របៀបអធិស្ឋានគំរូ

How To Pray

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ជារៀងរាល់ថ្ងៃ យើងនិយាយទៅរកមនុស្សនៅជុំវិញខ្លួនយើង--អ្នកទាំងនោះ មានដូចជា ក្រុមគ្រួសារ មិត្តភក្ដិ និងសិស្សនៅក្នុងថ្នាក់រៀន។ តើនៅក្នុងបញ្ជីនេះ មានព្រះ ដែលអ្នកបាននិយាយជាមួយ ជារៀងរាល់ថ្ងៃ ដែរឬទេ?

ការអធិស្ឋាន នោះគឺដូច្នោះដែរ។ វាមានន័យថាជាការនិយាយ និងជាការស្ដាប់ពីព្រះ។ មនុស្សត្រូវការមានការប្រាស្រ័យទាក់ទង ដើម្បីឱ្យគេអាចមានទំនាក់ទំនងជាមួយនឹងមនុស្សដទៃ។ យើងនិយាយទៅរកព្រះ តាមការអធិស្ឋានជាប្រចាំថ្ងៃ ដើម្បីឱ្យយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះអង្គ។ ហេតុដូច្នេះហើយបានជាការអធិស្ឋាន នោះពិតជាសំខាន់។

ទោះបើនៅពេលដែលមនុស្សគេអធិស្ឋាន និងប្រាប់ពីអ្វីទៅព្រះ ទាំងគេពុំសម្គាល់ដឹងថាព្រះមានបន្ទូលតបមកវិញយ៉ាងណាក្ដី នោះព្រះ នៅតែសព្វព្រះទ័យ ចង់ឱ្យយើងមានការប្រាស្រ័យទាក់ទងជានិច្ច ជាមួយនឹងព្រះអង្គ អស់ពេញមួយថ្ងៃ មួយសប្ដាហ៍ និងពេញអស់មួយជីវិតរបស់យើង។

នៅក្នុង វគ្គវីដេអូ ជីវិតរបស់ថាយឡឺ នេះ នោះ ថាយឡឺ បានសួរពីសំណួរ ដែលមាននៅក្នុងដំណើរជីវិតរបស់គាត់ ដើម្បីស្វែងយល់ ថាការអធិស្ឋាន នោះមានន័យយ៉ាងណា។ គាត់បានរៀនថា ការនិយាយ ឬអធិស្ឋានទៅរកព្រះ នោះមានន័យថា ជាការប្រាប់ និងជាការស្ដាប់ចំពោះព្រះ។

សំណួរ៖ តើអ្នកនិយាយទៅរកព្រះប៉ុន្មានដងដែរ ក្នុងមួយថ្ងៃ ឬមួយសប្ដាហ៍ របស់អ្នក?

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

How To Pray

គម្រោងអានរយៈពេល ៤ ថ្ងៃ សម្រាប់យុវជននេះ ពិនិត្យពិច័យទៅលើអ្វីដែលព្រះគម្ពីរថ្លែងអំពីការអធិស្ឋាន។ មកតាមដានទៅលើរឿងរបស់ ថាយឡឺ (Tyler) ក្នុងខណៈពេលដែលគាត់រៀនថាការនិយាយទៅព្រះ នោះមានន័យយ៉ាងណា។ ជារៀងរាល់ថ្ងៃ អ្នកនឹងអានអត្ថបទគម្ពីរ ទស្សនារឿង និងរៀនជាមួយ ថាយឡឺ ក្នុងខណៈពេលដែលគាត់ចោទសួរជាសំណួរធំៗមួយចំនួន ថាតើការនិយាយទៅព្រះ តាមរយៈសេចក្ដីអធិស្ឋាន នោះមានន័យយ៉ាងណា។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ស្វីច (Switch) ដែលជាព័ន្ធកិច្ចរបស់ក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church