ព្រះគុម្ពីរសំរាប់កុមារគំរូ
ព្រះជាម្ចាស់បានបង្កើតគ្រប់យ៉ាង! ពេលទ្រង់បង្កើតមនុស្សដំបូងមកគឺលោក អាដាម, គេបានរស់នៅក្នុងសួនអ៊ីដេន ជាមួយប្រពន្ធរបស់គេ, អ៊ីវ។ ពួកគេរស់ នៅយ៉ាងមានសុភមង្គលក្រោមបង្គាប់ របស់ព្រះ ហើយរីករាយនឹងវត្តមានរបស់ទ្រង់ រហូតដល់ ថ្ងៃមួយ…
សត្វពស់បានសួរទៅ អ៊ីវថា “តើព្រះជាម្ចាស់ ហាមមិនអោយបរិភោគ ពីគ្រប់ដើមឈើមែនទេ?” អ៊ីវបានឆ្លើយថា “យើងអាចបរិភោគបាននូវផ្លែឈើគ្រប់មុខ លើកលែងតែមួយ”។ “ប្រសិនបើ យើងបរិភោគ ឬប៉ះផ្លែនោះ យើងនឹងស្លាប់។” សត្វពស់បានសើចហើយ និយាយថា “អ្នកនឹងមិន ស្លាប់ទេ។ អ្នកនឹងក្លាយដូច ជាព្រះ។” អ៊ីវចង់បានផ្លែពី ដើមឈើនោះ។ នាងបាន ស្តាប់តាមសត្វពស់ ហើយបានបរិភោគផ្លែនោះ។
បន្ទាប់ពីអ៊ីវមិនគោរពតាមបង្គាប់ព្រះហើយ នាងបាននាំអោយអាដាមបរិភោគផ្លែនោះដែរ។ អាដាមគួរតែនិយាយថា “ទេ ខ្ញុំគោរពតាមបន្ទូលរបស់ព្រះទៅអ៊ីវ តែគេមិនបាននិយាយប្រកែក នឹងអ៊ីវឡើយ។”
ពេលដែលអាដាម និងអ៊ីវបានប្រព្រឹត្តអំពើបាប, ពួកគេ ចាប់ផ្តើមមានភាពអៀនខ្មាស់។ ពួកគេបានដឹងថាពួក គេនូវអាក្រាតនៅឡើយ ដូច្នេះហើយគេបានដេស្លឹកឈើ ធ្វើជាអៀម គ្របដណ្តប់លើខ្លួនពួកគេ ហើយលាក់ខ្លួន ក្នុងគុម្ភព្រៃពីវត្តមានរបស់ព្រះ។
ពេលល្ងាចត្រជាក់មួយ ព្រះទ្រង់បានយាងមកក្នុងសួនច្បារ។ ទ្រង់បានដឹងពីអ្វីដែលអាដាម និងអ៊ីវបានធ្វើ។ អាដាមបានបន្ទោសអ៊ីវ អ៊ីវបានបន្ទោសសត្វពស់។ ព្រះជាម្ចាស់បានមានបន្ទូលថា “សត្វពស់ត្រូវបាន ដាក់បណ្តាសារហើយ ហើយវានឹងវារលើពោះ របស់វាជារៀងរហូត។ ហើយចំណែកស្ត្រីវិញ នឹងមានការឈឺចាប់ពេលបង្កើតកូន។” “អាដាមដោយសារអំពើបាបរបស់អែង ដីនឹងត្រូវដាក់បណ្តាសារ។ អែងនឹងទទួលផលពីដី បានដោយនឿយ ហត់បំផុត។”
ព្រះជាម្ចាស់បានបណ្តេញអាដាម និងអ៊ីវចេញពីសួនដ៏អស្ចារ្យ។ ដោយសារពួកគេបានប្រព្រឹត្តអំពើបាប ពួកគេត្រូវបានបំបែកចេញពីជីវិតដែលទំនុកបម្រុងដោយព្រះ ជាម្ចាស់!
ព្រះជាម្ចាស់បានដាក់ដាវអណ្តាតភ្លើងដើម្បី
ការពារកុំអោយពួកគេចូលមកវិញបាន។ ព្រះបានធ្វើអាវពីស្បែកសត្វសម្រាប់អាដាម និងអ៊ីវ។ តើព្រះជាម្ចាស់ បានស្បែកនោះ ពីណាមក?
កន្លងក្រោយមក អាដាម និងអ៊ីវ បានបង្កើតជាគ្រួសារមួយ។ កូនប្រុសទីមួយរបស់ពួកគេ “កាអ៊ីន” គឺជាអ្នកថែសួនម្នាក់។ កូនប្រុសទីពីររបស់ពួកគេ, អាប៊ែល គឺជាអ្នកគង្វាលចៀម។
ថ្ងៃមួយ កាអ៊ីនបានយកបន្លែមួយចំនួនជាដង្វាយដល់ព្រះជាម្ចាស់ ចំណែកអាប៊ែលវិញក៏បានយកសត្វចៀមមួយចំនួ
នដែលល្អបំផុតរបស់គាត់ជាដង្វាយដល់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ពេញចិត្តនឹងដ ង្វាយរបស់អាប៊ែល។
ព្រះជាម្ចាស់មិនពេញចិត្តនឹងដង្វាយរបស់កាអ៊ីនទេ។ កាអ៊ីនមានចិត្តខឹងសម្បារ។ ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូលថា “ប្រសិនបើអែងធ្វើនូវអ្វីដែលត្រឹមត្រូវនោះ តើនរណាទៅដែលមិនទទួលយកអែង?”
កំហឹងរបស់កាអ៊ីនមិនបានរលាយបាត់ទេ។ មួយរយះពេលក្រោយមក នៅទីវាលគេបានវាយប្រហារអាប៊ែល ហើយសម្លាប់អាប៊ែល។
ព្រះជាម្ចាស់បានមានបន្ទូលទៅកាអ៊ីន។ “តើប្អូនប្រុសរបស់អែង,អាប៊ែលនៅឯណា?” កាអ៊ីនបាននិយាយកុហកថា “ខ្ញុំមិនដឹងទេ “ខ្ញុំមិនមែនម៉ែដោះរបស់ប្អូនខ្ញុំទេ?” ព្រះជាម្ចាស់បានដាក់ទោសកាអ៊ីន ដោយដកយក សមត្ថភាពរបស់គេក្នុងការដាំដំនាំ ហើយធ្វើអោយគេក្លាយជាជនអនាថា។
កាអ៊ីនបានចាកចេញពីវត្តមានរបស់ព្រះ។ គេបានរៀបការនឹងកូនស្រីម្នាក់របស់អាដាម និងអ៊ីវ។ ពួកគេបានបង្កើតជាគ្រួសារមួយ។ មិនយូរប៉ុន្មាន កូនចៅ ចៅ ទួតរបស់កាអ៊ីនក៏មានគ្នាច្រើនពេញ ក្នុងទីក្រុងមួយដែលពួកគេបានកសាង ឡើង។
ទន្ទឹមគ្នានេះដែរ គ្រួសាររបស់អាដាម និងអ៊ីវក៏ចេះតែចម្រើនច្រើនឡើងយ៉ាងឆាប់រហ័ស។ នៅជំនាន់នោះ មនុស្សរស់នៅបានអាយុវែងជាងនៅជំនាន់ឥឡូវនេះ។
នៅពេលដែលកូនប្រុសរបស់នាងឈ្មោះ សិតបានកើតមក, អ៊ីវបាននិយាយថា “ព្រះជាម្ចាស់អោយសិតមកខ្ញុំអោយមកជំនួសអាប៊ែល។” សិតជាមនុស្សរបស់ព្រះដែល បានរស់នៅបានដល់អាយុ៩១២ឆ្នាំ ហើយ មានកូនជាច្រើននាក់។
នៅក្នុងលោកនេះ ចំនួនមនុស្សកាន់តែច្រើនឡើង ហើយកាន់តែអាក្រក់ឡើងពីមួយដំណទៅមួយដំណ។ នៅទីបំផុត ព្រះជាម្ចាស់បានសំរេចចិត្តបំផ្លាញមនុស្សជាតិ ហើយ នឹងគ្រប់សត្វព្រៃ និងបក្សាបក្សីទាំងអស់។ ព្រះជាម្ចាស់សោកស្តាយណាស់ដែលទ្រង់បង្កើតមនុស្សមក។ ប៉ុន្តែមនុស្សម្នាក់បានធ្វើអោយព្រះ ជាម្ចាស់ពេញព្រះ ហឬទ័យ…។
បុរសម្នាក់នោះឈ្មោះ ណូអា។ ណូអាជាកូនចៅជំនាន់ក្រោយរបស់សិត, ណូអាជាមនុស្សត្រឹមត្រូវ និងគ្មានកន្លែងទាស់ឡើយ។ គេបានដើរជាមួយព្រះជាម្ចាស់។ គេក៏បានបង្រៀនកូន
ប្រុសទាំងបីនាក់របស់គេអោយគោរពព្រះជាម្ចាស់ផងដែរ។ ពេលនេះព្រះជាម្ចាស់ បានមានគំរោងប្ រើណូអាដោយមធ្យោបាយ ដ៏ចម្លែក ហើយជាមធ្យោបាយ ដ៏ពិសេសមួយ។
ចប់
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។
More
យើងសូមអរគុណដល់ព្រះគម្ពីរសម្រាប់កុមារ, Inc. សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php