របៀបអធិស្ឋានគំរូ

How To Pray

ថ្ងៃទី 4 ក្នុងចំណោម 4 ថ្ងៃ

តើអ្នកធ្លាប់មានគេធ្វើបាប ដោយការសម្លុត ដែរទេ? គ្មាននរណាចូលចិត្តឱ្យគេធ្វើដូច្នោះមកលើខ្លួនឡើយ។ នៅពេលណាដែលមាននរណាម្នាក់ ធ្វើរឿងអាក្រក់យ៉ាងនេះ មកកាន់រូបយើង នោះវាពិតជានាំឱ្យយើងឈឺចាប់ ទាំងបន្សល់ឱ្យយើងមានកំហឹង ឬទុក្ខសោកថែមទៀត។ នៅពេលមានរឿងរ៉ាវដែលយើងមិនចូលចិត្តកើតឡើង នោះយើងប្រហែលជាអាចអធិស្ឋានទៅរកព្រះ ដើម្បីសុំព្រះអង្គ ឱ្យជួយបញ្ឈប់រឿងអស់ទាំងនោះ កុំឱ្យវាកើតមានឡើង ឬកុំឱ្យមនុស្សប្រភេទនោះ ធ្វើទង្វើអាក្រក់យ៉ាងនោះបន្តទៀត មកលើយើង។

ប៉ុន្តែសេចក្ដីពិតនោះគឺថា--ការអធិស្ឋានទៅព្រះ នោះមិនមែនគ្រាន់តែសុំឱ្យព្រះបំផ្លាស់បំប្រែរាល់ស្ថានភាព ឬបំផ្លាស់បំប្រែរបៀបដែលមនុស្សប្រព្រឹត្តមកចំពោះរូបយើងប៉ុណ្ណឹងនោះទេ។ មានហេតុផលមួយសំខាន់ជាងនេះទៅទៀត ដែលជាហេតុគួរឱ្យយើងអធិស្ឋានទៅព្រះ។ នៅពេលដែលយើងអធិស្ឋានទៅរកព្រះ សេចក្ដីអធិស្ឋាននោះ ពុំគ្រាន់តែមានអំណាចក្នុងការបំផ្លាស់បំប្រែអ្នកដទៃប៉ុណ្ណោះនោះទេ តែសេចក្ដីអធិស្ឋាននោះ មានអំណាចក្នុងការបំផ្លាស់បំប្រែរូបយើងផ្ទាល់ផងដែរ។

នៅពេលដែលយើងអធិស្ឋាន និងនៅជាប់នឹងព្រះ នោះព្រះអង្គសូនច្នៃ និងបំផ្លាស់បំប្រែដួងចិត្តរបស់យើង ឱ្យបានដូចព្រះហឫទ័យរបស់ព្រះអង្គដែរ។

នៅក្នុង វគ្គវីដេអូចុងក្រោយនេះ យើងនឹងជួប ជីមី ហ៊ីងហ្គល (Jimmy Hinkle) ដែលជាអ្នកចូលចិត្តធ្វើបាប ថាយឡឺ ។ ថាយឡឺ បានអធិស្ឋាន សូមកុំឱ្យ ជីមី មករករឿងគាត់។ ប៉ុន្តែស្ថានភាពបែរទៅជាអាក្រក់ឡើងៗទៅវិញ។ ចូរទស្សនា ដ្បិតដរាបណា ថាយឡឺ នៅតែអធិស្ឋានយ៉ាងដូច្នោះ នោះរឿងនៅតែយ៉ាប់ដដែល ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមអធិស្ឋានសម្រាប់ការល្អដល់ ជីមី នោះរឿងរ៉ាវទាំងឡាយ បែរជាបានប្រសើរឡើងទៅវិញ នៅក្នុងវគ្គ ជីវិតរបស់ថាយឡឺ

សំណួរ៖ តើអ្នកគិតថា ហេតុអ្វីបានជាព្រះសព្វព្រះទ័យចង់ឱ្យយើងនៅតែបន្តអធិស្ឋានសម្រាប់រឿងរ៉ាវនានា ទោះបើថារឿងអស់ទាំងនោះត្រូវការពេលវេលាសម្រាប់ព្រះអង្គឆ្លើយតបយ៉ាងដូច្នេះ?

ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

How To Pray

គម្រោងអានរយៈពេល ៤ ថ្ងៃ សម្រាប់យុវជននេះ ពិនិត្យពិច័យទៅលើអ្វីដែលព្រះគម្ពីរថ្លែងអំពីការអធិស្ឋាន។ មកតាមដានទៅលើរឿងរបស់ ថាយឡឺ (Tyler) ក្នុងខណៈពេលដែលគាត់រៀនថាការនិយាយទៅព្រះ នោះមានន័យយ៉ាងណា។ ជារៀងរាល់ថ្ងៃ អ្នកនឹងអានអត្ថបទគម្ពីរ ទស្សនារឿង និងរៀនជាមួយ ថាយឡឺ ក្នុងខណៈពេលដែលគាត់ចោទសួរជាសំណួរធំៗមួយចំនួន ថាតើការនិយាយទៅព្រះ តាមរយៈសេចក្ដីអធិស្ឋាន នោះមានន័យយ៉ាងណា។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ស្វីច (Switch) ដែលជាព័ន្ធកិច្ចរបស់ក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church