មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ
ស្ងប់ស្ងៀម
ថ្ងៃនេះគឺជាថ្ងៃគួរឲ្យចាប់អារម្មណ៍មួយ ដោយសារគ្មាននូវអ្វីធំដុំគួរឲ្យកត់សម្គាល់កើតឡើងទាល់តែសោះ។ ស្ងៀមស្ងប់ស្ងាត់។
តើលោកអ្នកធ្លាប់បានប្រទះឃើញថាខ្លួនឯងមានភាពភ័ន្តច្រឡំដែរឬទេ នៅពេលដែលព្រះជាម្ចាស់ដូចជានៅស្ងៀមស្ងាត់? ដូចជាមិនច្បាស់ថាតើព្រះអង្គនឹងមានគម្រោងផែនការធ្វើអ្វីបន្ទាប់ទៅទៀត?
លោកអ្នកមិនមែនជាមនុស្សគិតដូច្នេះតែម្នាក់ឯងនោះទេ។ ការរងចាំនិងរបៀបរបស់ព្រះជាម្ចាស់ជារឿយៗ មើលទៅដូចជាពិបាកនឹងយល់ណាស់ក្នុងខណៈពេលទាំងនោះ។ ក្នុងក័ណ្ឌគម្ពីរអេសាយ ៥៥៖៨-៩ ក៏បានបញ្ជាក់យ៉ាងដូច្នេះផងដែរថា«គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រពឹ្រត្ដ ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ដដែរ។» នេះជាព្រះបន្ទូលព្រះអម្ចាស់។ «មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្ដក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយគំនិតរបស់យើងក៏ខុសប្លែកពីគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ»។
ព្រឹត្ដិការណ៍និងភាពលម្អិតនាសម័យកាលនោះ ដែលមានចែងទុកនៅក្នុងអត្ថបទគម្ពីរ តែងនាំឲ្យខ្ញុំមានចិត្ដចង់ដឹងចង់ឃើញមែនទែន។ តើមនុស្សទាំងនោះគេបានធ្វើអ្វី? គិតអ្វី? មានអារម្មណ៍យ៉ាងដូចម្ដេច ចំពោះព្រះបន្ទូលដែលព្រះបានផ្ដល់មកកាន់រូបគេយ៉ាងដូច្នោះ?
នៅថ្ងៃនេះ ខ្ញុំចង់ឲ្យលោកអ្នកស្រមើស្រមៃថាខ្លួនលោកអ្នកជាពួកគេ ដូចមាននូវទំនុកតម្កើងមួយដែលជាអ្វីដែលគេបានលឺជារាល់ដង ហើយក៏ជាអ្វីដែលយើងអាចអាននៅពេលសព្វថ្ងៃនេះផងដែរ៖
ចូរអានអត្ថបទគម្ពីរ ទំនុកតម្កើង ១៣៩។
ឥឡូវនេះ ចូរចំណាយពេលខ្លះ និង អនុញ្ញាតឲ្យព្រះជាម្ចាស់ទ្រង់ឈ្វេងយល់និងស្គាល់រូបលោកអ្នកចុះ
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្តនៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្តដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?
More