YouVersion लोगो
खोज आइकन

លោកុ‌ប្បត្តិ 14

14
លោក​ឡុត​ត្រូវ​ជាប់​ជា​ឈ្លើយ ហើយ​ត្រូវ​បាន​រំ​ដោះ​មក​វិញ
1នៅ​គ្រា​របស់​ព្រះ‌បាទ​អាំរ៉ា​ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ ព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡា‌សារ ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ និង​ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម 2ស្តេច​ទាំង​នោះ​បាន​លើក​គ្នា​ទៅ​ច្បាំង​នឹង​ព្រះ​បាទ​បេរ៉ា​ជា​ស្តេច​ក្រុង​សូដុម ព្រះ​បាទ​ប៊ីរសា​ជា​ស្តេច​ក្រុង​កូម៉ូរ៉ា ព្រះ​បាទ​ស៊ីណាប​ជា​ស្តេច​ក្រុង​អាត់ម៉ា ព្រះ​បាទ​សេមេ‌ប៊ើ​ជា​ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា (គឺក្រុង​សូអារ)។ 3ស្តេច​ទាំង​នេះ​បាន​ប្រមូល​ផ្ដុំ​កម្លាំង​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម (គឺ​សមុទ្រ​អំបិល )។ 4ស្ដេច​ទាំង​នេះ​បាន​ចុះ​ចូល​ព្រះ​បាទ​កេដូ‌ឡោមើរ​អស់​រយៈ​ពេល​ដប់ពីរ​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​ដប់បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។ 5លុះ​នៅ​ឆ្នាំ​ទី​ដប់បួន ព្រះ​បាទ​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ក៏​បាន​លើក​គ្នា​មក​វាយ​ពួក​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត-កើណែម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមីម នៅ​ក្រុង​គារ‌យ៉ា‌ថែម 6និង​ពួក​ហូរី​នៅ​តំបន់​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ជាប់​ទី​រហោ‌ស្ថាន។ 7បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។ 8ស្តេច​ក្រុង​សូដុម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ ក៏​នាំ​គ្នា​លើក​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​តទល់ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម 9គឺ​ត​ទល់​នឹង​ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម ព្រះ​បាទ​អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ និងព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​អេឡា‌សារ គឺ​ស្តេច​បួន​អង្គ​តទល់​នឹង​ស្តេច​ប្រាំ​អង្គ។ 10ឯ​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​ក៏​រត់​គេច ខ្លះ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​ទាំង​នោះ ហើយ​អ្នក​ឯទៀត​ៗ​នាំ​គ្នា​រត់​ទៅ​ឯ​ភ្នំ។ 11ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ 12គេ​ក៏​ចាប់​ឡុត ជា​ក្មួយ​របស់​លោក​អាប់‌រ៉ាម ដែល​នៅ​ក្រុង​សូដុម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​យក​ទៅ​ជា‌មួយ។
13ពេល​នោះ មាន​មនុស្ស​ម្នាក់​ដែល​រត់​រួច បាន​មក​ជម្រាប​លោក​អាប់‌រ៉ាម ជា​សាសន៍​ហេព្រើរ ដែល​រស់​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ សាសន៍​អាម៉ូរី ដែល​ជា​បង​ប្អូន​របស់​អែសកុល និង​អាន់នើរ។ អ្នក​ទាំង​នេះ​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​អាប់‌រ៉ាម។ 14កាល​លោក​អាប់‌រ៉ាម​បាន​ឮ​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​ទៅ​ជា​ឈ្លើយ លោក​ក៏​នាំ​មនុស្ស​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម ចំនួន​បីរយ​ដប់​ប្រាំ​បី​នាក់ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ដាន់។ 15លោក​បាន​បែង​ចែក​កម្លាំង​ទ័ព​របស់​លោក ទាំង​លោក ទាំង​ពួក​បាវ​បម្រើ​របស់​លោក ច្បាំង​នឹង​ស្ដេចទាំងនោះ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ 16លោក​នាំយក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​មក​វិញ ព្រម​ទាំង​នាំ​ឡុត​ជា​ក្មួយ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់ ទាំង​ពួក​ស្ត្រី និង​មនុស្ស​ទាំង​អស់​មក​ជា‌មួយ​ដែរ។
ស្តេច​ម៉ិលគី‌ស្សាដែក​ឲ្យ​ពរ​លោក​អាប់‌រ៉ាម
17កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។ 18ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។ 19ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖
«សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត
ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី
20សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ
ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ
មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។
រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។ 21ស្តេច​ក្រុង​សូដុម​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់‌រ៉ាម​ថា៖ «សូម​ប្រគល់​មនុស្ស​មក​យើង ឯ​ទ្រព្យ​សម្បត្តិ សូម​ទុក​សម្រាប់​លោក​ចុះ»។ 22ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា 23ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ​ឡើយ សូម្បី​តែ​ចេស​មួយ​សរសៃ ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែលជា​របស់​ព្រះ‌ករុណា​ឡើយ ក្រែង​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​ធ្វើ​ឲ្យ​អាប់‌រ៉ាម​ក្លាយ​ជា​អ្នក​មាន"។ 24ទូល‌បង្គំ​នឹង​មិន​យក​អ្វី​ក្រៅ​តែ​ពីម្ហូប​អាហារ​ដែល​ពួក​យុវជន​បាន​ទទួល​ទាន​ទៅ​ហើយ និង​ចំណែក​របស់​អ្នក​ដែល​បាន​ចេញ​ទៅ​ជា‌មួយ​ទូល‌បង្គំ​ប៉ុណ្ណោះ គឺសូម​ឲ្យ​អាន់នើរ អែសកុល និង​ម៉ាមរេ យក​ចំណែក​របស់​ខ្លួន​ចុះ»។

अहिले सेलेक्ट गरिएको:

លោកុ‌ប្បត្តិ 14: គកស១៦

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्