រឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រីស្តគំរូ
![The Story of Easter](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F137%2F1280x720.jpg&w=3840&q=75)
ថ្ងៃអង្គារ- នៅក្នុងរូបភាពនៃចម្ការទំពាំងបាយជូរ យើងត្រូវតែដឹងអោយច្បាស់ថាយើងជានរណា។ យើងជាមែក។ កិច្ចការរបស់យើងគឺត្រូវនៅជាប់ជាមួយនឹងព្រះយេស៊ូ ជាដើម។ ដោយធ្វើដូច្នេះយើងនឹងបានបំពេញនូវបំណងដែលច្បាស់លាស់ គឺបង្កើតផល។ និយាយរួមមកកិច្ចការនៅក្នុងចំការគឺត្រូវបានដាក់បន្ទុកទៅលើអ្នកថែចម្ការ។ នោះគឺព្រះជាម្ចាស់។ មិនមែនខ្ញុំទេ។ ហើយក៏មិនមែនអ្នកដែរ។ ការងាររបស់យើងគឺអនុញ្ញាតិអោយកិច្ចការរបស់ទ្រង់នៅក្នុងយើងដោយភ្ជាប់ទៅនឹងដើម។ សញ្ជឹងគិតថ្ងៃនេះ តើអ្នកជានរណា ហើយការត្រាស់ហៅរបស់អ្នកធ្វើអ្វី? នៅជាប់ រក្សាជាប់ តោងអោយជាប់។ កៀកកិត គឺតែប៉ុណ្ណឹង គ្មានអ្វីលើសពីហ្នឹងទេ!
អំពីគម្រោងអាននេះ
![The Story of Easter](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F137%2F1280x720.jpg&w=3840&q=75)
តើអ្នកនឹងចំណាយសប្ដាហ៍ចុងក្រោយរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកដឹងថាវាជាពេលចុងក្រោយបំផុតសំរាប់ជីវិតរបស់អ្នក? សប្ដាហ៍ចុងក្រោយដែលព្រះយេស៊ូបានយកកំណើតជាមនុស្ស ទ្រង់បានបំពេញវាដោយរឿងរ៉ាវដែលមិនអាចបំភ្លេចបាន ទ្រង់បានបំពេញគ្រប់ពាក្យទំនាយ, ការប្រឹក្សាពេញលេញ, កិច្ចការអស្ចារ្យ, នឹងព្រឹត្តិការណ័ដែលបំផ្លាស់បំប្រែពិភពលោក។ រៀបចំឡើងដោយថ្ងៃច័ន្ទមុនពេលបុណ្យព្រះអង្គមានព្រជន្មរស់ មានគំរោងអានជាប្រចាំថ្ងៃ ដែលនឹងជួយអ្នកនៅក្នុងជំពូកពីដំណឹងល្អទាំងបួនដើម្បីដំណាលប្រាប់ពីរៀឿងដែលវិសុទ្ធ
More
យើងសូមអរគុណចំពោះ Life.Church ដែលបានផ្ដល់មកអោយយើងគំរោងការណ៍អាននេះ។ សំរាប់ព័ត៌មានបន្ថែមអំពី Life.Church សូមចូលទៅកាន់ www.Life.Church។