ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរគំរូ

Adamant With Lisa Bevere

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

តើអ្នកចង់បានប្រជាប្រិយភាព... ឬអ្នកចង់ជះឥទ្ធិពល? 

ប្រជាប្រិយភាពនិងការជះឥទ្ធិពលនោះស្ដាប់ទៅដូចជាស្រដៀងគ្នា ប៉ុន្តែតាមពិតទៅ វាមិនដូចគ្នាទេ។ ប្រជាប្រិយភាពតម្រូវឱ្យអ្នកធ្វើតាមអ្វីដែលមនុស្សជាច្រើនធ្វើ ឬប្រាប់អ្វីក៏ដោយដែលពួកគេចង់ស្ដាប់ ចង់ឮ។ ប៉ុន្តែចំពោះការជះឥទ្ធិពលវិញ នោះវាអញ្ជើញរូបអ្នកឱ្យមកឈរនៅលើសេចក្ដីពិត ដែលស្ថិតនៅដាច់ដោយឡែកពីបណ្ដាជន។

នៅត្រង់ចំណុចស្នូលរបស់វា សេចក្ដីពិតមិនមែនគឺជាអ្វីមួយនោះឡើយ ប៉ុន្តែគឺជាព្រះមួយអង្គ ដោយព្រោះថា ព្រះយេស៊ូវបានមានបន្ទូល ថាព្រះអង្គគឺជាសេចក្ដីពិត។ ព្រះយេស៊ូវក៏មានបន្ទូលផងដែរថា ព្រះបន្ទូលរបស់ព្រះអង្គគឺជាសេចក្ដីពិត។ ពិភពលោកចូលចិត្តគិតពីសេចក្ដីពិត នៅក្នុងន័យវៀចវេរ និងស្របតាមគំនិតយល់ឃើញរបស់បុគ្គលម្នាក់ៗ ប៉ុន្តែសេចក្ដីពិតដែលស្ថិតនិងដាំក្នុងរូបអង្គព្រះយេស៊ូវនិងព្រះបន្ទូលរបស់ព្រះ នោះពុំដែលផ្លាស់ប្រែសោះឡើយ។ នៅក្នុងពិភពលោកពេញដោយមតិយោបល់ សេចក្ដីពិតនៃព្រះដឹកនាំយើងទៅរកទំនុកចិត្តជឿជាក់ ដែលយើងអាចសាងសង់ជីវិតរបស់យើង នៅលើជំនឿនោះបាន។ 

យើងត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីថ្លឹងថ្លែងទៅលើភាពខុសគ្នារវាងមតិយោបល់ហើយនិងទំនុកចិត្តជឿជាក់។ ពិភពលោករបស់យើងពុំត្រូវការភាពរញ៉េរញ៉ៃ ដែលបានមកពីមតិយោបល់ជាច្រើននោះឡើយ។ វាត្រូវការភាពនឹងនរដែលបានមកពីសេចក្ដីពិតនោះវិញ។ តោះ! ចូរយើងកុំនាំសំឡេងរំខាន ដែលរារាំងមិនឱ្យយើងសម្លឹងមើលទៅអត្ថបទព្រះគម្ពីរ ហើយនិងព្រះវិញ្ញាណនៃសេចក្ដីពិត តទៅទៀត។

មតិយោបល់ពិតជាងាយស្រួលក្នុងការឱ្យ ហើយវាក៏ងាយនឹងផ្លាស់ប្រែ ប៉ុន្តែវាពិបាកនឹងលុបលាងជម្រះ ប្រសិនបើយើងមិនប្រុងប្រយ័ត្ននៅពេលណាដែលយើងយកវាទៅចែករំលែកពាសវាលពាសកាល។ វាប្រៀបបានដូចជាការចោលសំរាម ដែលវាធ្វើឱ្យជីវិតរបស់អ្នកដទៃ និងជីវិតរបស់យើងផ្ទាល់ ទៅជាកខ្វក់និងស្មោកគ្រោក។ យើងត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវចេះមើលថែពាក្យសម្ដីរបស់យើង ដើម្បីធានាបានថាពាក្យទាំងនោះ គឺជាផ្នែកនៃដំណោះស្រាយ ដែលព្រះបានតាំងឱ្យយើងទៅបំផ្លាស់បំប្រែ។

ខ្ញុំចង់ដេញជើងអ្នកឱ្យកែសម្រួលជីវិត និងកែតម្រូវនូវពាក្យសម្ដីដែលអ្នកជ្រើសរើសយកមកនិយាយ។ ចូរប្រុងប្រយ័ត្នចំពោះរាល់អ្វីៗដែលអ្នកយកមកអាន ស្ដាប់ និយាយ ឬបង្ហោះជាសារ។ ចូរកុំទៅបង្ហោះពីវិបត្តិបញ្ហានៃក្រុមគ្រួសាររបស់អ្នក ឬបញ្ហានៃក្រុមជំនុំរបស់អ្នក ឱ្យមនុស្សផងទាំងពួងគេមើលឃើញនោះធ្វើអ្វី។ តែក្នុងពេលតែមួយ ចូរកុំនៅតែស្ងាត់ស្ងៀមចំពោះបញ្ហាអស់ទាំងនោះ៖ ចូរនិយាយទៅរកគ្រួសារ ពីបញ្ហាមាននៅក្នុងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមែនជាផ្នែកនៃបញ្ហា ឬដំណោះស្រាយទេ នោះវាមិនចាំបាច់យករឿងទៅឱ្យគាត់មកជាប់ពាក់ព័ន្ធឡើយ។ ទង្វើនោះនាំឱ្យតែបញ្ហាកើនឡើងធំជាងមុន ដោយពុំបានដោះស្រាយតែប៉ុណ្ណោះ។ 

តើការនៅស្ងៀមចំពោះបញ្ហាធំណាមួយ អាចមានន័យថាអ្នកយល់ស្របនឹងបញ្ហានោះ យ៉ាងដូចម្ដេច? តើការកែតម្រូវពាក្យពេចន៍របស់អ្នកនៅក្នុងរបៀបណាមួយ ដែលនាំឱ្យអ្នកក្លាយទៅជាផ្នែកនៃដំណោះស្រាយ និងមិនមែនជាផ្នែកនៃបញ្ហា នោះមានន័យយ៉ាងណា? 

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Adamant With Lisa Bevere

តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោបល់ គម្រោងអាននេះនឹងជួយឱ្យអ្នកដាក់យុថ្កានៅក្នុងដួងព្រលឹងរបស់អ្នក—ទាំងឱ្យអ្នកដឹងយ៉ាងច្បាស់ពីទិសដៅនៅក្នុងការធ្វើដំណើរក្នុងពិភពលោកនេះ។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ចន និងអ្នកស្រី លីហ្សា ប៊ឺវៀរ (John & Lisa Bevere) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://iamadamant.com