របៀបអធិស្ឋានគំរូ
តើអ្នកមានដែលធ្លាប់អធិស្ឋានឮៗ នៅចំពោះមុខអ្នកដទៃដែរឬទេ? មានពេលខ្លះ វាពិតជាលំបាក ថាត្រូវនិយាយយ៉ាងណាឱ្យសម ទៅរកព្រះ។
ការអធិស្ឋាន តាមពិតទៅ គឺជាការបញ្ចេញពាក្យ និងជាការស្ដាប់ចំពោះព្រះ។ វាមិនគួរឱ្យយើងចាត់ទុកថារឿងនោះ ជាហេតុស្មុគស្មាញនោះទេ។ អ្នកមិនចាំបាច់គិតបែបចង់អួត ដោយត្រូវប្រឹងប្រើពាក្យពេចន៍ជ្រៅៗ ដែលមនុស្សស្ដាប់មិនយល់ ពេលគេឮពីការអធិស្ឋានរបស់អ្នកដែរ។ អ្វីដែលសំខាន់បំផុត នោះគឺថា នៅពេលណាដែលអ្នកនិយាយទៅរកព្រះ នោះចូរអ្នកប្រាប់ទៅព្រះអង្គនូវពាក្យពេចន៍ដែលចេញពីក្នុងចិត្តរបស់អ្នកនោះវិញ។ ចូរថ្លែងយ៉ាងទៀងត្រង់ និងកុំលាក់លៀម។ ចូរចូលទៅស្គាល់ព្រះ ដូចរូបអ្នកកំពុងតែនិយាយជាមួយនឹងមិត្តសម្លាញ់របស់អ្នកអញ្ចឹងដែរ។
អ្នកបានអធិស្ឋាននិងបាននិយាយជាមួយព្រះ កាន់តែច្រើនប៉ុនណា នោះអ្នកនឹងបានកាន់តែជិតស្និទ្ធចំពោះព្រះអង្គ។ ហើយនៅពេលណាដែលអ្នកកាន់តែបានជិតស្និទ្ធចំពោះព្រះអង្គ នោះអ្នកនឹងបានកាន់តែយល់ពីក្ដីស្រឡាញ់ និងកាន់តែបានស្គាល់ព្រះអង្គ កាន់តែប្រសើរឡើងជាងមុនថែមទៀត។
នៅក្នុងវីដេអូវគ្គនេះ ថាយឡឺ គាត់មានចិត្តភ័យខ្លាចក្នុងការនិយាយឮៗទៅរកព្រះ ដូច្នេះហើយ គាត់បានគេចវេះ នៅពេលណាដែលគាត់ត្រូវការអធិស្ឋាននៅចំពោះមុខមនុស្សដទៃ។ ចូរទស្សនាពីអ្វីដ៏សំខាន់ ដែលគាត់បានរៀន នៅពេលដែលគាត់កំពុងតែនិយាយទៅរកព្រះ នៅក្នុងផ្នែកវីដេអូនៃ ជីវិតរបស់ថាយឡឺ នេះ។
សំណួរ៖ តើជាធម្មតា អ្នកអធិស្ឋានទៅរកព្រះយ៉ាងដូចម្ដេច? តើអ្នកអធិស្ឋានទៅរកព្រះអង្គអំពីអ្វីខ្លះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គម្រោងអានរយៈពេល ៤ ថ្ងៃ សម្រាប់យុវជននេះ ពិនិត្យពិច័យទៅលើអ្វីដែលព្រះគម្ពីរថ្លែងអំពីការអធិស្ឋាន។ មកតាមដានទៅលើរឿងរបស់ ថាយឡឺ (Tyler) ក្នុងខណៈពេលដែលគាត់រៀនថាការនិយាយទៅព្រះ នោះមានន័យយ៉ាងណា។ ជារៀងរាល់ថ្ងៃ អ្នកនឹងអានអត្ថបទគម្ពីរ ទស្សនារឿង និងរៀនជាមួយ ថាយឡឺ ក្នុងខណៈពេលដែលគាត់ចោទសួរជាសំណួរធំៗមួយចំនួន ថាតើការនិយាយទៅព្រះ តាមរយៈសេចក្ដីអធិស្ឋាន នោះមានន័យយ៉ាងណា។
More