ការកាន់ទុក្ខធ្វើឱ្យឈឺចាប់៖ ក្ដីសង្ឃឹមសម្រាប់ថ្ងៃហូលីដេគំរូ
តើអ្នកអាចបង្កើតថ្ងៃហូលីដេដែលមានន័យ ពេញដោយក្ដីសុខសាន្ត ទោះជាថាមានរឿងអ្វីក៏ដោយកំពុងកើតមានឡើងនៅក្នុងជីវិត ដោយរបៀបណា?
នៅពេលកំពុងឆ្លងកាត់ការកាន់ទុក្ខ ជាពិសេសបន្ទាប់ពីពេលបាត់បង់មនុស្សជាទីស្រឡាញ់ ឬទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ វាពិតជាឈឺចាប់ក្នុងការបង្កើតនូវ "អ្វីៗដែលថ្មីនិងធម្មតា" ណាស់... ជាពិសេសគឺនៅអំឡុងពេលថ្ងៃហូលីដេនោះតែម្ដង។ វាពិតជាចាំបាច់ត្រូវការពេលវេលាមែន។
ប្រសិនបើអ្នកស្ថិតនៅក្នុងប៉ុន្មានខែថ្មីៗដំបូង ឬក្នុងឆ្នាំដំបូងនៃការបាត់បង់មនុស្សជាទីស្រឡាញ់ នោះអ្នកប្រាកដជាមានអារម្មណ៍ឈឺចិត្ត ហើយមិនដឹងថាត្រូវគ្រោងរៀបចំផែនការដោយរបៀបណា ឬដើរឆ្លងកាត់ថ្ងៃឈប់បុណ្យយ៉ាងម៉េចដែរ។ អ្នកខ្លះប្រហែលមានអារម្មណ៍ថា មិនចង់ធ្វើអ្វីច្រើននោះទេ ហើយបើគិតថាទៅដាក់ផែនការបង្កើតពេលវេលាឱ្យពិសេសនិងមានន័យទៀត នោះគឺគ្មានផ្លូវដែរ។
ពេលខ្លះ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើទៅបាននៅក្នុងអំឡុងពេលនៃថ្ងៃហូលីដេ នោះគឺជាការអនុញ្ញាតឱ្យរូបអ្នក នៅបន្តស្ងប់ស្ងាត់ និងនៅកៀកកិតក្នុងវត្តមាននៃព្រះ ហើយចំណាយពេលនារដូវកាលថ្ងៃហូលីដេតែមួយជាមួយនឹងព្រះអង្គ ក្នុងខណៈពេលដែលអ្នកសន្ទនាជាមួយព្រះអង្គ និងស្ថិតនៅក្នុងភាពរីករាយនៃក្ដីស្រឡាញ់របស់ព្រះអង្គ។
អ្នកខ្លះប្រហែលជាអាចមានសមត្ថភាពក្នុងការរីករាយចំពោះថ្ងៃបុណ្យណូអែល ដូចធម្មតា ដោយគេធ្វើសកម្មភាពអ្វីដែលសប្បាយ និងរំឭកដល់គ្រាអនុស្សាវរីយ៍ទាំងឡាយ តាមទម្លាប់មុនៗដែលគេចូលចិត្តធ្វើ... ហើយនេះគឺជាកាដូមួយដ៏អស្ចារ្យ!
អ្នកខ្លះទៀតអាចប្រហែលជាមើលឃើញថាខ្លួនឯងស្ថិតនៅក្នុងរឿងរ៉ាវពាក់ព័ន្ធចំនួនពីរ... មានចិត្តប៉ងប្រាថ្នាចង់ធ្វើអ្វីតាមទម្លាប់ចាស់ ប៉ុន្តែក៏មានបំណងចិត្តចង់នៅស្ងាត់តែឯង ដោយសារតែនៅនឹក ព្រោះស្ថិតក្នុងគ្រាដ៏លំបាក ហើយមានអារម្មណ៍ឈឺចិត្តជាពន់ពេក។
ចិត្តខាងលើ សុទ្ធតែជាអារម្មណ៍ពិត ដោយព្រោះថាការកាន់ទុក្ខ នោះមិនមែនជាអារម្មណ៍និងបទពិសោធន៍បែបគេបែបខ្ញុំនោះទេ។ វាគ្មាននូវ "ចម្លើយខុស" នោះទេ។ ព្រះជាម្ចាស់ណែនាំនិងត្រួសត្រាយការកាន់ទុក្ខនីមួយៗក្នុងលក្ខណៈយ៉ាងពិសេស។
រូបខ្ញុំផ្ទាល់បានរកឃើញថា បើខ្ញុំកាន់តែផ្ដោតចិត្តទៅលើព្រះ ហើយនិងទៅលើ "ហេតុផលពិតសម្រាប់រដូវកាល" នេះ នោះខ្ញុំនឹងអាចរីករាយចំពោះថ្ងៃបុណ្យ (ដូចជាថ្ងៃណូអែល) កាន់តែច្រើន។ ខ្ញុំក៏រកឃើញផងថា នៅពេលដែលខ្ញុំផ្ដល់ដល់អ្នកដទៃក្នុងចិត្តពេញដោយគោលបំណង ក្នុងអំឡុងពេលថ្ងៃហូលីដេ ហើយដាក់បញ្ចូលលាយឡំទម្លាប់ថ្មីនិងចាស់ចូលគ្នា នោះថ្ងៃហូលីដេបានឱ្យបន្ទុកទៅជាស្រាល និងបានស្បើយចិត្តដែរ។
តើអ្នកអាចបង្កើតអនុស្សាវរីយ៍ពិសេសសម្រាប់ថ្ងៃហូលីដេ ក្នុងខណៈពេលអ្នកកំពុងតែនឹកដល់មនុស្សជាទីស្រឡាញ់ ឬកំពុងតែឆ្លងកាត់វិបត្តិនៃជីវិតបានយ៉ាងដូចម្ដេច?
ការទូលសូមព្រះជាម្ចាស់ធ្វើជាជំនួយ ដើម្បីឱ្យអ្នកអាចមើលហួសពីការឈឺចាប់ (ក្នុងខណៈពេលអ្នកនៅឱបក្រសោប និងរៀនដើរឆ្លងកាត់ការឈឺចិត្តនិងការកាន់ទុក្ខ) ហើយភ្ជាប់អត្ថន័យថ្មីៗជាមួយនឹងគោលបំណង ឬទម្លាប់សម្រាប់ថ្ងៃហូលីដេ នោះអាចជារឿងពិបាក ប៉ុន្តែនាគ្រាចុងបញ្ចប់ វាអាចមានផលប្រយោជន៍... ហើយផ្ដល់នូវការព្យាបាលយ៉ាងហួសនិស្ស័យដល់អ្នក។
នេះជាឧទាហរណ៍មួយចំនួន៖
នៅពេលដែលខ្ញុំនៅតូច ខ្ញុំចាំថាឪពុករបស់ខ្ញុំ គាត់បានឱ្យក្រុមគ្រួសារទាំងមូលស្លៀកពាក់ខោអាវគេងយប់ ដើម្បីឱ្យយើងទាំងអស់គ្នាអាចទៅមើលភ្លើងរាត្រីណូអែលរួមជាមួយគ្នា។ បន្ទាប់ពីពេលខ្ញុំមានកូនផ្ទាល់ខ្លួន នោះខ្ញុំបានគោរពនូវទំនៀមទម្លាប់ពិសេសនេះ ហើយយើងតែងតែស្លៀកពាក់ខោអាវគេងយប់ ហើយទៅមើលភ្លើងពន្លឺណូអែលរួមគ្នា។ យើងបានធ្វើដូច្នេះអស់រយៈពេល ២០ ឆ្នាំជាងហើយ។
មានទំនៀមទម្លាប់មួយទៀតដែលខ្ញុំចូលចិត្ត នោះគឺធ្វើនំដែលប្អូនស្រីរបស់ខ្ញុំគាត់ចូលចិត្ត។ បន្ទាប់មក ខ្ញុំក៏បានសម្លឹងមើល ថាតើនរណាខ្លះក្នុងចំណោមគ្រួសារនិងមិត្តរបស់ខ្ញុំ ដែលគេកំពុងមានការឈឺចាប់។ រួចមក ខ្ញុំបានធ្វើការភ្ញាក់ផ្អើលទៅដល់ពួកគាត់ ដោយរៀបចំនំចំណីយ៉ាងពិសេស រួចដាក់ទៅក្នុងថាស ហើយជូនទៅដល់ពួកគាត់។ ខ្ញុំស្រឡាញ់ចំពោះការលើកទឹកចិត្តដល់អ្នកដទៃនៅក្នុងគ្រាថ្ងៃហូលីដេ ហើយផ្ដល់ឱ្យពួកគាត់នូវពេលវេលាសម្រាប់ឱ្យគាត់បានសម្រាលបន្ទុកចេញពីការកាន់ទុក្ខរបស់ពួកគាត់។
មានស្រ្តីវ័យក្មេងម្នាក់ ដែលស្ថិតនៅក្នុងក្រុមគាំទ្រអ្នកកាន់ទុក្ខរបស់ខ្ញុំ គាត់បានបាត់បង់កូនស្រីតូចរបស់គាត់ ហើយគាត់បានចែករំលែកថាប៉ុន្មានឆ្នាំដំបូង ក្នុងគ្រាថ្ងៃហូលីដេ នោះពិតជាវេទនាណាស់សម្រាប់គាត់ ដោយព្រោះថាកូនគាត់ទើបនឹងស្លាប់ហើយថ្មីៗ។ ស្រ្តីពិសេសមួយរូបនេះ គាត់បានយកកូនតូចដ៏គួរឱ្យស្រឡាញ់យកមកចិញ្ចឹម (គាត់បានព្យាយាមស្វែងរកកូនស្រីតូចណាដែលមានថ្ងៃខែខួបកំណើតដូចនឹងកូនស្រីរបស់គាត់) ពីមណ្ឌលកុមារកំព្រាឈ្មោះថា អេនចល ទ្រី ហើយគាត់ក៏បានទិញកាដូឱ្យដល់កុមារនានាដែលមានតម្រូវការ ដើម្បីជាការរំឭកនិងគោរពទៅដល់កូនស្រីរបស់គាត់។
វាក៏ល្អម្យ៉ាងដែរ ដែលអ្នកអាចអុចទានអនុស្សាវរីយ៍ ដើម្បីគោរពដល់មនុស្សជាទីស្រឡាញ់របស់អ្នក។ ខ្ញុំមានមិត្តល្អម្នាក់ ដែលគាត់តែងមកក្រុមគាំទ្រអ្នកកាន់ទុក្ខរបស់ខ្ញុំ (ហើយគាត់ក៏ជាអ្នកដឹកនាំម្នាក់ក្នុងក្រុមគាំទ្រដែរ)។ គាត់តែងអុចទាន ដើម្បីជាការគោរព រួចគាត់ដាក់រូបថតឪពុកម្ដាយរបស់គាត់នៅក្បែរទានពិសេសទាំងនោះ។ នេះជារបៀបដ៏ពិសេសមួយ ដែលយើងអាចចងចាំអំពីមនុស្សជាទីស្រឡាញ់របស់យើងនៅថ្ងៃហូលីដេម្ដងៗ។
ចូរទូលសូមចំពោះព្រះជាម្ចាស់ពីរបៀបដែលព្រះអង្គសព្វព្រះទ័យចង់ឱ្យរូបអ្នកចំណាយពេលនៅរដូវកាលនៃថ្ងៃហូលីដេនេះ។ ប្រហែលជាបែបសម្រាកនិងនៅស្ងប់ស្ងាត់ ដែលអ្នកមានពេលវេលាជាមួយនឹងព្រះអង្គតែមួយ... ប្រហែលជាអ្នកត្រូវរាប់បញ្ចូលខ្លួនអ្នកផ្ទាល់ថាជាប្រភពមួយ សម្រាប់ផ្ដល់ក្ដីស្រឡាញ់និងលើកទឹកចិត្តទៅដល់អ្នកដទៃផ្សេងទៀត... ប្រហែលជាអបអរសាទរបែបតាមទំនៀមទម្លាប់ដែលអ្នកធ្លាប់ធ្វើកន្លងមក... ប្រហែលជាគ្រាន់តែចំណាយពេល (និងរីករាយ) ជាមួយមនុស្សជាទីស្រឡាញ់តែប៉ុណ្ណឹង... ប្រហែលជាត្រូវទៅណាឆ្ងាយពីផ្ទះដើម្បីលំហែខួរក្បាល... ឬក៏ប្រហែលជាធ្វើអ្វីដូចបានរៀបរាប់ខាងលើ ដាក់រួមបញ្ចូលគ្នា ក៏ថាបាន។
មិនថាអ្នកជ្រើសរើសចំណាយពេលក្នុងថ្ងៃហូលីដេជាយ៉ាងណានោះទេ ខ្ញុំសូមអធិស្ឋានថាអ្នកនឹងស្គាល់ពីព្រះជាម្ចាស់ក្នុងផ្ទាល់ខ្លួន ថាព្រះអង្គទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នកប៉ុណ្ណា។ ខ្ញុំសូមអធិស្ឋានឱ្យក្ដីសង្ឃឹម និងក្ដីស្រឡាញ់របស់ព្រះអង្គបានបង្ហាញឱ្យអ្នកឃើញយ៉ាងច្បាស់ ទាំងអ្នកទទួលយកវានិងបានជាបទពិសោធន៍ផង! ខ្ញុំក៏សូមប្រាថ្នាឱ្យមនុស្សគ្រប់រូបទទួលបាននូវក្ដីស្រឡាញ់ ការព្យាបាល និងក្ដីសុខសាន្តដែរ!
សូមឱ្យរដូវកាលនៃថ្ងៃហូលីដេនេះបានពេញដោយអនុស្សាវរីយ៍យ៉ាងកក់ក្ដៅ... ហើយជាពិសេសជាងនេះ នោះគឺមនុស្សគេទទួលបាននូវក្ដីសង្ឃឹម!
តើអ្នកបានទទួលនូវកាដូដ៏អស្ចារ្យបំផុត... ដែលជាទំនាក់ទំនងជាមួយនឹងអង្គព្រះយេស៊ូវគ្រីស្ទហើយឬនៅ?
ចូរចំណាយពេលនៅថ្ងៃនេះ ដើម្បីអាន គម្ពីរលូកា ២៖១-២១ ហើយនិង យ៉ូហាន ៣៖១៦ ដើម្បីឱ្យអ្នកអាចស្រាយកញ្ចប់កាដូដ៏ល្អបំផុត ដែលនៅលើលោកនេះមិនអាចឱ្យបាន។
ព្រះយេស៊ូវកំពុងរង់ចាំទទួលរូបអ្នកដោយព្រះហស្ដលាតសន្ធឹង – ទាំងមិនគិតថាអ្នកជានរណានោះទេ – ហើយព្រះអង្គត្រៀមនឹងអត់ទោសដល់អ្នកសម្រាប់រាល់អំពើបាប។ អ្វីដែលអ្នកត្រូវធ្វើ នោះគ្រាន់តែបើកចិត្តហើយសន្ទនាជាមួយព្រះអង្គដោយមិនលាក់លៀម រួចទូលសូមឱ្យព្រះយេស៊ូវយាងមកគង់នៅក្នុងដួងចិត្តរបស់អ្នក ហើយទូលសូមព្រះអង្គយាងមកសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយទូលសូមព្រះអង្គឱ្យបង្កើតដួងចិត្តរបស់អ្នកសាជាថ្មីឡើងវិញ!
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម ក្នុងការរកនូវក្ដីសង្ឃឹមនិងការលើកទឹកចិត្ត ខ្ញុំសូមអញ្ជើញអ្នកឱ្យមកអានគម្រោងអានដទៃផ្សេងទៀត ដូចជា៖ •Grief Bites: Finding Treasure In Hardships (ស្វែងរកទ្រព្យក្នុងគ្រាលំបាក) •Grief Bites: A New Approach To Growing Through Grief (យុទ្ធសាស្រ្តថ្មីក្នុងការចម្រើនឡើងក្នុងពេលកាន់ទុក្ខ) •Grief Bites: Doubt Revealed (ការបើកសម្ដែងពីចិត្តសង្ស័យ) •Singing Through The Storm (ការច្រៀងក្នុងពេលមានព្យុះភ្លៀង)
យើងខ្ញុំក៏មានការផ្ដល់ជូនជាការលើកទឹកចិត្តជាប្រចាំថ្ងៃនៅលើសារប្លុក និងទំព័រហ្វេសប៊ុករបស់យើងខ្ញុំផងដែរ៖
•www.griefbites.com
•www.facebook.com/GettingYourBreathBackAfterGrief
អ្នកជាមនុស្សមានតម្លៃខ្លាំងណាស់ ហើយព្រះជាម្ចាស់ទ្រង់យកព្រះទ័យទុកដាក់ចំពោះការកាន់ទុក្ខរបស់អ្នក! ខ្ញុំក៏យកចិត្តទុកដាក់ចំពោះការកាន់ទុក្ខរបស់អ្នកដូចគ្នា ហើយខ្ញុំសូមអធិស្ឋានទៅដល់ព្រះជាម្ចាស់ សូមព្រះអង្គព្យាបាលចិត្តនិងជីវិតរបស់អ្នក ដោយក្ដីស្រឡាញ់!
ចូរចងចាំជានិច្ចថាព្រះជាម្ចាស់ទ្រង់ចាប់ចិត្តស្រឡាញ់ចំពោះអ្នកខ្លាំងណាស់! ព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់ រហូតដល់ព្រះអង្គច្រៀងដោយសារអ្នក ហើយព្រះអង្គអបអរយ៉ាងពេញទំហឹង ទាំងដួងចិត្តពេញដោយក្ដីអំណររីករាយ! អ្នកគឺជាអំណរនៃដួងចិត្តរបស់ព្រះអង្គ! ចូរកុំភ្លេចថាព្រះអង្គស្រឡាញ់រូបអ្នកខ្លាំងប៉ុណ្ណា ហើយរីករាយចំពោះអ្នកប៉ុណ្ណា នៅក្នុងរដូវកាលថ្ងៃហូលីដេនេះ។ ចូរអបអរយ៉ាងអស់ពីចិត្តរួមជាមួយនឹងព្រះអង្គ!
«ឱ ព្រះវរបិតា ដែលពោរពេញដោយក្ដីមេត្តាករុណា។ ទូលបង្គំទូលសូមព្រះអង្គ សូមទ្រង់ធ្វើការយ៉ាងអស្ចារ្យនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗនៅក្នុងថ្ងៃនេះ ហើយនៅក្នុងថ្ងៃនានាដែលនឹងមកដល់ដែរ។ នៅពេលដែលពួកគេរងសម្ពាធជាទម្ងន់ដោយភាពសោកសៅ នោះសូមព្រះអង្គបំពេញគេដោយក្ដីស្រឡាញ់ និងកម្សាន្តចិត្តគេយ៉ាងជ្រាលជ្រៅ។ នៅពេលថ្ងៃលំបាកមកដល់ ទូលបង្គំសូមព្រះអង្គបានបីគេពីការឈឺចិត្តហើយនិងបន្ទុកអស់ទាំងនោះ។ ទូលបង្គំសូមអធិស្ឋានសូមព្រះអង្គបំពេញនិងបញ្ជ្រាបគេនូវក្ដីសង្ឃឹមដ៏ថ្លៃថ្លានិងកាត់ថ្លៃពុំបានរបស់ព្រះអង្គ។
សូមប្រទានពរដល់គេនូវកាដូដ៏មានន័យនៅក្នុងរដូវកាលថ្ងៃឈប់សម្រាកនេះ ហើយជាពិសេសគឺបាននៅជាមួយនឹងព្រះអង្គ។ ប្រសិនបើគេមិនដែលបានទទួលព្រះអង្គធ្វើជាព្រះអម្ចាស់និងជាព្រះសង្គ្រោះ នោះទូលបង្គំសូមអធិស្ឋាន សូមព្រះអង្គដឹកនាំ និងត្រួសត្រាយផ្លូវពួកគេទៅកាន់កាដូដ៏ធំធេងបំផុត—ដែលជាព្រះអង្គ! យើងខ្ញុំស្រឡាញ់ព្រះអង្គ។ យើងខ្ញុំសូមអរគុណទ្រង់ទុកជាមុនសម្រាប់រាល់គ្រប់អ្វីៗដែលព្រះអង្គនឹងធ្វើ។ ទូលបង្គំទូលសូមដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន!»
អត្ថបទស្មឹងស្មាធិ៍ជាមួយនឹងព្រះនេះ បានរក្សាសិទ្ធិឆ្នាំ © 2015 ដោយ លោកស្រី ឃីម ណែល (Kim Niles) ពីព័ន្ធកិច្ច ការកាន់ទុក្ខនាំឱ្យឈឺចាប់ (Grief Bites)។ សូមរក្សាសិទ្ធិទាំងឡាយ។ បានប្រើដោយមានការអនុញ្ញាត។

អំពីគម្រោងអាននេះ
សម្រាប់មនុស្សជាច្រើន ថ្ងៃហូលីដេ (ថ្ងៃឈប់សម្រាក) ពីការងារ ឬភារកិច្ចនានាៗ នោះគឺជាពេលវេលានៃអំណរដ៏អស្ចារ្យ... ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើថ្ងៃទាំងនោះ បាត់បង់នូវភាពរំភើប និងក្លាយទៅជារឿងវិបត្តិដោយសារតែទុក្ខសោក ឬការបាត់បង់មនុស្សជាទីស្រឡាញ់? គម្រោងអានពិសេសមួយនេះ នឹងជួយដល់អស់អ្នកដែលកំពុងតែដើរឆ្លងកាត់ការកាន់ទុក្ខ ដើម្បីឱ្យគាត់អាចស្វែងរកការកំសាន្តចិត្តនិងក្ដីសង្ឃឹមសម្រាប់ពេលវេលានៃថ្ងៃឈប់សម្រាក ហើយអាចចែករំលែកពីរបៀបដែលគាត់អាចបង្កើតរដូវកាលហូលីដេដ៏មានន័យ ទោះបីជាថាគាត់កំពុងតែស្ថិតនៅក្នុងការកាន់ទុក្ខយ៉ាងធ្ងន់ធ្ងរនោះក្ដី។
More
យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ លោកស្រី ឃីម ណែល (Kim Niles) ដែលជាកវីនិពន្ធនៃសៀវភៅ «ការទទួលបានដង្ហើមរបស់អ្នកមកវិញ បន្ទាប់ពីរឿងជីវិតបានបំបាក់រូបអ្នក» (Getting Your Breath Back After Life Knocks It Out of You) សម្រាប់ការផ្ដល់ជាគម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.griefbites.com