រឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្តគំរូ
ថ្ងៃច័ន្ទ- អត្ថបទនេះបង្ហាញពីគន្លឺះនៃគោលបំណងនៃជីវិតរបស់ព្រះយេស៊ូនៅលើផែនដី រស់នៅជាមនុស្ស ជាគំរូពីរបៀបដែលព្រះចង់អោយយើងរស់នៅ។ ព្រះយេស៊ូមានបន្ទូលថា "ចូរធ្វើនូវអ្វីដែលខ្ញុំធ្វើ"។ ផ្នែកដ៏សំខាន់នៅក្នុងការបង្គាប់បញ្ជារនេះគឺ មកជាមួយនឹងសំណើរអោយមានអំណាចក្នុងការរស់នៅ។ ព្រះយេស៊ូ មិនបានសុំយើងអោយព្យាយាមរស់នៅដូចជាបុត្រនៃព្រះ ដោយចេញពីកម្លាំងផ្ទាល់ខ្លួនរបស់យើងឡើយ-ការរស់ឡើងវិញរបស់ទ្រង់បានអនុញ្ញាតិអោយយើងចូលទៅកាន់កម្លាំងរបស់ទ្រង់។ ថ្ងៃ នេះ សញ្ជឹងគិតទៅលើគំរូនៃព្រះយេស៊ូដែលបន្សល់ទុកអោយយើង។ តើការលាងជើងមានលក្ខណះយ៉ាងម៉េចនៅក្នុងទំនាក់ទំនងរបស់អ្នកទៅនឹងកាលះទេសះនេះ? តើលោកអ្នកអាចបំរើអ្នកដទៃតាមរបៀបដសាមញ្ញ ដូចព្រះយេស៊ូបានធ្វើសំរាប់មិត្តរបស់ទ្រង់យ៉ាងណា?
អំពីគម្រោងអាននេះ
តើអ្នកនឹងចំណាយសប្ដាហ៍ចុងក្រោយរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកដឹងថាវាជាពេលចុងក្រោយបំផុតសំរាប់ជីវិតរបស់អ្នក? សប្ដាហ៍ចុងក្រោយដែលព្រះយេស៊ូបានយកកំណើតជាមនុស្ស ទ្រង់បានបំពេញវាដោយរឿងរ៉ាវដែលមិនអាចបំភ្លេចបាន ទ្រង់បានបំពេញគ្រប់ពាក្យទំនាយ, ការប្រឹក្សាពេញលេញ, កិច្ចការអស្ចារ្យ, នឹងព្រឹត្តិការណ័ដែលបំផ្លាស់បំប្រែពិភពលោក។ រៀបចំឡើងដោយថ្ងៃច័ន្ទមុនពេលបុណ្យព្រះអង្គមានព្រជន្មរស់ មានគំរោងអានជាប្រចាំថ្ងៃ ដែលនឹងជួយអ្នកនៅក្នុងជំពូកពីដំណឹងល្អទាំងបួនដើម្បីដំណាលប្រាប់ពីរៀឿងដែលវិសុទ្ធ
More
យើងសូមអរគុណចំពោះ Life.Church ដែលបានផ្ដល់មកអោយយើងគំរោងការណ៍អាននេះ។ សំរាប់ព័ត៌មានបន្ថែមអំពី Life.Church សូមចូលទៅកាន់ www.Life.Church។