ការកាន់ទុក្ខធ្វើឱ្យឈឺចាប់៖ ក្ដីសង្ឃឹមសម្រាប់ថ្ងៃហូលីដេគំរូ

Grief Bites: Hope for the Holidays

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

តើអ្នកអាចស្វែងរកនិងទទួលបានបទពិសោធន៍នៃក្ដីសង្ឃឹម នៅពេលអ្នកមានអារម្មណ៍ថាគ្មានសល់នូវក្ដីសង្ឃឹមអ្វីទាល់តែសោះ នាអំឡុងពេលនៃថ្ងៃបុណ្យ និងគ្រាឈប់សម្រាកបានយ៉ាងដូចម្ដេច?

បន្ទាប់ពីប្អូនស្រីរបស់ខ្ញុំបានស្លាប់ទៅ ក្នុងអំឡុងពេលថ្ងៃបុណ្យរំឭកនិងការអរគុណ (Thanksgiving) ទាំងធ្លាប់ជួបរឿងសង្សារស្លាប់ចោលនៅពេលសម្រាកថ្ងៃបុណ្យណូអែល ទាំងរឿងយាយគាត់លាចាកលោកទៅនៅពេលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ទាំងបាត់បង់យាយម្នាក់ទៀតនៅពីរថ្ងៃមុនថ្ងៃបុណ្យណូអែល និងបន្ទាប់មកប៉ុន្មានឆ្នាំទៀត ឆ្លងកាត់រឿងគូដណ្ដឹងប្អូនស្រីខ្ញុំ គាត់ស្លាប់នៅថ្ងៃបុណ្យរំឭកព្រះគ្រីស្ទមានព្រះជន្មរស់ នោះខ្ញុំលែងមានចិត្ត លែងមានអារម្មណ៍នៃក្ដីសង្ឃឹមទៀតហើយ។ រឿងបាត់បង់ពួកគាត់នៅគ្រានៃថ្ងៃបុណ្យឈប់សម្រាកទាំងនោះ វានាំឱ្យខ្ញុំឈឺចាប់មែនទែន។ ខ្ញុំរងវិបត្តិដោយពិបាកស្វែងរកក្ដីសង្ឃឹមណាមួយ ដោយសារតែរឿងខ្លោចចិត្តដ៏ធ្ងន់ធ្ងរទាំងនោះ។

ទោះបីជាអ្នកកំពុងតែមានអារម្មណ៍អស់សង្ឃឹមដោយសារតែបាត់បង់មនុស្សជាទីស្រឡាញ់ ឬក៏កំពុងតែឆ្លងកាត់វិបត្តិនៃបញ្ហាជីវិត (ដូចជារឿងលែងលះ វិបត្តិគ្រួសារ ជំងឺ បញ្ហាសេដ្ឋកិច្ចគ្រួសារ បាត់បង់ការងារ ឬព្រឹត្តិការណ៍ដ៏រន្ធត់ដល់ចិត្តណាមួយ) នោះសូមឱ្យអ្នកដឹងថាព្រះជាម្ចាស់ពិតជាស្រឡាញ់អ្នកជាខ្លាំង ហើយមានព្រះទ័យយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងមែនទែន។
ព្រះអង្គយល់ដោយឥតមានពុត ចំពោះអ្វីៗដែលអ្នកកំពុងតែដើរឆ្លងកាត់ ហើយព្រះអង្គសព្វព្រះទ័យផ្ដល់ដល់អ្នកនូវការប៉ះពាល់ ទាំងប្រោសឱ្យអ្នកបានជាផង។

ជាចុងបញ្ចប់នៃអ្វីៗទាំងអស់ ព្រះទ្រង់សព្វព្រះទ័យចាក់បង្ហូរដល់អ្នកនូវក្ដីស្រឡាញ់ដ៏ថ្លៃថ្លា និងឱ្យអ្នកនូវក្ដីសង្ឃឹមដ៏អស្ចារ្យ!

ប៉ុន្តែតើឱ្យអ្នកស្វែងរកនូវក្ដីសង្ឃឹមរបស់ព្រះអង្គ និងទទួលបទពិសោធន៍ពីវាយ៉ាងពេញលេញ បានយ៉ាងដូចម្ដេច?

អ្នកអាចផ្ដើមដោយការទូលសូមឱ្យព្រះព្យាបាលដួងចិត្តរបស់អ្នក... ទូលសូមព្រះអង្គ ឱ្យបំពេញរូបអ្នកដោយក្ដីសង្ឃឹម ដែលអាចបានមកតែអំពីព្រះអង្គ... ទូលសូមព្រះអង្គឱ្យចាក់បំពេញដល់អ្នកយ៉ាងជោកជាំនូវក្ដីស្រឡាញ់យ៉ាងអស្ចារ្យរបស់ព្រះអង្គ!
ចូរទូលសូមព្រះអង្គយ៉ាងជាក់លាក់ សូមទ្រង់ឱ្យបីរូបអ្នកឆ្លងកាត់ថ្ងៃបុណ្យឈប់សម្រាកទាំងនេះ ហើយនិងប៉ះពាល់ដល់ទីជម្រៅនៃដួងចិត្តរបស់អ្នក! ចូរអានព្រះបន្ទូលរបស់ព្រះអង្គ ហើយទូលសូមព្រះអង្គឱ្យមានបន្ទូលពេញដោយចេស្ដា ទៅកាន់ដួងចិត្តរបស់អ្នក ក្នុងខណៈពេលដែលព្រះអង្គលួងលោមចិត្តនិងវិញ្ញាណដែលកំពុងតែឈឺចាប់របស់អ្នក។

មិនថាជាអ្វីដែលអ្នកកំពុងតែឆ្លងកាត់នោះទេ ព្រះអង្គពិតជាយកចិត្តទុកដាក់ចំពោះការខ្លោចចិត្តរបស់អ្នក។ ដូច្នេះហើយ ចូរស្វែងរកព្រះជាម្ចាស់នៅក្នុងរដូវកាលនៃថ្ងៃហូលីដេនេះ ហើយចូរស្វែងរកព្រះអង្គដោយអស់ពីចិត្តជានិច្ចចុះ!

អ្នកនឹងស្វែងរកឃើញព្រះជាម្ចាស់—ហើយនិងក្ដីសង្ឃឹមជាថ្មីនិងថ្លៃថ្លារបស់ព្រះអង្គ—នៅពេលដែលអ្នកស្វែងរកព្រះអង្គ ដោយអស់អំពីដួងចិត្តរបស់អ្នក! ក្ដីមេត្តាករុណារបស់ព្រះគឺថ្មីជារៀងរាល់ថ្ងៃ ដូច្នេះចូរទូលសូមការនោះពីព្រះអង្គ!
ព្រះអង្គគង់នៅទីនេះ សម្រាប់រូបអ្នក ហើយព្រះអង្គនឹងជួយអ្នកឱ្យដើរឆ្លងកាត់ថ្ងៃបុណ្យឈប់សម្រាកទាំងនេះ!

សូមអធិស្ឋាន៖
«ឱ ព្រះអម្ចាស់យេស៊ូវ។ ទូលបង្គំអរគុណទ្រង់សម្រាប់ក្ដីសង្ឃឹម! ទូលបង្គំសូមទូលសូមយ៉ាងជាក់លាក់ គឺសូមព្រះអង្គផ្ដល់កាដូនៃក្ដីសង្ឃឹម ហើយអនុញ្ញាតឱ្យទូលបង្គំបានស្វែងរកឃើញ ទាំងអាចទទួលបទពិសោធន៍នៃក្ដីសង្ឃឹមនិងភាពសុខសាន្តរបស់ព្រះអង្គយ៉ាងពេញលេញ។
ទូលបង្គំសូមព្រះអង្គបានប្រទានពរដល់ដួងចិត្តរបស់ទូលបង្គំ ជាមួយនឹងការប៉ះពាល់នៃការព្យាបាលរបស់ព្រះអង្គ ហើយជ្រមុជទូលបង្គំជាមួយនឹងក្ដីស្រឡាញ់របស់ព្រះអង្គ។ ព្រះបិតាអើយ សូមព្រះអង្គព្យាបាលដួងចិត្តរបស់ទូលបង្គំ ហើយសូមបីកូនឱ្យឆ្លងផុតគ្រាថ្ងៃហូលីដេនេះផង។ ទូលបង្គំសូមអធិស្ឋានសូមព្រះអង្គមានបន្ទូលពេញដោយចេស្ដាទៅក្នុងវិញ្ញាណរបស់ទូលបង្គំ ក្នុងខណៈពេលដែលទូលបង្គំស្វែងរកព្រះហឫទ័យ (និងការដឹកនាំ) របស់ព្រះអង្គ ក្នុងពេលដែលទូលបង្គំអានពីព្រះបន្ទូលរបស់ព្រះអង្គ។ សូមផ្ដល់ដល់ទូលបង្គំនូវក្ដីមេត្តាករុណា ដែលតែងតែថ្មីជារៀងរាល់ព្រឹកនោះ ហើយសូមកម្សាន្តដួងចិត្តរបស់ទូលបង្គំជាប្រចាំថ្ងៃ។ អរគុណព្រះអង្គ ដែលទ្រង់គឺជាមិត្តដ៏ពិតប្រាកដ! ទូលបង្គំរក្សានិងឱ្យតម្លៃជាខ្លាំងចំពោះមិត្តភាព ដែលបានមកពីព្រះអង្គ! ទូលបង្គំស្រឡាញ់ព្រះអង្គ!
ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមទ្រង់។ អាមែន។»

អត្ថបទស្មឹងស្មាធិ៍ជាមួយនឹងព្រះនេះ បានរក្សាសិទ្ធិឆ្នាំ © 2015 ដោយ លោកស្រី ឃីម ណែល (Kim Niles) ពីព័ន្ធកិច្ច ការកាន់ទុក្ខធ្វើឱ្យឈឺចាប់ (Grief Bites)។ សូមរក្សាសិទ្ធិទាំងឡាយ។ បានប្រើដោយមានការអនុញ្ញាត។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Grief Bites: Hope for the Holidays

សម្រាប់មនុស្សជាច្រើន ថ្ងៃហូលីដេ (ថ្ងៃឈប់សម្រាក) ពីការងារ ឬភារកិច្ចនានាៗ នោះគឺជាពេលវេលានៃអំណរដ៏អស្ចារ្យ... ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើថ្ងៃទាំងនោះ បាត់បង់នូវភាពរំភើប និងក្លាយទៅជារឿងវិបត្តិដោយសារតែទុក្ខសោក ឬការបាត់បង់មនុស្សជាទីស្រឡាញ់? គម្រោងអានពិសេសមួយនេះ នឹងជួយដល់អស់អ្នកដែលកំពុងតែដើរឆ្លងកាត់ការកាន់ទុក្ខ ដើម្បីឱ្យគាត់អាចស្វែងរកការកំសាន្តចិត្តនិងក្ដីសង្ឃឹមសម្រាប់ពេលវេលានៃថ្ងៃឈប់សម្រាក ហើយអាចចែករំលែកពីរបៀបដែលគាត់អាចបង្កើតរដូវកាលហូលីដេដ៏មានន័យ ទោះបីជាថាគាត់កំពុងតែស្ថិតនៅក្នុងការកាន់ទុក្ខយ៉ាងធ្ងន់ធ្ងរនោះក្ដី។

More

យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ លោកស្រី ឃីម ណែល (Kim Niles) ដែលជាកវីនិពន្ធនៃសៀវភៅ «ការទទួលបានដង្ហើមរបស់អ្នកមកវិញ បន្ទាប់ពីរឿងជីវិតបានបំបាក់រូបអ្នក» (Getting Your Breath Back After Life Knocks It Out of You) សម្រាប់ការផ្ដល់ជាគម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.griefbites.com