វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ
ដំណើរផ្សងព្រេង
ចំណងអាពាហ៍ពិពាហ៍ផ្ដល់ឱ្យយើងនូវឱកាសដ៏ធំបំផុតនៃជីវិត ហើយនិងការប្រឡងប្រជែងយ៉ាងធំធេង៖
- ឱកាស ដើម្បីសាងសង់នូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលបំផុត ដែលជាប្រយោជន៍ហួសលើសពីខ្លួនរបស់យើងផ្ទាល់។
- ការប្រឡងប្រជែង ដែលបន្តរៀនថាវាមានន័យយ៉ាងដូចម្ដេច ក្នុងការរៀនស្រឡាញ់នរណាម្នាក់ ដើម្បីឱ្យខ្លួនអាចសម្លឹងមើលហួសពីតម្រូវការរបស់ខ្លួន ហើយបន្តស្វែងរកឃើញពីអ្វី ដែលសំខាន់ចំពោះដៃគូរបស់ខ្លួន ហើយបន្ទាប់មកកែសម្រួលកត្តាផ្សេងៗនៅក្នុងចរិតលក្ខណៈរបស់ខ្លួនយើងផ្ទាល់។
យល់ស្របលើចំណុចអាទិភាពនានា
យើងប្រហែលជាអាចមានចរិតខុសប្លែកពីគ្នា ប៉ុន្តែយើងអាចរក្សាគុណតម្លៃចម្បង និងយល់ស្របទៅលើអាទិភាពមួយចំនួន ដែលអាចជួយឱ្យគូស្វាមីភរិយាកសាងនូវចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ។
- ចែករំលែកដល់គ្នាទៅវិញទៅមកពីក្ដីស្រមៃ ក្ដីប្រាថ្នា ក្ដីសង្ឃឹម និងការទន្ទឹងចង់បាននានា។
- ដាក់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ ជាអាទិភាព រួចមកចំណងអាពាហ៍ពិពាហ៍ ហើយបន្ទាប់មក កូនៗរបស់អ្នក (ប្រសិនបើអ្នកមាន) ហើយក្រោយមកមានអ្វីៗ និងមនុស្សដទៃផ្សេងទៀត។
មានដំបន់ចំនួន ៤ ដែលនឹងប៉ះពាល់ដោយការដាក់អាទិភាពរបស់អ្នក៖
១. ទំនាក់ទំនងនានា
- កុំដកហូតខ្លួនរូបអ្នកទាំងពីរចេញពីមនុស្សជុំវិញ ក្នុងនាមជាគូស្វាមីភរិយា។ រាល់គ្រប់ចំណងអាពាហ៍ពិពាហ៍ទាំងអស់ ត្រូវការបណ្ដាញគាំទ្រ។
- ការពារចំណងអាពាហ៍ពិពាហ៍របស់អ្នកពីទំនាក់ទំនងនានាដែលអាចនឹងគំរាមកំហែងដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។
- ចូរដាក់ព្រំដែនកំណត់ ដើម្បីរក្សាការពារអ្នកពីហានិភ័យនៃការប្រព្រឹត្តអំពើផិតក្បត់។
២. ជីវិតកូនៗនិងក្រុមគ្រួសារ
- ចូរពិភាក្សាពីក្ដីរំពឹងរបស់អ្នកអំពីការមានកូន
- ចូរបន្តមានពេលឱ្យគ្នាទៅវិញទៅមក ប្រសិនបើនិងពេលណាដែលអ្នកមានកូនតូចៗ (កុំគិតតែពីការទាមទារពេលវេលាសម្រាប់កូន តែភ្លេចពេលវេលាសម្រាប់ឱ្យគ្នាទៅវិញទៅមក)។
៣. ការងារ
- ចូរកុំប្រជែងបែបយកឈ្នះយកចាញ់លើគ្នាទៅវិញទៅមក
- ចូរនិយាយអំពីរបៀបដែលអ្នកនឹងរែកហើយថ្លឹងចំពោះការងារ និងការមើលថែកូនៗ
៤. តម្រូវការខាងវិញ្ញាណ
- ចូរស្វែងរកមើលនូវគោលជំនឿរបស់អ្នក ដែលនឹងឱ្យអ្នកអាចចូលទៅជិតព្រះរួមជាមួយគ្នា (អាចពិចារណាសិក្សាថ្នាក់ អាល់ហ្វា ដើម្បីស្វែងរកឃើញនូវជំនឿគ្រីស្ទបរិស័ទ ហើយដើម្បីផ្ដល់នូវភាសាឱ្យអ្នកអាចនិយាយនឹងគ្នាបានល្អប្រសើរជាងមុន អំពីបញ្ហាខាងព្រលឹងវិញ្ញាណ)។
- ចូរនិយាយអំពីជំនឿ និងគុណតម្លៃនានា ដែលអ្នកចង់ផ្ទេរទៅឱ្យកូនៗរបស់អ្នក ប្រសិនបើដល់ពេលណាដែលអ្នកមានកូន។
ក្នុងខណៈពេលដែលយើងសម្លឹងទៅរកព្រះជាម្ចាស់ ដើម្បីទទួលនិងមានបទពិសោធន៍ពីក្ដីស្រឡាញ់ ការអត់ឱនទោស និងដឹងពីគោលបំណងរបស់ព្រះអង្គចំពោះជីវិតរបស់យើង នោះយើងអាចស្រឡាញ់ដល់គ្នាទៅវិញទៅមក ឱ្យបានប្រសើរជាងមុន។
ជាមនុស្សបែបផ្សងព្រេង និងមនុស្សបែបបង្ហាត់អប់រំ
ទោះបីជាថាយើងនឹងមានលក្ខណៈបូករួមផ្សំគ្នា ចូរឱ្យយើងទទួលស្គាល់ថានរណាមាននិស្ស័យបែប "ចូលចិត្តផ្សងព្រេង" ហើយនរណាជាមនុស្សបែប "បង្ហាត់អប់រំ"។
អ្នកចូលចិត្តផ្សងព្រេង
- ចង់រៀនពីអ្វីៗទាំងអស់ដែលជីវិតបានផ្ដល់ឱកាសឱ្យខ្លួនរៀនសូត្រ។ គេជាមនុស្សដែលសម្លឹងមើលឃើញថាចំណងអាពាហ៍ពិពាហ៍ នោះគឺជាដំណើរផ្សងព្រេងរួមជាមួយនឹងគ្នា។ អ្នកចូលចិត្តផ្សងព្រេងនាំមកនូវថាមពល ហើយនិងបទពិសោធន៍ថ្មីៗ ទៅដល់ទំនាក់ទំនង។
អ្នកចូលចិត្តបង្ហាត់អប់រំ
- សម្លឹងមើលឃើញថាជីវិតអាពាហ៍ពិពាហ៍គឺជាទីមានសុខសុវត្ថិភាព ដែលគេអាចវិលត្រឡប់មកវិញបាន បន្ទាប់ពីគេបានផ្សងព្រេង ឬប្រឈមនឹងវិបត្តិនានាដែលជីវិតផ្ដល់ឱ្យគេរួចហើយ។ អ្នកចូលចិត្តការបង្ហាត់អប់រំ នាំមកនូវភាពទៀងទាត់ និងទម្លាប់ មកក្នុងទំនាក់ទំនង។
- មានការផ្សងព្រេងតិចតួច នោះទំនាក់ទំនងរបស់អ្នកនឹងក្លាយទៅជាគ្មានរសជាតិ។
- មានការផ្សងព្រេងច្រើនពេក នោះអាចនឹងនាំឱ្យអ្នកតានតឹងពេក។
ទាំងអ្នកចូលចិត្តផ្សងព្រេងនិងអ្នកចូលចិត្តបង្ហាត់អប់រំ ពួកគេផ្ដល់មកនូវផលយ៉ាងសំខាន់ស្មើៗគ្នា ទៅក្នុងទំនាក់ទំនង។
ក្នុងនាមជាស្វាមីភរិយា ទំនួលខុសត្រូវរបស់អ្នក នោះគឺត្រូវឱ្យតម្លៃដល់ទាំង ថាមពលនៃការមានដំណើរផ្សងព្រេង និងទីសុខសុវត្ថិភាពសម្រាប់ការអាចវិលមករកសភាពដើមវិញ។
គ្រប់ចំណងអាពាហ៍ពិពាហ៍ត្រូវមានការផ្ដល់ឱកាស ឱ្យបានគ្រប់គ្រាន់ សម្រាប់ទាំងការផ្សងព្រេង និងការបង្ហាត់អប់រំ។ នៅពេលណាឥទ្ធិពលទាំងពីរធ្វើការយ៉ាងល្អនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក នោះជីវិតរៀបការរបស់អ្នក នឹងក្លាយទៅជាដំណើរផ្សងព្រេងយ៉ាងអស្ចារ្យ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភាពល្អ ហើយអាចបន្តនៅស្ថិតស្ថេរអស់មួយជីវិតបាន។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានសម្រួលពីលំនាំនៃវគ្គសិក្សា ត្រៀមរៀបអាពាហ៍ពិពាហ៍ ដែលតាក់តែងឡើង ដោយលោក នីគី និង ស៊ីឡា លី (Nicky and Sila Lee) នៃសៀវភៅ «ចំណងអាពាហ៍ពិពាហ៍» (The Marriage Book)។
More