មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ
ការលះបង់
យើងចាប់ផ្ដើមនៅថ្ងៃនេះ មួយសប្ដាហ៍មុន ថ្ងៃនៃការរំឭកអំពីពេលសុគតរបស់ព្រះគ្រីស្ទ ដែលស្ថិតនៅក្នុងសប្ដាហ៍វិសុទ្ធ មុននឹងព្រឹត្ដិការណ៍ផ្សេងៗដែលបានកើតឡើង ដោយសារ យើងមិនអាចភ្លេចវេលា មុនពេលព្រះបានរស់ឡើងវិញនោះឡើយ។ ការគិតអំពី ពួកបណ្ដាជន មានទាំងសត្វអូដ្ឋ និង ធាងដើមទន្សែជាច្រើននៅតាមផ្លូវ ភាគច្រើន ធ្វើឲ្យយើងភ្លេចគិតចំពោះ រឿងរបស់ម៉ារី និង ការលះបង់របស់គាត់។ ដូច្នេះហើយ យើងនឹងសម្លឹងមើលទៅកាន់ថ្ងៃសៅរ៍នោះ ដើម្បីឲ្យយើងមានពេលគ្រប់គ្រាន់សម្រាប់គិតពិចារណាអំពី មួយសប្ដាហ៍មុន ពេលព្រះយេស៊ូវត្រូវគេឆ្កាងនិងមានព្រះជន្មរស់ឡើងវិញ។
នៅថ្ងៃនេះ យើងនឹងសង្កេតទៅកាន់ទីកន្លែងស្ងប់ស្ងាត់តូចទាប ជាងទីកន្លែងដែលមានមហាជនអបអរសារទរ ហ៊ូកញ្ជៀវវិញ។ យើងនឹងចាប់ផ្ដើមនៅត្រង់ពេលវេលា នៅក្នុងបន្ទប់កក់ក្ដៅមួយ នាឯតុ រួមជាមួយនឹងមិត្ដភក្ដិជុំវិញផង។
ចូរអានយ៉ូហាន ១២៖១-៨
តើលោកដឹងថាខ្ញុំចង់និយាយអំពី មិត្ដណា របស់ព្រះយេស៊ូវដែរឬទេ? ប្រសិនបើអត់ទេ ខ្ញុំសូមជួយផ្ដល់សាវតាជូនលោកអ្នកបន្តិច៖ បងប្អូនស្រីរបស់លោក ឡាសារ មានការអាក់អន់ចិត្ដជាខ្លាំងដែលព្រះយេស៊ូវ អែអង់ ក្នុងការមកជួយដល់ពួកគេ បន្ទាប់ពីព្រះអង្គបានដឹងដំណឹងថា ឡាសារ កំពុងមានជម្ងឺឈឺធ្ងន់នោះ។ ដោយសារដូច្នោះហើយ បានជា ឡាសារ រងនូវសេចក្ដីស្លាប់។ តែយើងក៏បានឃើញព្រះយេស៊ូវកើតទុក្ខផងដែរ (នៅក្នុង យ៉ូហាន ១១៖៣៥ បានប្រាប់យើងថា «ព្រះយេស៊ូវទ្រង់ព្រះកន្សែង») បន្ទាប់មកទ្រង់បានធ្វើការអស្ចារ្យមួយ—ទ្រង់បានធ្វើឲ្យ ឡាសារ រស់ពីសេចក្ដីស្លាប់ឡើងវិញ!
មិត្ដរបស់ទ្រង់ទាំងប៉ុន្មាននោះ បានស្គាល់នូវសេចក្ដីស្លាប់ ប៉ុន្តែក៏បានយល់អំពី ការរស់ឡើងវិញផងដែរ។ បងប្អូនស្រីរបស់ ឡាសារ ទើបតែបានឃើញប្អុនប្រុសរបស់គាត់ចេញមកពីផ្នូរទាំងមានជីវិតផង (យ៉ូហាន ១១៖៤៤)។ ពួកគេបានឃើញ ការដែលពិបាកនឹងអាចកើតឡើង ក្លាយទៅជាអ្វីដែលអាចធ្វើទៅបានទៅវិញ។
នៅឯពេលវេលាអាហារល្ងាចនោះ យើងក៏បានឃើញនូវអ្វីដែលនាងម៉ារីបានធ្វើខុសពីធម្មតាផង។ នៅក្នុង ខទី ៣ បានប្រាប់ថា៖ «នាងម៉ារី យកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបអភិសេកព្រះបាទាព្រះយេស៊ូវ រួចយកសក់នាងជូតទៀតផង»
ប្រេងក្រអូបដ៏មានតម្លៃនេះ មិនដូចទឹកអប់ ឬគ្រឿងសំអាងរបស់លោកអ្នកនោះឡើយ។ ព្រោះគ្រប់ សេចក្ដីអធិប្បាយព្រះគម្ពីរ ដែលខ្ញុំបានអាន សុទ្ធនិយាយថា ប្រេងក្រអូប នោះមានតម្លៃស្នើនឹងប្រាក់ឈ្នួលមួយឆ្នាំពេញឯណោះ។
ចូរគិតថាប្រាក់ខែមួយឆ្នាំរបស់លោកអ្នកស្នើនឹងប៉ុន្មានដែរ។ ហើយឥឡូវ ចូរគិតអំពីអារម្មណ៍ដែលលោកអ្នកមាន ប្រសិនបើ លោកអ្នកត្រូវ ថ្វាយចំនួនទាំងប៉ុន្មាននោះ ទៅកាន់ព្រះយេស៊ូវ។
ចំពោះរូបខ្ញុំ វាពិតជាពិបាកនឹងគិតថ្លែងណាស់។ ខ្ញុំមានការរអាក់រអួល នៅពេលដែលខ្ញុំត្រូវថ្វាយតង្វាយ ១០% ឬពេលវេលា ៣០ នាទីរបស់ខ្ញុំនៅពេលព្រឹកជាមួយព្រះអង្គ ឬពេលថ្វាយបង្គំថ្ងៃអាទិត្យជាមួយក្រុមគ្រួសារពួកជំនុំរបស់ខ្ញុំ។ ដូច្នេះប្រសិនបើត្រូវចំណាយប្រាក់ពេញមួយឆ្នាំទៀត... ប្រកដជាមិនអាចមានថ្ងៃនេះទេ។ វាពិបាកណាស់ សម្រាប់រូបខ្ញុំ។
តែទោះបីជាដូច្នោះក្ដី រឿងនៃថ្ងៃរស់ឡើងវិញគឺបានចាប់ផ្ដើម—ជាមួយស្រ្ដីម្នាក់ ដែលជាមិត្ដរបស់ព្រះយេស៊ូវ ដែលគាត់បានផ្ដល់នូវអ្វីដែលមានតម្លៃដ៏មហាសាល («ប្រេងទេព្វិរុសុទ្ធ») ហើយគាត់ក៏បានបន្ទាបខ្លួន ទាំងយកសក់របស់គាត់ទៅជូតព្រះបាទារបស់ព្រះអង្គផង។ នាងម៉ារី គាត់ដឹងនូវឥរិយាបថដ៏ប្រពៃ—ព្រះគ្រីស្ទស័ក្ដិសមនឹងទទួលអ្វីៗទាំងអស់ ដែលជាភាពដ៏ធំឧត្ដុងឧត្ដមរបស់យើងរាល់គ្នា។
តើហេតុអ្វីបានជារឿយៗ យើងបានថ្វាយនូវអ្វីៗដែលជាកាក់សំណល់របស់យើងទៅកាន់ព្រះអង្គ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្តនៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្តដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?
More