មានព្រះពរគំរូ
"ព្រះពរ"
"មានពរហើយ (រីករាយ, មានភ័ព្វ, អាចជាអ្វីដែលគេច្រណែនចង់បាន) អ្នកណាដែលកោតខ្លាច (ចេះគោរព និង ថ្វាយបង្គំ) ព្រះយេហូវ៉ា" ។ ដកស្រង់ពី គម្ពីរបរិសុទ្ធកែសម្រួលថ្មី ២០១៦ ហើយពាក្យក្នុង វង់ក្រចក ពីការបកស្រាយ Amplified Bible។
នៅក្នុងព្រះគម្ពីរទាំងមូល ព្រះជាម្ចាស់តែងតែសន្យាប្រទានពរប្រជារាស្រ្ដរបស់ព្រះអង្គ ប៉ុន្តែព្រះពររបស់ព្រះអង្គ គឺពឹងផ្អែកលើជម្រើសរបស់យើង។ ព្រះអង្គបានដាក់ជម្រើសច្បាស់លាស់ពីរ នៅចំពោះមុខ ប្រជារាស្រ្ដទ្រង់៖ "ខ្ញុំដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់" (ចោទិយកថា ៣០៖១៩)។
កណ្ឌគម្ពីរចោទិយកថា នៅក្នុង សញ្ញាចាស់ (សម្ព័ន្ធមេត្រីចាស់) មានពេញទៅដោយ បញ្ជីនៃព្រះពរ និងបញ្ជីនៃបណ្ដាសា ដែលជាអ្វីភ្ជាប់ទៅនឹង ការសម្រេចជ្រើសរើស របស់នរណាម្នាក់ ក្នុងការដែលគេចង់ស្ដាប់បង្គាប់ ឬ មិនស្ដាប់បង្គាប់ នូវក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ អ្នកអាចអាននូវបទបញ្ជា ទាំងនេះ នៅក្នុង ចោទិយកថា ២៨៖១-៤ ប៉ុន្តែ ចូរយល់ដឹងថា ការជ្រើសរើសជីវិតជាមួយព្រះជាម្ចាស់ មានន័យថា ជាការជ្រើសរើសជីវិតដែលមានព្រះពរ។ បំណងព្រះទ័យព្រះ គឺតែងតែចង់ឲ្យអ្នកទទួលបានព្រះពរ ប៉ុន្តែ ប្រសិនបើ អ្នកគ្រាន់តែគិតថា ព្រះពររបស់ទ្រង់គឺសម្រាប់តែខ្លួនអ្នក នោះអ្នកកំពុងតែគិតខុស ពីអ្វីដែលព្រះសព្វព្រះទ័យហើយ។
ព្រះពររបស់ព្រះដែលមានក្នុងជីវិតរបស់អ្នក គឺត្រូវតែហូរលើសពីការមានជីវិតរបស់អ្នកទៅទៀត។ ព្រះជាម្ចាស់មានបន្ទូលទៅកាន់ អ័ប្រាហាំ ថាព្រះអង្គនឹងប្រទានពរដល់គាត់ ប៉ុន្តែ គោលបំណងនៃការឲ្យពរដល់គាត់ គឺលើសពីជីវិតផ្ទាល់របស់គាត់ទៅទៀត។ នេះគឺជាអ្វីដែលព្រះមានបន្ទូល៖
"យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ" (លោកុប្បត្តិ ១២៖២)។
គោលបំណងនៃព្រះពររបស់ព្រះ គឺសម្រាប់ឲ្យអ្នកអាចក្លាយទៅជាទីបញ្ចេញនៃព្រះពរទៅកាន់អ្នកដទៃផ្សេងទៀត។ ប្រសិនបើអ្នកមិនមានអ្វីសោះ គឺអ្នកមិនអាចធ្វើអ្វីមួយបានសម្រាប់អ្នកដទៃឡើយ។ ប្រសិនបើអ្នកមានអ្វីតិចតួច អ្នកគ្រាន់តែអាចជួយអ្វីបានតិចតួច។ ប៉ុន្តែ ប្រសិនបើអ្នកមានអ្វីច្រើន នោះ អ្នកប្រាកដជាអាចធ្វើអ្វីៗច្រើនផងដែរ។ នៅពេលដែលអ្នកទទួលបានពរ អ្នកមាននូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ក្នុងការជួយនិងនាំឥទ្ធិពលដល់មនុស្សដទៃផ្សេងទៀត។ អ្នកទទួលព្រះពរ ដើម្បីបានជាទីបញ្ចេញពរដល់អ្នកដទៃ។
ក្នុងដំណើរជីវិតរបស់អ្នក
បំណងព្រះហឬទ័យរបស់ព្រះគឺចង់ប្រទានពរដល់អ្នក ដូច្នេះ ចូររៀបចំចិត្ដរបស់អ្នក ក្នុងការថ្វាយព្រះកិត្ដិនាម ដល់ព្រះអង្គ នៅក្នុងគ្រប់ចំណែកនៃថ្ងៃនីមួយៗរបស់អ្នក។ ចូរជ្រើសយកនូវជីវិត ហើយបានជាព្រះពរ ដល់មនុស្សនានា ដែលព្រះជាម្ចាស់បានបញ្ជូនមកក្នុងផ្លូវជីវិត និង បរិស្ថាននៃឥទ្ធិពលរបស់អ្នកចុះ!

អំពីគម្រោងអាននេះ
តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូបគាត់ជាពិសេស។ ឈ្មោះគាត់មិនបានប្រាប់ឲ្យគេដឹងនោះទេ ប៉ុន្តែគាត់បានរស់នៅក្នុងជីវិតដែលស្របតាមគោលការណ៍របស់ព្រះគម្ពីរ។ វិរៈជនក្នុងព្រះគម្ពីររបស់ខ្ញុំមួយរូបនេះ គឺជាបុរសសុចរិត ហើយយើងអាចស្គាល់គាត់បាន តាមរយៈ ទំនុកតម្កើង ១១២ ។
More
យើងសូមថ្លែងអំណរគុណទៅដល់ Brian Houston and Hillsong Church ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់ http://breathingroom.org