ព្រះគុម្ពីរសំរាប់កុមារគំរូ

ព្រះគុម្ពីរសំរាប់កុមារ

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ណូអាជាមនុស្សដែលគោរពបូជាព្រះ។អ្នកគ្រប់គ្នាផ្សេងទៀតស្អប់និងមិនស្តាប់បង្គាប់ព្រះ។ថ្ងៃមួយព្រះជាម្ចាស់បានមានបន្ទូលពី រឿងមួយដ៏គួរអោយរន្ធត់។ព្រះ ជាម្ចាស់ប្រាប់ណូអាថា “យើងនឹង បំផ្លាញពិភពលោកដ៏ អាក្រក់នេះមានតែគ្រួសារ របស់អែងប៉ុណ្ណោះ ដែលនឹងត្រូវ បានសង្គ្រោះ។”

ព្រះជាម្ចាស់បានព្រមានដល់ណូអាថាទឹកជំនន់ដ៏ ធំមួយនឹងមកដល់ ហើយគ្របដណ្តប់លើផែន ដីនេះ។ ព្រះជាម្ចាស់បានបញ្ជាណូអាអោយសង់ ទូកធ្វើពីសំបកឈើដ៏ធំមួយដែលអាចដាក់ គ្រួសាររបស់ណូអា និងសត្វជាច្រើន បាន។ ព្រះជាម្ចាស់បានផ្តល់ការណែនាំ យ៉ាងជាក់លាក់ ដល់ណូអា។ ណូអាបាន ចាប់ផ្តើម ធ្វើការ។

ពេលដែលណូអា ពន្យល់ដល់គ្រប់គ្នាពីមូល ហេតុដែលគាត់សង់ទូក មនុស្សទាំងនោះ បានសើច ចំអកដល់ ណូអា។ ណូ អានៅបន្តសាង សង់ទូក ហើយគាត់ ក៏នៅបន្តប្រាប់គ្រប់គ្នា អំពីព្រះជាម្ចាស់ផងដែរ ប៉ុន្តែគ្មាននរណាម្នាក់ ស្តាប់គាត់ឡើយ។

ណូអាមានជំនឿសប់លើព្រះជាម្ចាស់។ គាត់បានជឿលើព្រះ ជាម្ចាស់ទោះបីជាភ្លៀងមិនដែលធ្លាក់មកពីមុនមកក៏ដោយ។ មិនយូរប៉ុន្មាន ទូកឈើបានរួចរាល់ដែលអាចដាក់ផ្ទុកស្បៀងបាន។

ពេលនេះដល់វេនដាក់សត្វម្តង។ ព្រះជាម្ចាស់បាននាំសត្វ៧ពួកមក មួយគូរមួយពួក។ សត្វបក្សាបក្សីមានធំ​មានតូច, សត្វព្រៃមានទាប មានខ្ពស់បានធ្វើដំនើរឡើង ទៅលើទូក។

មនុស្សម្នាស្រែកសើចចំអកអោយណូអាពេ លដែលគាត់អោយសត្វទាំងនោះឡើង ទូក។ ពួកគេទាំងនោះមិនបាន បញ្ឈប់អំពើបាបប្រឆាំងនឹងព្រះ ជាម្ចាស់ឡើយ។ ពួកគេមិន បានសុំឡើងទូក ជាមួយណូអាទេ។

នៅទីបំផុត គ្រប់សត្វ និងបក្សាបក្សីទាំងអស់បាន ឡើងលើទូកអស់។ ព្រះជាម្ចាស់បាន អញ្ជើញណូអា “ចូលមកក្នុងទូក មក អែងនិង គ្រួសាររបស់អែង។” ណូអា, ប្រពន្ធរបស់គាត់, កូនប្រុសបីនាក់របស់គាត់ និងប្រពន្ធរបស់ពួកគេបាន ចូលក្នុងទូក។ ក្រោយមកព្រះ ជាម្ចាស់បានបិទទ្វារ!

បន្ទាប់មកភ្លៀងបានចាប់ផ្តើមធ្លាក់។ ភ្លៀងធ្លាក់ជោគជាំយ៉ាងខ្លាំងរយះពេល៤០យប់ ៤០ថ្ងៃ។

ទឹកជំនន់ ជន់លិចអស់ទីក្រុង និងភូមិនានា។ ពេលដែលមេឃ ឈប់ភ្លៀង សូម្បីតែភ្នំក៏នៅក្រោមទឹកដែរ។ គ្រប់យ៉ាងដែលរស់បានដោយសារ ខ្យល់ជាដង្ហើមបានស្លាប់អស់។

នៅពេលទឹកកើនឡើង ទូកឈើបានអណ្តែតឡើង។ វាអាចនឹងងងឹត, រលាក់ ហើយប្រហែលជាគួរអោយខ្លាចណាស់ ប៉ុន្តែទូកឈើនេះបានសង្គ្រោះណូអាពីទឹកជំនន់។

បន្ទាប់ពីទឹកជំនន់រយះពេល៥ខែ ព្រះជាម្ចាស់បានបញ្ជូនខ្យល់ស្ងួតមក។ មិនយូរប៉ុន្មាន ទូកឈើបានឈប់នៅលើកំពូលភ្នំ អារ៉ារ៉ាត់។ ណូអាបន្តស្នាក់នៅក្នុងទូករយះ ពេល៤០ថ្ងៃបន្ថែមទៀតរហូតដល់ទឹក ស្រកអស់។

ណូអាបានបញ្ជូនសត្វក្អែក និងសត្វព្រាបចេញតាមបង្អួចទូក។ ដោយមិនអាចស្វែងរកទីស្អាតស្ងួតដើម្បីសំរាកបាន សត្វព្រាបបានត្រលប់មករកណូអាវិញ។

មួយសប្តាហ៍ក្រោយមក, ណូ អាបានព្យាយាមម្តងទៀត។ សត្វព្រាបបានត្រលប់មក វិញជាមួយស្លឹកអូលីវថ្មីមួយនៅក្នុងជំពូករបស់វា។ នៅស ប្តាហ៍បន្ទាប់ ណូអាបានដឹងថា ផែនដីបានស្ងួតហើយ ពីព្រោះ ថាសត្វព្រាបមិនបាន ត្រលប់មកវិញ។

ព្រះជាម្ចាស់បានប្រាប់ដល់ណូអាថា ដល់ពេលចេញពីទូកបានហើយ។ ណូអា និងគ្រួសាររបស់គាត់បានរួមគ្នា នាំសត្វទាំង អស់ចេញពីទូក។

ណូអាពិតជាដឹងគុណដល់ព្រះ ជាម្ចាស់ខ្លាំងណាស់! គាត់បាន សាងសង់ថ្នើរគោរពបូជាមួយ ហើយបានគោរពបូជាព្រះ ដែលបានសង្គ្រោះគាត់ និងគ្រួសាររបស់គាត់ពី ទឹកជំនន់ដ៏សាហាវនេះ។

ព្រះជាម្ចាស់បាន អោយការសន្យាដ៏អ ស្ចារ្យមួយដល់ណូអា។ ទ្រង់ថាទ្រង់នឹងមិន កាត់ក្តីអំពើបាបរបស់ មនុស្សដោយទឹកជំនន់ទៀត ឡើយ។ព្រះទ្រង់បានអោយការ រំលឹកដ៏អស្ចារ្យមួយនៃ ពាក្យសន្យារបស់ទ្រង់។ឥន្ធនូគឺជាសញ្ញានៃ ការសន្យារបស់ទ្រង់។

ណូអានិងគ្រួសារ របស់គាត់បានចាប់ ផ្តើមជីវិតថ្មីបន្ទាប់ពីទឹកជំនន់។យូរទៅកូនចៅរបស់គាត់បានបំពេញមនុស្សលើផែនដីនេះ។គ្រប់ជាតិសាសន៍នៅលើ លោកនេះមានកំណើត មកពីណូអានិងកូនៗរបស់គាត់។

ចប់

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ព្រះគុម្ពីរសំរាប់កុមារ

តើវាទាំងអស់បានចាប់ផ្តើមយ៉ាងដូចម្តេច? តើយើងមកពីណា? ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនណាស់នៅក្នុងពិភពលោក? តើមានសង្ឃឹមទេ? តើមានជីវិតក្រោយពេលស្លាប់ឬទេ? រកចម្លើយនៅពេលអ្នកអានប្រវត្តិពិតនៃពិភពលោកនេះ។

More

យើង​សូម​អរគុណ​ដល់​ព្រះគម្ពីរ​សម្រាប់​កុមារ, Inc. សម្រាប់​ការ​ផ្តល់​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleforchildren.org/languages/khmer/stories.php