ទស្សនៈស្របតាមព្រះបន្ទូល ស្ដីពី ការផ្លាស់ប្រែនៃបញ្ហាសង្គមគំរូ
អាទិភាព
នៅក្នុងកណ្ឌគម្ពីរដំណឹងល្អ ដោយលោក លូកា នោះយើងមើលឃើញពីការណែនាំជាលើកដំបូងរបស់ព្រះយេស៊ូវ ទៅលើហេតុផល ថាហេតុអ្វីបានជាព្រះអង្គយាងមក។ ការនេះក៏បានសរសេរនិងថ្លែងឡើងនៅក្នុង អេសាយ ៦១៖១-២ ដែលនោះ មានរយៈកាលរាប់រយឆ្នាំ មុននឹងកំណើតរបស់ព្រះយេស៊ូវ ផង។ តើមានហេតុផលអ្វីខ្លះ ដែលព្រះយេស៊ូវបានប្រទាន ស្ដីអំពីការយាងមករបស់ព្រះអង្គ? តើការអស់ទាំងនោះទាក់ទងច្រើនទៅលើតម្រូវការខាងឯវិញ្ញាណរបស់មនុស្ស ឬក៏តម្រូវការខាងឯរូបកាយ - ឬទាំងពីរផ្នែក?
ដោយឆ្លុះបញ្ចាំងទៅលើសាររបស់ព្រះយេស៊ូវ នោះយើងអាចយល់ពីរបៀបដែលព្រះជាម្ចាស់អញ្ជើញយើងឱ្យមកសហការជាមួយនឹងព្រះអង្គ ដើម្បីនាំនូវដំណោះស្រាយទៅកាន់វិបត្តិបញ្ហា និងតម្រូវការនានា មាននៅក្នុងសហគមន៍របស់យើង។ ប្រសិនបើគ្មានការចូលរួមពីព្រះជាម្ចាស់ទេ នោះយើងមិនអាចឆ្លើយតបទៅកាន់តម្រូវការទាំងនោះបានឡើយ—ប៉ុន្តែ ប្រសិនបើគ្មានការសហការពីយើង នោះព្រះជាម្ចាស់ក៏នឹងមិនធ្វើឱ្យកើតឡើងដែរ។
ចូរឆ្លុះបញ្ចាំង៖
នៅពេលខ្លះ យើងមានអារម្មណ៍ថាយើងគ្មានអំណាច ធ្វើអ្វីមិនកើត ដោយយើងគ្មានធនធានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលយើងជួបប្រទះ។ អត្ថបទព្រះគម្ពីរបង្ហាញដល់យើងថាធនធានមានដែនកំណត់ទាំងប៉ុន្មានរបស់យើង វាល្មមគ្រប់គ្រាន់ហើយ នៅពេលណាដែលយើងចេះរៀនចុះចូល ថ្វាយការអស់ទាំងនោះទៅព្រះ ដ្បិតព្រះអង្គគឺជាព្រះដែលអាចពហុគុណឱ្យរបស់អស់ទាំងនោះមានប្រសិទ្ធភាព។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
មានគ្រីស្ទបរិស័ទជាច្រើនបារម្ភ ថាតើត្រូវធ្វើការឆ្លើយតបលើតម្រូវការខាងឯវិញ្ញាណ ឬខាងឯរូបកាយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងត្រូវដាក់អាទិភាពរបស់យើង ទៅលើផ្នែកមួយណា សំខាន់ជាង? តើយើងអាចរៀនពីព្រះគម្ពីរចំពោះប្រធានបទនេះ យ៉ាងម៉េច?
More