វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ
ទំនាស់
ការរំពឹងទុកពីទំនាស់
ទំនាស់គឺជារឿងមួយដែលយើងមិនអាចចៀសផុតឡើយនៅក្នុងទំនាក់ទំនងនីមួយៗ។
បញ្ហានោះគឺថាមិនមែនយើងនឹងមិនចេះទាស់គ្នានោះទេ ប៉ុន្តែថាតើយើងនឹងតទល់ចំពោះការមិនយល់ស្របគ្នានោះ ដោយវិធីណាដែរ។ អ្វីដែលជាសារៈសំខាន់ នោះគឺត្រូវឱ្យដៃគូនីមួយៗ មាននូវធនធាននិងជំនាញ ដើម្បីឱ្យគាត់អាចដោះស្រាយលើទំនាស់ ក្នុងន័យបែបស្ថាបនាគ្នា។
ការចេះរៀនគ្រប់គ្រងលើកំហឹង
ការខឹងមិនមែនជារឿងខុសឆ្គងនោះទេ។ តែយើងត្រូវបង្ហាញវាចេញមកបែបណា កុំឱ្យវាប៉ះពាល់ និងនាំឱ្យហិនវិនាសទៅដល់ទំនាក់ទំនងរបស់យើង។
មានរឿងអំពីសត្វពីរប្រភេទ ដែលអាចជួយគូរបង្ហាញពីរបៀបមិនគួរសម និងមិនមានប្រយោជន៍ ក្នុងការគ្រប់គ្រងលើកំហឹងរបស់យើង៖
- សត្វរមាស៖ ជាសត្វដែលបង្ហាញពីកំហឹងរបស់វាឱ្យយើងដឹងភ្លាមៗ -- ពួកវានឹងវាយប្រហារនៅពេលណាវាខឹង
- សត្វកម្មប្រម៉ា៖ ជាសត្វដែលចូលចិត្តលាក់កំហឹងរបស់ពួកវា -- វាទៅជាស្ងាត់ស្ងៀម រួចអាចដកខ្លួនថយ
ទាំងសត្វរមាសនិងសត្វកម្មប្រម៉ា សុទ្ធតែបង្ហាញពីភាពរកាំចិត្តរបស់វា ដោយតាមរយៈសំឡេង និងឥរិយាបថរបស់វា។
ការរៀនស្វែងរកនូវដំណោះស្រាយរួមជាមួយនឹងគ្នា
នៅពេលណាអ្នកមានការមិនយល់ស្របនឹងគ្នា៖
- ចូរទទួលស្គាល់ថានៅក្នុងចំណងអាពាហ៍ពិពាហ៍ អ្នកទាំងពីរសុទ្ធតែស្ថិតនៅក្នុងក្រុមតែមួយទេ
- ចូរស្វែងរកមើលដំណោះស្រាយរួមជាមួយគ្នា ដើម្បីឱ្យអ្នកទទួលបានការល្អសម្រាប់ទំនាក់ទំនងរបស់អ្នក
- ត្រៀមខ្លួនក្នុងការចុចទៅលើ ប៊ូតុង "បង្អង់សិន" នៅពេលណាចាំបាច់ (សួរខ្លួនឯងលមើល៖ "តើឥឡូវនេះជាពេលវេលាល្អហើយឬនៅ?" ហើយ "តើទីកន្លែងនេះ ជាទីសមរម្យសម្រាប់ឱ្យខ្លួនខ្ញុំ បង្ហាញចេញពីការមិនយល់ស្របរបស់ខ្ញុំដែរឬទេ?")
ជំហានទាំង ៥ ក្នុងការទៅស្វែងរកនូវដំណោះស្រាយមួយ
- ចូរសម្គាល់ និងផ្ដោតចិត្តទៅលើវិបត្តិ ដែលកំពុងបង្កឱ្យមានទំនាស់នោះ។
ចូរយកវិបត្តិដែលកំពុងបង្កទំនាស់នោះ ចេញពីរូបនាក់ទាំង ២។ ចូរដាក់វានៅពីមុខរូបអ្នកទាំងពីរ រួចធ្វើការដោះស្រាយរួមជាមួយនឹងគ្នា។ - ចូរប្រើពាក្យថ្លែងមានជាពាក្យ "ខ្ញុំ"
ចៀសវាងការដាក់បន្ទុកលើគ្នា (ដូចឧទាហរណ៍ថា៖ "អូនឯង ឬបងឯងតែងតែ…" / "បងឯង ឬអូនឯងមិនដែល…")។ ចូរពិពណ៌នាអំពីអារម្មណ៍របស់អ្នក (ដូចឧទាហរណ៍៖ "ខ្ញុំអន់ចិត្តដោយសារ…"។ - ចូររៀនស្ដាប់ពីគ្នាទៅវិញទៅមក
ព្យាយាមស្វែងយល់និងផ្ដល់តម្លៃដល់ទស្សនៈយល់ឃើញរបស់គ្នា។ ចូរញែកពេលឱ្យគ្នាបាននិយាយម្នាក់ម្ដង។ - ចូររិះរកគំនិតសម្រាប់ដំណោះស្រាយដែលអាចធ្វើទៅបាន
ចូរនិយាយអំពីឱកាសដែលអាចធ្វើទៅបាន។ វាអាចជួយដែរ ប្រសិនបើអ្នកសរសេរវាចុះទៅក្នុងបញ្ជី។ - ចូរជ្រើសរើសដំណោះស្រាយណាដែលល្អបំផុតសម្រាប់ឥឡូវនេះ រួចសឹមត្រួតពិនិត្យវាមើលឡើងវិញនៅពេលក្រោយ
ប្រសិនបើដំណោះស្រាយដែលអ្នកសាកល្បងរួចវាមិនដំណើរការ នោះចូរព្យាយាមសាកដំណោះស្រាយមួយផ្សេងទៀតពីក្នុងបញ្ជីរបស់អ្នកទាំងពីរ។ ប្រសិនបើអ្នកមិនអាចស្វែងរកដំណោះស្រាយណាមួយរួមជាមួយនឹងគ្នាបាន នោះទេ ចូរស្វែងរកនូវជំនួយ។
ដំណើរឆ្លងកាត់សម្រាប់ការព្យាបាលភាពឈឺចាប់
ភាពឈឺចាប់ នោះវាមិនអាចគេចរួចផុតបានឡើយ នៅក្នុងចំណងអាពាហ៍ពិពាហ៍ ហើយភាពឈឺចាប់នោះ ត្រូវតែព្យាបាល ប្រសិនបើអ្នកចង់ឱ្យទំនាក់ទំនងរបស់អ្នក បន្តនៅរីកស្រស់បំព្រង។
មានការសាមញ្ញតែមានរិទ្ធិអំណាចមួយសម្រាប់ដំណើរឆ្ពោះទៅរកការព្យាបាល៖
- ចូរនិយាយអំពីការឈឺចាប់
ចូរប្រាប់ដៃគូរបស់អ្នក នៅពេលណាដែលគាត់បានធ្វើឱ្យអ្នកអាក់អន់ចិត្ត។ ចូរកុំរក្សាទុកនូវភាពឈឺចាប់ ឬអនុញ្ញាតឱ្យខ្លួនជាប់ក្នុងភាពស្រណោះខ្លួនឯង និងឱ្យការចងគំនុំ កើនឡើងនៅក្នុងរូបអ្នក។ - ចូរហា៊ននិយាយសុំទោស
អំនួតរបស់យើងអាចនាំឱ្យយើងមានចិត្តរឹងរូស ក្នុងការនិយាយចេញនូវពាក្យសុំទោស។ ការសុំអត់ឱនទោស នោះមានន័យថា អ្នកចេះទទួលខុសត្រូវចំពោះពាក្យសម្ដី ឬសកម្មភាពមិនត្រឹមត្រូវរបស់អ្នក។ ការនិយាយពាក្យសុំទោស នោះបើកផ្លូវឱ្យមានការផ្សះផ្សា។ - ចេះអត់ឱនទោស
ការអត់ឱនទោសគឺជាអានុភាពដ៏ខ្លាំងក្លាសម្រាប់ការព្យាបាលដល់ចំណងអាពាហ៍ពិពាហ៍។
ការអត់ឱនទោសមិនមែនជា៖
- ការបំភ្លេចថាការឈឺចាប់មិនធ្លាប់កើតឡើងនោះទេ
- មិនមែនធ្វើជាមិនដឹងមិនឮថារឿងដែលកើតឡើងនោះ ថាវាមិនសំខាន់
- មិនមែនមិនអើពើ ឬមិនចង់ប្រឈមនឹងកំហុសរបស់ដៃគូ និងអត្តចរិតដែលនាំឱ្យមានភាពឈឺចាប់ នោះឡើយ
ការអត់ឱនទោសនោះគឺជា៖
- ការហ៊ានប្រឈមចំពោះកំហុសដែលបានធ្វើខុសមកលើរូបយើង
- ការចេះទទួលស្គាល់ពីអារម្មណ៍ដែលយើងមាននៅខាងក្នុងចិត្ត
- ការជ្រើសរើសយកភាពមិនប្រកាន់ទោសចំពោះដៃគូរបស់ខ្លួន
- ការលះបង់ចោលនូវចិត្តស្រណោះខ្លួនឯង ហើយនិងបំណងចិត្តចង់សងសឹក
ការអត់ឱនទោស មុនដំបូងបង្អស់ គឺជាជម្រើស មិនមែនជាអារម្មណ៍ឡើយ។
- ការអត់ឱនទោសនោះគឺជាដំណើរ ដែលយើងត្រូវរៀនឆ្លងកាត់ -- ជារឿយៗ យើងត្រូវការបន្តរៀនជ្រើសរើសអត់ឱនទោស (ពេលខ្លះគឺត្រូវរៀនពីមួយថ្ងៃទៅមួយថ្ងៃ)។ ក្នុងខណៈពេលដែលយើងធ្វើដូច្នេះ នោះការចងចាំពីភាពឈឺចាប់ វានឹងបាត់បង់អំណាច ដែលមាននៅលើរូបយើងបន្តិចម្ដងៗ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភាពល្អ ហើយអាចបន្តនៅស្ថិតស្ថេរអស់មួយជីវិតបាន។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានសម្រួលពីលំនាំនៃវគ្គសិក្សា ត្រៀមរៀបអាពាហ៍ពិពាហ៍ ដែលតាក់តែងឡើង ដោយលោក នីគី និង ស៊ីឡា លី (Nicky and Sila Lee) នៃសៀវភៅ «ចំណងអាពាហ៍ពិពាហ៍» (The Marriage Book)។
More