ព្រះគុម្ពីរសំរាប់កុមារគំរូ
រឿងព្រះគម្ពីរនេះប្រាប់យើងពីព្រះជាម្ចាស់ដ៏អស្ចារ្យរបស់ យើងដែលបានបង្កើតយើងមក ហើយចង់អោយអ្នកស្គាល់ទ្រង់។
ព្រះអង្គជ្រាបថា យើងបានប្រព្រឹត្តអំពើអាក្រក់, ដែលទ្រង់ហៅការទាំងនោះថាជា អំពើបាប។ ទោសនៃអំពើបាបគឺសេចក្តីស្លាប់, ប៉ុន្តែព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ដល់ម្ល៉េះ ហើយបានជាទ្រង់បានចាត់ព្រះយេស៊ូដែលជាព្រះ រាជបុត្រាតែមួយរបស់ព្រះ អង្គអោយមកសុគតនៅលើឈើឆ្កាង ហើយបង់ថ្លៃនៃទោសនោះជំនួសយើង។ ព្រះ យេស៊ូបានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់ទៅស្ថានសួគ៌! ប្រសិនបើអ្នកជឿលើព្រះយេស៊ូ ហើយសុំទ្រង់អោយអភ័យទោសចំពោះអំពើបាបរបស់អ្នក, ទ្រង់នឹងលើកលែងទោសអោយអ្នក! ទ្រង់នឹងមក ហើយរស់ក្នុងចិត្តរបស់អ្នកឥឡូវនេះ, ហើយអ្នកនឹងរស់នៅជាមួយទ្រង់ជារៀងរហូត។
ប្រសិនបើអ្នកជឿថានេះជាការពិត, អ្នកត្រូវទូលទៅកាន់ព្រះអង្គថា៖ ឳព្រះយេស៊ូ ទូលបង្គំជឿហើយថាទ្រង់ជាព្រះ ហើយបានក្លាយជាមនុស្សម្នាក់ម កដើម្បីសុគតជំនួសអំពើបាបរបស់ទូលបង្គំ, ហើយពេលនេះទ្រង់រស់ពីសុគតឡើងវិញ។ សូមទ្រង់យាងចូលក្នុងជីវិតរបស់ទូលបង្គំ ហើយអភ័យទោសចំពោះអំពើបាបរបស់ទូលបង្គំ ដើម្បីទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយថ្ងៃមួយទូលបង្គំនឹងទៅនៅជាមួយទ្រង់ជារៀងរហូត។ សូមជួយទូលបង្គំអោយគោរពទ្រង់ ហើយរស់នៅសំរាប់ទ្រង់ដូចជាបុត្ររបស់ទ្រង់។ អាមែន។
សូមអានព្រះគុម្ពីរ ហើយអធិដ្ឋានទៅព្រះជារៀងរាល់ថ្ងៃ!
អំពីគម្រោងអាននេះ
តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។
More
យើងសូមអរគុណដល់ព្រះគម្ពីរសម្រាប់កុមារ, Inc. សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php