មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ
សេចក្ដីជំនួយ
តើលោកអ្នកដែលធ្លាប់នៅក្បែរនរណាម្នាក់ដែលគាត់បានដឹងថាគាត់នៅសល់ប៉ុន្មានថ្ងៃទៀត មុននឹងគាត់លាចាកលោកនេះទេ? គ្រប់វិនាទី គ្រប់ពាក្យពេចន៍នីមួយៗពិតជាទ្រព្យដ៏មានតម្លៃចំពោះគាត់។ គ្មានអ្វីមួយណាឡើយ ដែលគាត់ធ្វើដែលគ្មាននូវគោលបំណង។ គាត់នឹងមិនខ្ជះខ្ជាយពេលវេលា ដកដង្ហើមចោលនោះឡើយ។ សេចក្ដីលាគ្នា ក្ដីប្រាថ្នា ការថ្លែងពាក្យពេចន៍ និង ដំបូន្មានផ្សេងៗ សុទ្ធតែជាការនិយាយជាក់លាក់ មិនមែនខ្សឹបៗនោះដែរ។
ព្រះយេស៊ូវទ្រង់ក៏បានដឹងថា ពេលកំណត់របស់ព្រះអង្គជិតមកដល់ដែរ (យ៉ូហាន ១៣៖១) ហើយទ្រង់ក៏បានចំណាយពេលវេលាទាំងប៉ុន្មានដែលនៅសេសសល់ឲ្យមានតម្លៃដូចគ្នា។ យើងមកដល់ពាក់កណ្ដាលសប្ដាហ៍មុនថ្ងៃរំឮកពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ។ តោះ! ចូរឲ្យយើងនៅតែបន្តត្រងត្រាប់ស្ដាប់នូវពាក្យពេចន៍ចុងក្រោយរបស់ព្រះអង្គ។
ចូរអាននូវក្នុងអត្ថបទគម្ពីរ លូកា ១៤៖១៥-៣១
នេះជាព្រះបន្ទូលដ៏ល្អណាស់។ តែមាននូវបញ្ហាមួយ៖ ខ្ញុំមិនចូលចិត្ដ សុំឲ្យនរណាជួយខ្ញុំនោះទេ។
ចុះលោកអ្នកវិញ? តើលោកអ្នកមានអារម្មណ៍សុខស្រួលនៅពេលដែលលោកអ្នកស្នើសុំជំនួយពីនរណាម្នាក់ដែរឬទេ? ឬក៏អ្នកមានអារម្មណ៍ទើសទាល់ដូចខ្ញុំដែរ?
ការដឹងថាខ្លួនទន់ខ្សោយ និងទទួលស្គាល់ថាខ្លួនត្រូវការជំនួយ នោះគឺជាសេចក្ដីក្លាហានដ៏អង់អាច ដែលអ្នកអាចធ្វើទៅបាន។ នៅពេលលោកអ្នកមានអារម្មណ៍ថា ខ្លួនខ្សោះខ្សាយ ល្ហិតល្ហៃហើយ អ្វីដែលជាសេចក្ដីក្លាហានអង់អាចដែលអ្នកអាចធ្វើទៅបាន នោះគឺ អនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយដល់រូបលោកអ្នក។
ចំពោះរូបខ្ញុំ ខ្ញុំទទួលបាននូវព្រះចេស្ដា កាលពីឆ្នាំមុន ដែលជាបទពិសោធន៍ រូបខ្ញុំមិនអាចគិតកាត់ថ្លៃបានឡើយ។ នៅក្នុងខែដែលខ្ញុំបានសម្រេចចិត្ដក្នុងការចុះចូលបម្រើក្នុងព័ន្ធកិច្ច គឺជាពេលស្របគ្នា ដែលខ្ញុំដឹងថា ខ្ញុំចាប់ផ្ដើមមានផ្ទៃពោះ កូនទីបីរបស់ខ្ញុំដែរ។ ខ្ញុំចាប់គិតថាយ៉ាប់ហើយខ្ញុំធ្វើម៉េចកើតទៅ។ ក្នុងនាមជាអ្នកដែលចូលចិត្ដបំពេញអ្វីមួយ តែមិនអាចធ្វើទៅរួច ហើយក៏ជាអ្នកចូលចិត្ដសម្រេចគោលបំណងអ្វីមួយឲ្យបាន តែប្រឈមនឹងគ្រោះភ័យ ខ្ញុំចាប់យល់ថា រូបខ្ញុំក៏មានកម្រិតដែរ។ តែទោះជាយ៉ាងណាមិញ ព្រះគុណនៃព្រះជាម្ចាស់ ហើយនិង ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ បានទទួលយកនូវការថ្វាយដ៏ទន់ទាបរបស់ខ្ញុំ រួចព្រះអង្គក៏បានពហុគុណឲ្យចម្រើនឡើងថែមទៀត។ (សូមថ្វាយសិរីរុងរឿងទាំងប៉ុន្មានទៅកាន់ព្រះជាម្ចាស់)។
តើលោកអ្នកដែលធ្លាប់ទទួលបទពិសោធន៍ដោយដឹងថា ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានជួយឲ្យរូបលោកអ្នកឆ្លងកាត់នូវស្ថានភាពណាមួយដែរឬទេ?
តើលោកអ្នកកំពុងជួបប្រទះនូវអ្វីមួយដែលលោកអ្នក ត្រូវការសេចក្ដីជំនួយពីព្រះដ៏ជាជំនួយរបស់លោកអ្នកដែរឬយ៉ាងណា ឥឡូវនេះ?
ចូរទូលសូមជំនួយពីព្រះអង្គ។ ចូរដាក់ចិត្ដជាអ្នកទន់ខ្សោយចុះ។ មិនអីទេ។
មាននូវចំណុចពីរ ដែលល្អប្រសើរណាស់សម្រាប់រូបខ្ញុំ នៅក្នុងប៉ុន្មាន ១ឆ្នាំកន្លះ កន្លងទៅ។ ខ្ញុំបានថ្លែងនូវព្រះបន្ទូលនេះ ជារឿយៗ៖
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្តនៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្តដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?
More