ជំហានដំបូងរបស់អ្នកគំរូ
![Your First Steps](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F22646%2F1280x720.jpg&w=3840&q=75)
បានកើតជាថ្មី
នៅពេលខ្ញុំរៀននៅថ្នាក់ទី ៤ ខ្ញុំធ្លាប់ជាប់ឈ្មោះក្នុងចំណោមអ្នកចេះជ្រៅជ្រះជាងគេពីភូមិសាស្រ្ត។ មែនហើយ សាលារៀនរបស់ខ្ញុំគេមានការប្រឡងប្រជែងរឿងភូមិសាស្រ្ត មិនមែនគ្រាន់តែប្រជែងរឿងច្រៀងនោះទេ។ ខ្ញុំបានជាប់ក្នុងចំណាត់បេក្ខជននៅសេសសល់ ចំនួន ៣ នាក់ចុងក្រោយ។ ក្រោយមក វាដល់វេនដែលខ្ញុំត្រូវឆ្លើយសំណួរ។ សំណួរនោះ គឺជាសំណួរដ៏លំបាកបំផុត ដែលខ្ញុំត្រូវឆ្លើយនាថ្ងៃនោះ។
ហើយខ្ញុំក៏បានឆ្លើយវាខុស។
ស៊យជាងនេះទៅទៀត នោះខ្ញុំអាចដឹងពីចម្លើយទាំងពីរ ដែលមកពីក្រោយសំណួរដែលខ្ញុំបានឆ្លើយខុសហើយ នោះទៅទៀត។ សំណួរទាំងពីរនោះ គឺជាសំណួរ ដែលនឹងត្រូវកំណត់ចំណាត់ថ្នាក់របស់អ្នកជាប់លេខ ១ ហើយនិងអ្នកជាប់លេខ ២។ ប្រសិនបើសំណួរទាំងប៉ុន្មានចុងក្រោយ គេប្ដូរលំដាប់លំដោយរបស់វាបែបផ្សេង នោះខ្ញុំប្រាកដជាបានឈ្នះគេ បាត់ទៅហើយ។
នៅថ្ងៃនោះ ប្រសិនបើខ្ញុំអាចមានឱកាសជាលើកទីពីរ គេឱ្យខ្ញុំទៅធ្វើអ្វី ក៏ខ្ញុំហ៊ានធ្វើដែរ។
ដោយការជ្រើសរើសដើរតាមព្រះយេស៊ូវ នោះអ្នកទទួលបានលើសពីការមានឱកាសជាលើកទីពីរ ទៅទៀត។ នោះគឺថា អ្នកទទួលបានជីវិតមួយថ្មី។
នៅពេលអ្នកជ្រើសរើសដើរតាមព្រះយេស៊ូវ នោះជីវិតចាស់របស់អ្នករសាត់បាត់ទៅ ហើយជីវិតមួយថ្មីចាប់ផ្ដើមឡើង។
មិនមែនគ្រាន់តែជាឱកាសជាលើកទីពីរ—ប៉ុន្តែជាជីវិតថ្មីមួយ។
តើនេះមានន័យថាអ្នកមិនចាំបាច់ត្រូវរ៉ាប់រងចំពោះលទ្ធផលនៃការសម្រេចចិត្តពីពេលមុនៗ មែនដែរឬយ៉ាងណា? មិនមែនទេ ប៉ុន្តែនេះមានន័យថា អ្នកទទួលបានរូបមួយថ្មី ដោយអ្នកទទួលបាននិស្ស័យធម្មជាតិមួយថ្មី ដោយសារតែឥឡូវនេះ អ្នកអាចមានឱកាស សម្រាប់បន្តធ្វើដំណើរទៅមុខទៀត។
ការបោះជំហានដំបូងរបស់អ្នក ទៅក្នុងការដើរតាមព្រះយេស៊ូវ នោះនឹងធ្វើឱ្យអ្នកបានក្លាយទៅជាមនុស្សថ្មីទាំងស្រុង។ ចូរឱបក្រសោបអត្តសញ្ញាណថ្មីរបស់អ្នក។ ចូរអបអរសាទរជីវិតថ្មីរបស់អ្នក។ ហើយចូរប្រើប្រាស់ជីវិតថ្មីនេះ ដើម្បីបង្ហាញដល់ពិភពលោក ថាព្រះយេស៊ូវ គឺល្អប្រសើរជាងការមានឱកាសជាលើកទីពីរទៅទៀត។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Your First Steps](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F22646%2F1280x720.jpg&w=3840&q=75)
អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វាអាចជួយឱ្យអ្នកអាចបោះជំហានដើមដំបូង។
More