YouVersion लोगो
खोज आइकन

លោកុ‌ប្បត្តិ 13

13
លោក​អាប់‌រ៉ាម និង​លោក​ឡុតចែក​ផ្លូវ​គ្នា
1ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​តំបន់​ណេកិប​ជា‌មួយ​ប្រពន្ធ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។
2លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។ 3លោក​បន្ត​ដំណើរ​ពី​តំបន់​ណេកិប រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​លោក​បាន​បោះ​ជំរំ​កាល​ពី​ដំបូង គឺ​នៅ​ចន្លោះ​បេត-អែល និង​ក្រុង​អៃយ 4គឺទៅ​កន្លែង​ដែល​លោក​បាន​សង់​អាស‌នា​កាល​ពី​មុន រួច​នៅ​ទី​នោះ លោក​អាប់‌រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។ 5ឯ​ឡុត​ដែល​ទៅ​ជា‌មួយលោក​អាប់‌រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ជំរំ​ជា​ច្រើន​ដែរ 6តែ​ស្រុក​នោះ​មិន​ល្មម​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា‌មួយ​គ្នា​បាន​ទេ ព្រោះ​ពួក​លោក​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​ពួក​លោក​មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន 7មួយ​ទៀត ពួក​គង្វាល​របស់​លោក​អាប់‌រ៉ាម និង​ពួក​គង្វាល​របស់​ឡុត ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ពេល​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីតក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។
8លោក​អាប់‌រ៉ាម​មាន​ប្រសាសន៍​ទៅកាន់​ឡុត​ថា៖ «សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ក្មួយ និង​អ៊ំ ហើយ​រវាង​ពួក​គង្វាល​របស់​ក្មួយ​នឹង​ពួក​គង្វាល​របស់​អ៊ំ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។ 9តើ​ស្រុក​នេះ​ទាំង​មូល​មិន​នៅ​ចំពោះ​មុខក្មួយ​ទេ​ឬ? ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​រើស​យក​ខាង​ឆ្វេង នោះ​អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ក្មួយ​រើស​យក​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។ 10ឡុត​ក៏​ងើប​មុខ​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំងមូល មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង ដូច​សួន‌ច្បារ​របស់​ព្រះ‌យេហូវ៉ា ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ។ នេះ​មុន​ពេល​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​សូដុម និងក្រុង​កូម៉ូរ៉ា។ 11ដូច្នេះ ឡុត​ក៏​ជ្រើស​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​មូលសម្រាប់​ខ្លួនគាត់ រួចឡុត​ចេញ​ដំណើរ​ទៅ​ទិស​ខាង​កើត។ ពួក​លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នាតាម​របៀប​នេះ​ឯង។ 12លោក​អាប់‌រ៉ាម​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន រីឯ​ឡុត​វិញ តាំងទីលំនៅ​នៅ​ក្នុង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​លោក​ក៏​ផ្លាស់​ជំរំ​ទៅ​ត្រឹម​សូដុម។ 13រីឯ​ប្រជាជន​ក្រុង​សូដុម​សុទ្ធ​តែ​អាក្រក់ ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទាស់​នឹង​ព្រះ‌យេហូវ៉ា។
14ក្រោយ​ពេល​ដែល​ឡុត​បែកចេញ​ទៅ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ងើប​មុខ​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ! 15ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​អ្នក​មើល​ឃើញ យើង​នឹងប្រគល់​ឲ្យ​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។ 16យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នកមាន​ចំនួន​ច្រើន​ដូច​ធូលី​ដី ហើយ​គ្មាន​អ្នក​ណា​អាច​រាប់​ធូលី​ដី​បាន​យ៉ាង​ណា នោះ​គេ​ក៏​មិន​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​យ៉ាង​នោះ​ដែរ។ 17ចូរ​ក្រោក​ឡើង ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ និង​ទទឹង​ចុះ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។ 18លោក​អាប់‌រ៉ាម​ក៏​រើ​ជំរំ ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន ហើយ​លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

अहिले सेलेक्ट गरिएको:

លោកុ‌ប្បត្តិ 13: គកស១៦

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्