ព្រះគុម្ពីរសំរាប់កុមារគំរូ
កាលពីយូរលង់ណាស់មកហើយព្រះទ្រង់បា នបញ្ជូនទេវតាហ្កាប់ព្រីអ៊ែលទៅជួប នារីក្រមុំជនជាតិជូហ្វដ៏ទន់ភ្លន់ម្នាក់ ដែលមានឈ្មោះថាម៉ារី។គាត់បាន ប្រាប់នាងថា “នាងនឹងមានកូន ប្រុសម្នាក់ហើយសូមដាក់ឈ្មោះ គេថាយេស៊ូ។មនុស្សម្នានឹងហៅ គេថាជាព្រះរាជ បុត្រានៃព្រះដ៏ខ្ពស់ បំផុត។ទ្រង់នឹង សោយរាជ្យជា រៀងដរាបតទៅ។”
នារីក្រមុំបានសួរទៅវិញដោយភាពភ្ញាក់ផ្អើលថា “តើរឿងនេះកើតបានយ៉ាង ដូចម្តេចទៅ បើខ្ញុំមិនដែលនៅជាមួយបុរសណាម្នាក់ផងនោះ។” ទេវតាបានប្រាប់ទៅម៉ារីវិញថា បុត្រានោះ នឹងយាងមកពីព្រះ។ ទ្រង់មិនចាំបាច់ ត្រូវការឳពុកជា មនុស្សឡើយ។
បន្ទាប់មក ទេវតាក៏បានប្រាប់ទៅម៉ារីផងដែរថា អេលីហ្សាប៊ែត ដែលជាបងប្អូនជីដូនមួយរបស់នាងក៏កំពុងមានផ្ទៃពោះ ក្នុងវ័យចំណាស់របស់នាងផងដែរ។ នេះ ក៏ជាអព្ភូតហេតុដ៏អស្ចា រ្យមួយដែរ។ មិនយូរ ប៉ុន្មាន ម៉ារីបានទៅ លេង អេលីហ្សាប៊ែត។ ពួកគេបានបួងសួង លើកតម្កើងព្រះ ជាម្ចាស់ជាមួយគ្នា។
ម៉ារីបានភ្ជាប់ពាក្យទៅបុរសម្នាក់ឈ្មោះ ហូស្សែប។ ហូស្សែប មិនសប្បាយចិត្តទេពេលដែលគា ត់បានដឹងថាម៉ារីកំពុងមានកូន។ គាត់បានគិតថាប្រហែលជាឳពុករបស់កូ ននេះជាបុរសផ្សេងណាម្នាក់ហើយ។
នៅក្នុងការយល់សប្តិ, ទេវតារបស់ព្រះបានប្រាប់ហូស្សែបថា កូននេះជាបុត្ររបស់ព្រះ។ ហូស្សែបត្រូវជួយម៉ារីថែទាំព្រះយេស៊ូ។
ហូស្សែបជឿជាក់ និងគោរពតាមព្រះជាម្ចាស់។ គាត់ក៏ជាអ្នកគោរពតាមច្បាស់របស់ប្រទេសគាត់ផងដែរ។ ដោយសារតែច្បាប់ថ្មី គាត់និងម៉ារីបាន ចាកចេញទៅភូមិកំណើត របស់ពួកគាត់ ឈ្មោះ បិតថ្លេហែម ដើម្បីបង់ពន្ធរបស់ពួកគាត់។
ម៉ារីដល់ពេលសំរាលកូនរបស់នាងហើយ។ ប៉ុន្តែហូ ស្សែបមិនអាចរកបានបន្ទប់ស្នាក់នៅទីណាសោះ។ គ្រប់ផ្ទះសំណាក់ សុទ្ធតែពេញ។
នៅទីបំផុត ហូស្សែបបានរកបានក្រោលសត្វមួយ។ ទីនោះហើយ ដែលជាកន្លែងព្រះឳរសយេស៊ូបានចាប់កំណើត។ មាតាទ្រង់បានដាក់ទ្រង់នៅក្នុង ស្នូកសត្វមួយដែលជាធម្មតាគឺជា កន្លែងសម្រាប់ ដាក់ចំណី សត្វ។
នៅមិនឆ្ងាយពីទីនោះ មានពួកអ្នកគង្វាលដែល នៅចាំយាមរក្សាហ្វូងចៀមរបស់ពួកគេ។ ទេវតារបស់ព្រះជាម្ចាស់បានលេចឡើង ហើយប្រាប់ពួកគេពីព័ត៌មាន ដ៏អស្ចារ្យ នេះ។ “នៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គបានប្រសូតដល់អ្នករាល់គ្នានៅទីក្រុង ដេវីដគឺជាព្រះគ្រិស្ត ជាព្រះអ ស្ចារ្យ។ អ្នកនឹងឃើញព្រះឳរសកំពុងផ្តេក នៅក្នុងស្នូក សត្វមួយ។”
រំពេចនោះ ទេវតាជាច្រើនបន្ថែមទៀតបានលេចឡើងចែងចាំង បានពោលសរសើរតម្កើងព្រះជាម្ចាស់ ដោយពាក្យថា “សូមថ្វាយសិរីល្អដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត ហើយ សូមអោយសុខសន្តិ ភាពមាននៅលើផែន ដីដែលជាទីគាប់ព្រះ រាជហឬទ័យរបស់ទ្រង់។”
ពួកអ្នកគង្វាលបានប្រញាប់ទៅក្រោល សត្វ។ ក្រោយពីបានឃើញព្រះឳរសហើយ ពួកគេបានប្រាប់ទៅគ្រប់គ្នាដែលពួកគេបានជួប ពីអ្វីដែលទេវតាបាននិយាយអំពីព្រះយេស៊ូ។
៤០ថ្ងៃក្រោយមក ហូស្សែប និងម៉ារីបាននាំព្រះយេស៊ូទៅវិហារនៅ ជេរ៉ូសាឡិម។ មានបុរសម្នាក់ឈ្មោះ សាយមិន បានលើកតម្កើងសរសើរដល់ព្រះជាម្ចាស់សំរាប់ព្រះឳរស ចំណែក អាណា ដែលជាស្ត្រីវ័យចំណាស់ម្នាក់ និងជាអ្នកបម្រើដល់ព្រះផងនោះក៏បានអរព្រះគុណដល់ព្រះ ដែលបានប្រទានព្រះបុត្រាទ្រង់មកស្ថាន មនុស្សដែរ។ អ្នកទាំងពីរសុទ្ធតែដឹងថាព្រះយេស៊ូជាបុត្រារបស់ព្រះ គឺជាព្រះ សង្គ្រោះ ដែលបានសន្យាថានឹងត្រូវយាងមក។ ហូស្សែបបានថ្វាយសត្វស្លាបចំនួនពីរដល់ព្រះជាម្ចាស់។ នេះគឺជាដង្វាយដែលក្នុងក្រឹត្យវិន័យរបស់ព្រះ បានតម្រូវសំរាប់អ្នកក្រីក្រដែលត្រូវថ្វាយចំពោះព្រះ នៅពេលដែលពួកគេយកកូនទើបនឹងកើតបង្ហាញវត្តមាន ដល់ព្រះជាម្ចាស់។
មួយរយះពេលក្រោយ មក មានផ្កាយពិសេស មួយបាននាំពួកអ្នក ប្រាជ្ញមកពីប៉ែកខាង កើតប្រទេសទៅ ជេរ៉ូសាឡិម។ “ពួកលោកបានសួរថា តើបុត្រាដែលត្រូវប្រសូតមកធ្វើជាស្តេចរបស់សាសន៍ ជូហ្វនៅទីណា? ពួកយើងខ្ញុំចង់ថ្វាយបង្គំទ្រង់។”
ស្តេចហេរ៉ូត បានលឺពីពួកអ្នកប្រាជ្ញទាំងនោះ។ ដោយមានព្រះទ័យតក់ស្លុត ទ្រង់ក៏បានសុំអោយពួកអ្នកប្រាជ្ញទាំងនោះ ប្រាប់ដល់ទ្រង់វិញផងនៅពេលដែលពួកលោករកឃើញព្រះ យេស៊ូ។ ទ្រង់បានមានបន្ទូលកុហកថា “យើងចង់ថ្វាយបង្គំទ្រង់ដែរ” តាមពិតទៅ ស្តេចហេរ៉ូតចង់សម្លាប់ព្រះយេស៊ូ ទៅវិញទេ។
ផ្កាយបាននាំពួកអ្នកប្រាជ្ញទៅដល់ចំផ្ទះដែលម៉ារី និងហូស្សែបរស់នៅជាមួយព្រះកុមារយេស៊ូ។ ពួកលោកក៏បានលុតជង្គង់ចុះថ្វាយបង្គំទ្រង់ ព្រមទាំងបានថ្វាយព្រះយេស៊ូនូវដង្វាយជា មាស និងទឹកអប់ ជាច្រើនផងដែរ។
ព្រះជាម្ចាស់បានព្រមានដល់ពួកអ្នកប្រាជ្ញអោយ ត្រលប់ទៅស្រុករបស់គេវិញជាសម្ងាត់។ ស្តេចហេ រ៉ូតខឹងសម្បារខ្លាំងណាស់។ ហេតុ តែចង់បំផ្លាញព្រះយេស៊ូ ស្តេចដ៏អាក្រក់នេះក៏បានបញ្ជាអោយសំ លាប់គ្រប់ក្មេងប្រុសៗទាំង អស់នៅ បិតថ្លេ ហែម។
ប៉ុន្តែស្តេចហេរ៉ូតមិនអាចបង្កគ្រោះថ្នាក់ដល់ព្រះ បុត្រារបស់ព្រះបានឡើយ! ដោយទទួលបានការព្រមានជាមុននៅក្នុងការពន្យល់សប្តិ ហូស្សែបបាននាំម៉ារី និងព្រះយេស៊ូគេចខ្លួនទៅអេស៊ីបដោយសុវត្ថិភាព។
នៅពេលដែលស្តេ ចហេរ៉ូតសោយទីវង្គត់ ហូស្សែបបាននាំម៉ារី និងព្រះ យេស៊ូត្រលប់ពីអេស៊ីបវិញ។ ពួកគេបានរស់នៅក្នុងភូមិតូចមួយ ឈ្មោះណាស្សារ៉េត នៅជិតសមុទ្រកាលីឡេ។
ចប់
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។
More
យើងសូមអរគុណដល់ព្រះគម្ពីរសម្រាប់កុមារ, Inc. សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php