របៀបអធិស្ឋានគំរូ

How To Pray

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ព្រះជាម្ចាស់តែងតែមានពេល ដើម្បីស្ដាប់យើង នៅពេលណាដែលយើងអធិស្ឋាន។ ព្រះអង្គស្ដាប់រាល់ពេលណាដែលយើងនិយាយទៅរកព្រះអង្គ។ ការណ៍នេះពិតជារឿងមិនចេះផ្លាស់ប្រែមែន។ ប៉ុន្តែអ្វីដែលយើងមិនអាចទាយទុកមុនបាន នោះគឺដឹងពីរបៀប ដែលព្រះនឹងឆ្លើយតប ចំពោះសេចក្ដីអធិស្ឋានរបស់យើង នៅពេលដែលព្រះអង្គបានស្ដាប់ពីរូបយើងហើយ។

ព្រះអង្គប្រហែលជាមិនឆ្លើយតបចំពោះសេចក្ដីអធិស្ឋានរបស់យើង ទៅតាមពេលវេលាជាក់លាក់ តាមចិត្តចង់បានរបស់យើង ឬតាមវិធីដែលយើងធ្លាប់បាននឹកគិតរួច ថាគួរតែកើតឡើងយ៉ាងណានោះទេ។ ប៉ុន្តែការនេះ មិនមែនមានន័យថា ព្រះអង្គមិនដឹងអី ឬយល់ថាព្រះអង្គមិនមែនជាម្ចាស់គ្រប់គ្រងលើស្ថានការណ៍ទាំងប៉ុន្មាននោះដែរ។ ដ្បិតព្រះអង្គជាព្រះ ដែលកំពុងតែធ្វើការ នៅទូទាំងពិភពលោក។

ព្រះជាម្ចាស់មិនគ្រាន់តែស្នើឱ្យយើងរៀនចេះទុកចិត្តលើព្រះអង្គ នៅពេលដែលយើងពុំយល់ពីរាល់គ្រប់អ្វីៗ ដែលកើតមានឡើងប៉ុណ្ណោះនោះទេ។ គឺព្រះអង្គស្នើឱ្យយើង រៀនទុកចិត្តលើព្រះអង្គជានិច្ច។ គឺទាំងជឿ ថាព្រះអង្គដែលជាមិត្ត នោះព្រះអង្គកំពុងតែមើលថែការពារយើង នៅក្នុងគ្រប់វិធានការ ដែលយើងមិនអាចយល់និងដឹងនោះទៅវិញ។

មោះមកទស្សនាពីពេលដែល ថាយឡឺ ត្រូវអធិស្ឋានសម្រាប់រឿងហេតុធ្ងន់ធ្ងរ ដែលគាត់មាននៅឯផ្ទះរបស់គាត់។ សេចក្ដីអធិស្ឋានខ្លះ ព្រះបានឆ្លើយតប ប៉ុន្តែសេចក្ដីអធិស្ឋានខ្លះទៀត ហាក់បីដូចជានាំឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាងមុនទៅទៀត។ ថាយឡឺ បានទទួលបទពិសោធន៍ ដោយយល់ថាព្រះពុំឆ្លើយតបសេចក្ដីអធិស្ឋានទៅតាមការរំពឹងទុករបស់យើងដូចហេតុកើតមាននៅក្នុង វគ្គវិដេអូ ជីវិតរបស់ថាយឡឺ នេះ។

សំណួរ៖ ចូរពិពណ៌នាអំពីពេលវេលាមួយ ដែលអ្នកបានទទួលការឆ្លើយតបចំពោះសេចក្ដីអធិស្ឋានពីព្រះ។ តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរបៀបដែលព្រះអង្គបានឆ្លើយតបចំពោះសេចក្ដីអធិស្ឋាននោះ?
ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

How To Pray

គម្រោងអានរយៈពេល ៤ ថ្ងៃ សម្រាប់យុវជននេះ ពិនិត្យពិច័យទៅលើអ្វីដែលព្រះគម្ពីរថ្លែងអំពីការអធិស្ឋាន។ មកតាមដានទៅលើរឿងរបស់ ថាយឡឺ (Tyler) ក្នុងខណៈពេលដែលគាត់រៀនថាការនិយាយទៅព្រះ នោះមានន័យយ៉ាងណា។ ជារៀងរាល់ថ្ងៃ អ្នកនឹងអានអត្ថបទគម្ពីរ ទស្សនារឿង និងរៀនជាមួយ ថាយឡឺ ក្នុងខណៈពេលដែលគាត់ចោទសួរជាសំណួរធំៗមួយចំនួន ថាតើការនិយាយទៅព្រះ តាមរយៈសេចក្ដីអធិស្ឋាន នោះមានន័យយ៉ាងណា។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ស្វីច (Switch) ដែលជាព័ន្ធកិច្ចរបស់ក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church