អ្នកជាមនុស្សជាទីស្រឡាញ់គំរូ
ក្ដីស្រឡាញ់នោះសំខាន់
ចូរស្រឡាញ់គ្នាទៅវិញទៅមក ប្រៀបដូចជាខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ (យ៉ូហាន ១៥៖១២)
នៅពេលណាមនុស្សឆ្ងល់ពីអាថ៍កំបាំងនៃជីវិត នោះមានសំណួរដ៏ជ្រៅមួយ ដែលសួរថាតើហេតុអ្វីបានជាអ្វីៗទាំងអស់នោះមានវត្តមាននៅលើលោកនេះធ្វើអ្វី។ តើហេតុអ្វីបានជាមានរបស់កើតឡើងនៅក្នុងលោក ជាជាងគ្មានអ្វីទាល់តែសោះ? ចម្លើយតែមួយម៉ាត់ចេញពីព្រះគម្ពីរចំពោះសំណួរនេះ នោះគឺដោយសារតែក្ដីស្រឡាញ់។ ក្ដីស្រឡាញ់នៃព្រះ នោះគឺជាអំណាចចេស្ដាដែលបានហៅដល់សកលលោកឱ្យមានវត្តមានឡើង។ ក្ដីស្រឡាញ់នៃព្រះ នោះគឺជាហេតុផល ដែលព្រះបានបង្កើតរូបអ្នកហើយនិងរូបខ្ញុំមក។ ហើយហេតុដូច្នេះហើយបានជាយើងនៅតែបន្តមានជីវិតដកដង្ហើមនៅក្នុងគ្រានេះ។ ក្ដីស្រឡាញ់នោះគឺជាធម្មជាតិនៃព្រះតែម្ដង ហើយព្រះអង្គសព្វព្រះទ័យចង់ឱ្យក្ដីស្រឡាញ់នេះ បានក្លាយទៅជាធម្មជាតិរបស់មនុស្សដែលព្រះអង្គបានបង្កើតផងដែរ។ ក្ដីស្រឡាញ់នោះគឺជាស្នាមដៅដ៏ឧត្ដុងឧត្ដមបំផុតនៃសញ្ជាតិជាមនុស្សយ៉ាងពិតប្រាកដ។
ព្រះបន្ទូលដែលព្រះយេស៊ូវបានថ្លែងទៅកាន់សាវ័ករបស់ទ្រង់នៅបន្ទប់ជាន់ខាងលើ នៅយប់ថ្ងៃចុងក្រោយនៃជីវិតនៅលើផែនដីរបស់ព្រះអង្គ នោះមានរួមផ្សំដោយបណ្ដាំចុងក្រោយ ហើយនិងសក្ខីភាពសម្រាប់ក្រុមគ្រួសារដែលជាអ្នកដើរតាមព្រះអង្គ។ សេចក្ដីណែនាំស្នូលរបស់ព្រះអង្គនោះមានទម្រង់ខ្លីហើយសាមញ្ញទេ៖ «ចូរស្រឡាញ់គ្នាទៅវិញទៅមក ប្រៀបដូចជាខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ»។
អ្វីមួយដែលព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់លាស់នោះគឺថាក្ដីស្រឡាញ់មានលក្ខណៈដូចអង្គព្រះគ្រីស្ទ នោះគឺជារង្វាស់ដ៏ពិតនៃជីវិតជោគជ័យមួយ។ រាល់អំណោយទាននិងសមត្ថភាពដទៃផ្សេងទៀត នោះគឺជារឿងផ្ទុយស្រឡះ។ រាល់ទម្រង់នៃភាពជោគជ័យទាំងឡាយ នោះក្លាយទៅជាអសារបង់ ហើយឥតប្រយោជន៍ ប្រសិនបើខ្វះនូវក្ដីស្រឡាញ់។ ដូចទេវវិទូដ៏អស្ចារ្យម្នាក់ ឈ្មោះលោក ខល បត (Karl Barth) បានសង្កេតឃើញ គាត់ថារាល់អ្វីៗដែលជាសមិទ្ធិផលនៃជីវិតរបស់អ្នក ប្រសិនបើគ្មានក្ដីស្រឡាញ់ទេ នោះវាប្រៀបបានទៅនឹងខ្សែលេខសូន្យចងបណ្ដាក់គ្នា ដោយគ្មានតួរលេខវិជ្ជមានណាមួយនៅពីមុខទេ៖ មិនថាវាវែងប៉ុណ្ណាទេ ពេលបូកបញ្ចូលគ្នាទៅ នោះវានៅតែស្មើនឹងសូន្យដដែល។
តើក្ដីស្រឡាញ់ដ៏ពិតមានរូបលក្ខណៈយ៉ាងណា? ពិតមែនហើយ ក្ដីស្រឡាញ់នោះមានរូបរាងដូចអង្គព្រះយេស៊ូវ ។
ក្នុងខណៈពេលអ្នកអធិស្ឋាន ចូរទូលសូមព្រះឱ្យជួយដល់អ្នកឱ្យរៀនចេះស្រឡាញ់ដូចព្រះទ្រង់ស្រឡាញ់ ពីមួយថ្ងៃទៅមួយថ្ងៃ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះជាម្ចាស់ស្រឡាញ់អ្នក។ មិនថាអ្នកជានរណា នៅទីកន្លែងណានៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក! នៅក្នុងខែនេះ នៅពេលដែលយើងអបអរពីក្ដីស្រឡាញ់ ចូរកុំភ្លេចថាក្ដីស្រឡាញ់នៃព្រះសម្រាប់អ្នក នោះគឺធំជាងក្ដីស្រឡាញ់ណាៗទាំងអស់។ នៅក្នុងមេរៀនជាខ្សែក្នុងរយៈពេល ៤ ថ្ងៃនេះ ចូរជ្រមុជខ្លួនអ្នកចូលទៅក្នុងក្ដីស្រឡាញ់នៃព្រះ។
More