ជំហានដំបូងរបស់អ្នកគំរូ
![Your First Steps](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F22646%2F1280x720.jpg&w=3840&q=75)
អាន
ចង់មានមតិអីបន្ថែមទៀតអត់? មែន វាមានអារម្មណ៍ថាគេមានមតិយោបល់យ៉ាងច្រើន ហើយវាច្រើនជាងផែនដីនេះ មានមនុស្សទៅទៀត។ ហើយរាល់មតិយោបល់ទាំងនោះ គឺវាតែងតែឆ្លាស់ ហើយផ្លាស់ប្ដូរជានិច្ច។ គិតឱ្យស្មោះទៅ វាពិតជាពិបាកនឹងតាមទាន់ណាស់។
ទស្សនៈតែងតែផ្លាស់ប្ដូររបស់វប្បធម៌សង្គម បង្កឱ្យយើងចោទជាសំណួរមួយថា៖ «តើសេចក្ដីពិតគឺជាអ្វី?»
ប្រសិនបើអ្នកនឹងដើរតាមព្រះយេស៊ូវ នោះអ្នកនឹងត្រូវការមានយុថ្កាដាក់ទៅក្នុងសេចក្ដីពិតសម្រាប់ជីវិតរបស់អ្នក។ នេះគឺជាកត្តាដ៏សំខាន់មួយ ដែលធ្វើឱ្យគ្រីស្ទបរិស័ទមានលក្ខណៈខុសប្លែកពីមនុស្សដទៃ ដែលជាអ្នកមិនដើរតាមព្រះយេស៊ូវ៖ នោះគឺថា យើងដាក់ជីវិតរបស់យើង និងចុះចូលទៅក្នុងការរស់នៅ ដែលស្របតាមសេចក្ដីពិតនៃព្រះបន្ទូលព្រះ។ យើងមិនមែនជាមនុស្សដែលងាយយោលទៅតាមមតិយោបល់ទាំងឡាយរបស់មនុស្សទេ។ ជួសវិញ គឺយើងប្រឹងព្យាយាមរស់នៅជីវិតរបស់យើង ឱ្យតម្រឹមតាមអ្វីដែលព្រះគម្ពីរបានបង្រៀន។
ហើយរបៀបរស់នៅ គឺមានតែមួយប៉ុណ្ណោះ ដែលយើងអាចធ្វើទៅបាន នោះគឺ៖
អាន។
ស្ដាប់។
សិក្សា។
ប្រសិនបើយើងនឹងដើរតាមព្រះយេស៊ូវ នោះយើងត្រូវតែថ្នឹកជាមួយនឹងការបង្រៀនរបស់អត្ថបទព្រះគម្ពីរ។ ហើយនាំការរស់នៅរបស់យើង ឱ្យតម្រឹមតាមអ្វីដែលព្រះបន្ទូលបង្រៀនដល់យើង។ យើងត្រូវតែរស់នៅ ដែលមានការឆ្លើយតបចំពោះសេចក្ដីពិត មិនមែនចេះតែប្រតិកម្មចំពោះវប្បធម៌សង្គមនោះឡើយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Your First Steps](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F22646%2F1280x720.jpg&w=3840&q=75)
អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វាអាចជួយឱ្យអ្នកអាចបោះជំហានដើមដំបូង។
More