ទស្សនៈស្របតាមព្រះបន្ទូល ស្ដីពី ការផ្លាស់ប្រែនៃបញ្ហាសង្គមគំរូ

A Biblical View On Social Change

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ផលសម្រេចបាននិងជោគជ័យ

ព្រះយេស៊ូវមិនស្កប់ព្រះទ័យឱ្យមនុស្សស្ថិតនៅក្នុងភាពមានតម្រូវការនោះឡើយ។ យើងមើលឃើញពីព្រះទ័យនេះ តាមអត្ថបទគម្ពីរ ដែលចែងក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់លោក ម៉ាកុស។ ព្រះអង្គមានព្រះទ័យអាណិតសន្ដោសចំពោះមនុស្ស ហើយព្រះអង្គសព្វព្រះទ័យចង់ឱ្យគេបានឆ្អែត។ តែទោះជាយ៉ាងនេះក្ដី វិធីសាស្រ្តរបស់ព្រះអង្គ គឺតាមរយៈកិច្ចសហការរួមជាមួយនឹងពួកសាវ័ក។ ពួកសាវ័កមានមុខងារយ៉ាងសំខាន់នៅក្នុងការទៅស្វែងរកមើលចំណីអាហារ ដែលបន្ទាប់មក ត្រូវបានព្រះអង្គពហុគុណ រួចបានផ្ដល់ចំណីនោះតៗទៅឱ្យដល់ពួកបណ្ដាជន។

ព្រះយេស៊ូវសព្វព្រះទ័យឱ្យយើងសម្គាល់ឃើញពីធនធានទាំងឡាយ ដែលព្រះបានប្រទានរួចជាស្រេចហើយ មកដល់រូបយើងនិងអ្នកដទៃ។ ទោះបីជាវាមើលទៅដូចជាមិនល្មមគ្រប់គ្រាន់ក្ដី នោះគេនៅតែអាចចែករំលែករបស់អស់ទាំងនោះ ដើម្បីបំពេញតម្រូវការនានា។

"ព្រះយេស៊ូវត្រូវការឱ្យយើងនាំអ្វីក៏ដោយ ដែលយើងអាចនាំវាមកបាន មកថ្វាយព្រះអង្គ។ ប្រហែលវាមិនច្រើនណាស់ណាទេ ប៉ុន្តែព្រះអង្គត្រូវការវា។ វាប្រហែលដោយសារតែយើងមិននាំអ្វីដែលយើងមាន និងអ្វីដែលជារូបយើងហ្នឹងហើយ បានជាពិភពលោកបានបាត់បង់ឱកាស និងមិនបានទទួលការអស្ចារ្យ និងជ័យជម្នះ ជាច្រើនលើកច្រើនសា។ ប្រសិនបើយើងហ៊ានដាក់ខ្លួននិងថ្វាយខ្លួនរបស់យើងនៅឯទីសក្ការៈ ក្នុងជីវិតចេះបម្រើព្រះអង្គ នោះប្រហែលជាមានការអស្ចារ្យយ៉ាងសម្បើម ដែលព្រះអាចធ្វើការរួមជាមួយនឹងយើង និងតាមរយៈយើងផង។ យើងប្រហែលជាមានអារម្មណ៍សោកស្ដាយ និងខ្មាសអៀន ដែលយើងមិនមានអីច្រើនយកមកថ្វាយ – ហើយវាប្រាកដជាអញ្ចឹងមែន ប៉ុន្តែនេះមិនគួរជាហេតុផល ដែលនាំឱ្យយើងមិនហ៊ាននាំអ្វីដែលយើងមានយកមកថ្វាយព្រះអង្គនោះទេ។ អ្វីដែលតិចតួចក្ដី នោះនឹងតែងតែបង្កើនឱ្យបានច្រើនឡើងនៅក្នុងព្រះហស្ដរបស់ព្រះគ្រីស្ទ។"
-សម្រង់សម្ដីពី លោក វីលៀម បាឃ្លេ (William Barclay)

ចូរឆ្លុះបញ្ចាំង៖

តើព្រះយេស៊ូវសព្វព្រះទ័យចង់សហការរួមជាមួយនឹងយើង ដើម្បីបានជាផលប្រយោជន៍ដល់អ្នកដទៃ ដោយរបៀបណា? តើមានជំហានជាក់លាក់ណាខ្លះ ដែលព្រះអង្គកំពុងតែស្នើឱ្យយើងបោះជំហានទៅមុខ ដើម្បីឱ្យយើងអាចឆ្លើយតប និងបំពេញតម្រូវការដែលមនុស្សនៅជុំវិញយើងកំពុងតែមាន?

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

A Biblical View On Social Change

មានគ្រីស្ទបរិស័ទជាច្រើនបារម្ភ ថាតើត្រូវធ្វើការឆ្លើយតបលើតម្រូវការខាងឯវិញ្ញាណ ឬខាងឯរូបកាយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងត្រូវដាក់អាទិភាពរបស់យើង ទៅលើផ្នែកមួយណា សំខាន់ជាង? តើយើងអាចរៀនពីព្រះគម្ពីរចំពោះប្រធានបទនេះ យ៉ាងម៉េច?

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អង្គការ Tearfund ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.tearfund.org/yv