មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ
ការសោយទិវង្គត
ខ្ញុំតែងតែគិតថា អ្នកដែលបានដាក់ឃ្លាពាក្យ "ថ្ងៃសុក្រដ៏ល្អ" ពិតជាចម្លែកណាស់ ដោយសារតែថ្ងៃនោះគឺជាថ្ងៃដែលព្រះនៃសកលលោកត្រូវសុគត។
ថ្ងៃនេះ—ជាថ្ងៃដែលយើងសម្លឹងទៅកាន់ពេលវេលាសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ហើយពេលវេលានេះ មើលទៅ ដូចជាមិនល្អទាល់តែសោះ។ ខ្ញុំទទួលស្គាល់ថាអ្វីៗដែលព្រះអង្គទ្រង់បានធ្វើសម្រេចថ្ងៃនោះ សម្រាប់យើងពិតជាល្អ ប៉ុន្តែការសុគតរបស់ព្រះអង្គគ្មានអំណាច ប្រសិនបើគ្មាននូវការរស់ឡើងវិញរបស់ព្រះអង្គទេនោះ។ ដូច្នេះសម្រាប់រូបខ្ញុំ ថ្ងៃនោះ មើលទៅដូចជាថ្ងៃដ៏ងងឹត ពេញទៅដោយទុក្ខក្រៀមក្រំ—ផ្ទុយពីអ្វីដែលគេហៅថាល្អ។
ចុះសម្រាប់អ្នកវិញ—តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចនៅពេលដែលអ្នកសញ្ជឹងគិតអំពីការសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ?
គម្រោងអានថ្ងៃនេះ មានលក្ខណៈវែងបន្តិច។ តែចូរកុំគ្រាន់តែមើលត្រួសៗ ឬ រំលង ដោយសារតែអ្នកធ្លាប់អានរឿងរ៉ាវនេះហើយ។ ចូរទូលសូមព្រះវិញ្ញាណ ដែលជាព្រះជំនួយ ដើម្បីជួយឲ្យលោកអ្នកបានភ្ជាប់ការសោយទិវង្គតរបស់ព្រះគ្រីស្ទ នៅក្នុងន័យមួយថ្មីផ្សេងទៀតសម្រាប់រូបលោកអ្នក។
ចូរអាន អត្ថបទគម្ពីរ យ៉ូហាន ១៩៖១-៣០។
ក្នុងខណៈពេលដែលខ្ញុំបានអានអត្ថបទគម្ពីរនេះ ខ្ញុំបានកត់ត្រានូវចំណុចមួយចំនួនអំពីអ្វីដែលព្រះយេស៊ូវទ្រង់បានស៊ូទ្រាំ៖ លោកពីឡាតបញ្ជាឲ្យទាហានវាយព្រះអង្គនឹងរំពាត់។ ព្រះអង្គត្រូវបានគេបំពាក់ក្រងមកុដធ្វើពីបន្លា។ បំពាក់ដោយអាវផាយពណ៌ស្វាយទាំងចំអកឡកឡាយហែហមក្នុងចំណោមបណ្ដាជន។ រងការវាយដំដោយដៃទាហាន។ ទ្រង់ត្រូវគេដាក់បង្ហាញក្នុងស្ថានភាពដ៏គួរឲ្យអាម៉ាស់ទៅកាន់បណ្ដាជន។ មានទាំងការស្រែកឲ្យឆ្កាងពីបណ្ដាមនុស្ស។ ត្រូវបានលោកពីឡាតមើលឃើញថាគ្មានទោសកំហុស។ ព្រះអង្គមិនមានបន្ទូលតបត។ ទ្រង់បានបែរសិទ្ធិអំណាចទៅកាន់ព្រះជាម្ចាស់។ បានអង្គុយនៅឯកៅអីគេវិនិច្ឆ័យទោស។ មានការបន្ទោសម្លេងឲ្យឆ្កាងព្រះអង្គកាន់តែខ្លាំងជាងមុន។ ត្រូវបានគេយកព្រះអង្គទៅឆ្កាង។ លើសពីនោះ ព្រះអង្គត្រូវលីឈើឆ្កាងដែលគេនឹងដាក់ឆ្កាងព្រះអង្គផ្ទាល់ផង។ គេបានឆ្កាងព្រះអង្គ។ ទ្រង់បានផ្ទេរម្ដាយរបស់ព្រះអង្គទៅកាន់លោកយ៉ូហានឲ្យមើលថែ។ ទ្រង់ស្រេកទឹក។ ទ្រង់ត្រូវគេឲ្យស្រាដែលមានរសជាតិជូរ។ ទ្រង់បានមានបន្ទូល។ រួចក៏ផុតដង្ហើមសុគតទៅ។
ពេលគិតអំពីការសុគតនៅលើឈើឆ្កាងនេះម្ដងៗ រូបខ្ញុំមានអារម្មណ៍ថាស្ពឹកហើយស្លុតផង។ ចំពោះរូបឈើឆ្កាង យើងអាចឃើញមាននៅគ្រប់ទីកន្លែង។ យើងពាក់រូបនោះ នៅនឹងក និង ដាក់តាំងតាមជញ្ជាំងផង។ ប្រសិនបើ យើងលូតលាស់ឡើងក្នុងជំនឿលើព្រះយេស៊ូវ យើងប្រាកដជាបានឮរឿងនេះ ម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត។ សូម្បីតែនៅក្នុងរូបភាពដែលគេគូរ ដោយមានភ្នំ និងឈើឆ្កាង ទាំងមានព្រះអាទិត្យរះផង ក៏យើងមិនបានគិតអំពីភាពខ្មៅងងឹតនៃព្រឹត្ដិការណ៍នោះដែរ ព្រោះយើងឃើញច្រើនដងហើយ។
នៅថ្ងៃនេះ ចូរទូលសុំ ព្រះជាជំនួយរបស់យើង សូមទ្រង់ប្រទានឲ្យយើងមាននូវទស្សនៈស្រស់ថ្មីមួយផ្សេងទៀត អំពីអ្វីដែលព្រះគ្រីស្ទទ្រង់បានស៊ូទ្រាំ និង បានធ្វើសម្រេចនៅថ្ងៃនោះ។
រាប់រយឆ្នាំ មុនថ្ងៃនោះកើតឡើង មានព្យាការី អេសាយ បានសរសេរជាមួយពាក្យពេចន៍ទាំងនេះ អំពីព្រះយេស៊ូវ និង អ្វីដែលព្រះអង្គនឹងត្រូវស៊ូទ្រាំ៖
ចូរអានអត្ថបទគម្ពីរ អេសាយ ៥៣៖៤-១២។
អំពីគម្រោងអាននេះ
តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្តនៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្តដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?
More