទោះបីវាមើលទៅលំបាកដែលចង់មានបទពិសោធន៍វេទនានេះ រឿងដ៏អស្ចារ្យគឺយើងបានស្គាល់ព្រះគ្រីស្ត។ ពេលយើងសម្លឹងមើលភាពសុខសាន្ដ អំណរ ភាពសុខស្រួល និងព្រះគុណដែលបានចាំងមកលើយើងតាមរយៈភាពហឹង្សាលើទ្រង់ នោះជាភាពស្រស់ស្អាតដែលនាំអោយយើងដូចទ្រង់ ក្នុងសេចក្ដីស្លាប់របស់ទ្រង់។ ជីវិតរប់សទ្រង់រស់នៅយ៉ាងសាមញ្ញដោយទុកចិត្តលើព្រះទាំងស្រុង។ ទ្រង់គ្មានអ្វីដែលគួរខ្វល់នៅលើផែនដីនេះ ក្រៅពីម្ដាយដែលទ្រង់បានទុកចិត្ត។ ទ្រព្យដែលសល់គឺរ៉ូបដែលពួកកងការពារបានចាប់ឆ្នោតជាល្បែងតែប៉ុណ្ណោះ។ នោះជាភាពសាមញ្ញ។ នោះគឺមានការផ្ដោតច្បាស់លាស់។ នោះគឺលះបង់សំរាប់គោលបំណងរបស់ព្រះ។ នៅគឺទុកចិត្តទាំងស្រុងលើព្រះបិតារបស់ទ្រង់។ នោះជាអ្វីដែលគួរតែរកមើល។
អំពីគម្រោងអាននេះ
តើអ្នកនឹងចំណាយសប្ដាហ៍ចុងក្រោយរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកដឹងថាវាជាពេលចុងក្រោយបំផុតសំរាប់ជីវិតរបស់អ្នក? សប្ដាហ៍ចុងក្រោយដែលព្រះយេស៊ូបានយកកំណើតជាមនុស្ស ទ្រង់បានបំពេញវាដោយរឿងរ៉ាវដែលមិនអាចបំភ្លេចបាន ទ្រង់បានបំពេញគ្រប់ពាក្យទំនាយ, ការប្រឹក្សាពេញលេញ, កិច្ចការអស្ចារ្យ, នឹងព្រឹត្តិការណ័ដែលបំផ្លាស់បំប្រែពិភពលោក។ រៀបចំឡើងដោយថ្ងៃច័ន្ទមុនពេលបុណ្យព្រះអង្គមានព្រជន្មរស់ មានគំរោងអានជាប្រចាំថ្ងៃ ដែលនឹងជួយអ្នកនៅក្នុងជំពូកពីដំណឹងល្អទាំងបួនដើម្បីដំណាលប្រាប់ពីរៀឿងដែលវិសុទ្ធ
More
យើងសូមអរគុណចំពោះ Life.Church ដែលបានផ្ដល់មកអោយយើងគំរោងការណ៍អាននេះ។ សំរាប់ព័ត៌មានបន្ថែមអំពី Life.Church សូមចូលទៅកាន់ www.Life.Church។