មានព្រះពរគំរូ
"បរិបូរណ៍"
សេចក្ដីសន្យាមួយទៀតរបស់ព្រះជាម្ចាស់នោះ គឺថា ទ្រព្យសម្បត្តិ និង មាសប្រាក់ នឹងមាននៅក្នុងទីសំណាក់អាស្រ័យរបស់អ្នក។ ខ្ញុំដឹងថា មានមនុស្សមួយចំនួន ដែលគាត់មានអារម្មណ៍សប្បាយជាង ឬ មានអារម្មណ៍សុខស្រួលជាង ប្រសិនបើខគម្ពីរនេះ បានថ្លែងថា ទ្រព្យសម្បត្តិនិងមាសប្រាក់ នឹងមាននៅក្នុងដួងចិត្ដរបស់គាត់ ជាជាងមាននៅក្នុងផ្ទះដែលគាត់រស់នៅ។ អ្នកដែលយល់ដូច្នោះ គឺជាអស់អ្នកដែលកំពុងវាយតទល់ទៅនឹងគំនិតដែលថា ការមានពេញបរិបូរ (ចម្រុងចម្រើន) គឺជាសេចក្ដីសន្យានៃព្រះសម្រាប់ជីវិតរបស់គេ ដែរឬយ៉ាងណា?
មានមិត្ដរបស់ខ្ញុំម្នាក់ដែលគាត់បានមាននូវកិច្ចសន្ទនាជាមួយគ្រូគង្វាលរបស់គាត់ ដែលបានទិតៀននូវការគិតដូច្នេះ តែក៏បានចែកចាយផងដែរថា ក្រុមជំនុំរបស់គេ ពិតជាត្រូវការគ្រូគង្វាលខាងពួកយុវជន យ៉ាងតក់ក្រហល់ ប៉ុន្តែ គេមិនមាននូវថវិកាចាំបាច់គ្រប់គ្រាន់សម្រាប់ផ្ដល់ឲ្យតួនាទីគ្រូគង្វាលនេះទេ។ អ្នកឃើញអត់ ប្រសិនបើ គ្មានថវិកាទេ នោះវាពិបាក (ក្នុងកិច្ចការព័ន្ធកិច្ច អាជីវកម្ម ឬ ក្នុងក្រុមគ្រួសារ) យើងពិបាកបំពេញនូវតម្រូវការនិងទង្វើខ្នះខ្នែង ដើម្បីពង្រីកអាណាចក្ររបស់ព្រះ បើយើងគ្រាន់តែមានទ្រព្យសម្បត្ដិ និង មាសប្រាក់តែនៅក្នុងដួងចិត្ដរបស់យើងតែមួយមុខ។
មានគ្រិស្ដបរិស័ទខ្លះ ពិបាកក្នុងការទទួលយកនូវគំនិតនៃការទទួលបានព្រះពរ ដោយសារតែពួកគាត់ សន្មតជាមុនថា ទ្រព្យសម្បត្ដិ និង ចិត្ដលោភលន់ គឺជាអ្វីដែលដូចតែគ្នា ប៉ុន្តែវាមិនមែនដូច្នេះទេ។ ព្រះវរបិតារបស់យើង ដូចជាឳពុកម្ដាយដែលស្រឡាញ់យើងដែរ ទ្រង់មិនទាស់ព្រះទ័យថាកូនៗរបស់ព្រះអង្គ ទទួលបានពរខាងឯផ្នែកថវិកានោះឡើយ។ ប៉ុន្តែចូរឲ្យចាំនៅក្នុងគំនិតនៃយើងថា ទ្រព្យសម្បត្តិ និង មាសប្រាក់ គ្រាន់តែជាចំណែកមួយនៃជីវិតដែលពេញបរិបូរតែប៉ុណ្ណោះ -- ភាពពេញបរិបូរគឺលើសពីភាពចម្រើនខាងឯឧបករណ៍សម្ភារៈទៅទៀត។ លោកសាវ័ក យ៉ូហាន បានសរសេរថា៖ "បងប្អូនស្ងួនភ្ញាអើយ ខ្ញុំប្រាថ្នាចង់ឲ្យបងប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យបងប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់បងប្អូនចម្រើនឡើងដែរ" (១ យ៉ូហាន ១៖២)។
មនុស្សដែលចម្រុងចម្រើនពិតប្រាកដ គេប្រាថ្នាចង់បានភាពពេញបរិបូរនៃព្រះជាម្ចាស់ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់គេ ហើយយល់ដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យគេ បានទទួលព្រះពរ ដើម្បីឲ្យគេអាចប្រទានពរដល់អ្នកដទៃផ្សេងទៀត។ ដូចអ្វីព្រះយេស៊ូ មានបន្ទូល នៅក្នុង យ៉ូហាន ១០៖១០ ថា៖ "ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ"។
ក្នុងដំណើរជីវិតរបស់អ្នក
ព្រះជាម្ចាស់សព្វព្រះទ័យឲ្យអ្នកបានចម្រុងចម្រើននៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់អ្នក ទាំងខាងឯរូបកាយ និង ខាងឯព្រលឹងវិញ្ញាណ។ ទ្រង់អរព្រះទ័យ នៅក្នុងការប្រទានពរដល់អ្នក ដោយសារតែ នៅពេលដែលអ្នកទទួលបានព្រះពរដ៏បរិបូរពីជីវិតរបស់ព្រះអង្គ នោះព្រះពរនេះនឹងហូរកាត់ជីវិតរបស់អ្នក ហើយឲ្យអ្នកអាច ប្រទានពរដល់អ្នកដទៃទៀតផងដែរ! ចូរទទួលយកនូវសេចក្ដីពិតនេះ នាថ្ងៃនេះចុះ។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូបគាត់ជាពិសេស។ ឈ្មោះគាត់មិនបានប្រាប់ឲ្យគេដឹងនោះទេ ប៉ុន្តែគាត់បានរស់នៅក្នុងជីវិតដែលស្របតាមគោលការណ៍របស់ព្រះគម្ពីរ។ វិរៈជនក្នុងព្រះគម្ពីររបស់ខ្ញុំមួយរូបនេះ គឺជាបុរសសុចរិត ហើយយើងអាចស្គាល់គាត់បាន តាមរយៈ ទំនុកតម្កើង ១១២ ។
More
យើងសូមថ្លែងអំណរគុណទៅដល់ Brian Houston and Hillsong Church ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ http://breathingroom.org