ជំហានដំបូងរបស់អ្នកគំរូ
![Your First Steps](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F22646%2F1280x720.jpg&w=3840&q=75)
អត់ឱនទោស
ការជ្រើសរើសដើរតាមព្រះយេស៊ូវ មិនមែនគ្រាន់តែបានដាក់ជំហានរបស់អ្នក ទៅក្នុងមាគ៌ាមួយថ្មីប៉ុណ្ណោះនោះទេ តែវាមានន័យថា ព្រះមិនយកអតីតកាលរបស់អ្នក មកពាំងអ្នកដែរ។ បើនិយាយឱ្យស្រួលស្ដាប់ នោះគឺថាព្រះអង្គបានអត់ឱនទោសឱ្យអ្នកហើយ។
ការទទួលបាននូវការអត់ឱនទោស នោះគឺជាបទពិសោធន៍ ដែលនាំឱ្យយើងមានមានអារម្មណ៍ថាខ្លួនយើងស្រាល ហើយមានសេរីភាព។ ការរស់នៅដោយពុំមានជាប់នៅភាពអាម៉ាស់ ឬវិប្បដិសារី នោះមានន័យថា យើងអាចរស់នៅជាមួយនឹង ជីវិតដែលលែងកាន់បន្ទុក ហើយមិនធ្ងន់ដូចមុន។
ហើយផ្នែកដ៏ល្អបំផុត នោះគឺថា៖ អ្នកមិនចាំបាច់ប្រឹងធ្វើការងារហត់នឿយ ដើម្បីទទួលបានការអត់ទោសនេះទេ។ ព្រះអង្គប្រទានការអត់ទោសដល់អ្នកដោយឥតគិតថ្លៃ។
តែទោះជាយ៉ាងនេះក្ដី មាននូវតម្រូវការចំនួនពីរ ដើម្បីឱ្យអ្នកអាចទទួលនូវការអត់ឱនទោសនេះបាន។
- អ្នកត្រូវតែទទួលស្គាល់ទាំងចេះបន្ទាបខ្លួន ថាអ្នកត្រូវការការអត់ឱនទោសពីបាប។
- អ្នកត្រូវអត់ឱនទោសឱ្យដល់អ្នកដទៃ។
យើងមិនអាចក្លាយទៅជាអ្នកទទួលបានពីព្រះគុណ ដែលយើងមិនសមនឹងទទួល រួចហើយកាន់ជាប់នូវការមើលងាយ និងស្អប់ខ្ពើមចំពោះអ្នកដទៃបានទេ។ ការរស់នៅក្នុងជីវិតទទួលបានការអត់ទោស នោះមានន័យថា ឥឡូវនេះ អ្នកមានសេរីភាព នៅក្នុងការបានអត់ឱនទោសឱ្យហើយ។ អ្នកមិនចាំបាច់សន្សំពិន្ទុ រាល់ពេលនរណាម្នាក់ធ្វើខុសទៀតទេ។ ព្រះជាម្ចាស់បានជម្រះក្ដារខ្មៅ (ឬអាចនិយាយមួយបែបផ្សេងទៀតថាជា បញ្ជីក្បាលឆ្កែនៃទង្វើខុសឆ្គងទាំងឡាយ) នោះហើយ។ បន្ថែមពីនេះ ព្រះអង្គបានបង្គាប់ឱ្យអ្នកធ្វើយ៉ាងដូច្នេះ សម្រាប់អ្នកដទៃដូចគ្នា។
ពេលណាអ្នកជ្រើសរើសអត់ឱនទោសឱ្យនរណាម្នាក់ បានកាន់តែលឿន នោះអ្នកក៏នឹងទទួលបានសេរីភាព កាន់តែលឿនយ៉ាងនោះដែរ។ ចូរធ្វើខ្លួនដូចជាអង្គព្រះយេស៊ូវ៖ ព្រះអង្គបានអត់ឱនទោសដល់អ្នក។ ឥឡូវនេះ ចូរអ្នកអត់ឱនទោសដល់អ្នកដទៃដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Your First Steps](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F22646%2F1280x720.jpg&w=3840&q=75)
អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វាអាចជួយឱ្យអ្នកអាចបោះជំហានដើមដំបូង។
More