ការកាន់ទុក្ខធ្វើឱ្យឈឺចាប់៖ ក្ដីសង្ឃឹមសម្រាប់ថ្ងៃហូលីដេគំរូ
តើអាចទៅរួចដែរទេ ដែលថាយើងអាចមានអំណរនៅក្នុងរដូវកាលនៃថ្ងៃហូលីដេ... ដោយជាពិសេសក្នុងពេលកំពុងតែស្ថិតនៅក្នុងការកាន់ទុក្ខយ៉ាងសោកសៅផងនោះ?
អំណរឥតកាឡៃពិតជាអាចទៅរួចក្នុងអំឡុងពេលនៃការកាន់ទុក្ខ!
វាមានភាពខុសគ្នារវាងសុភមង្គលហើយនិងអំណរដែលមានពេញដោយក្ដីសង្ឃឹម។
សុភមង្គលអាចកើតមានឡើងនៅក្នុងអារម្មណ៍ គំនិត ស្ថានភាព ហើយនិងការជឿ។ អំណរពេញដោយក្ដីសង្ឃឹមវិញ គឺទទួលបានដោយការស្គាល់ពីទំហំនៃក្ដីស្រឡាញ់ដែលព្រះមានសម្រាប់យើង ទាំងត្រាំយើងនៅក្នុងសេចក្ដីល្អរបស់ព្រះអង្គ ហើយនាំឱ្យយើងចូលទៅក្នុងក្ដីសុខសាន្តដ៏ឥតខ្ចោះរបស់ទ្រង់ ដែលពេញដោយក្ដីស្រឡាញ់ ការលើកទឹកចិត្ត និងការបានសម្រាកផង។
ការយល់ដឹងថាព្រះជាម្ចាស់មានគម្រោងផែនការណ៍សម្រាប់ភាពឈឺចិត្តរបស់អ្នក ក៏ដូចជាសម្រាប់ជីវិតរបស់អ្នក និងដឹងថាព្រះអង្គមិនអនុញ្ញាតឱ្យការឈឺចាប់ណាមួយកើតឡើងដោយឥតប្រយោជន៍ (ទោះបីជាព្រះអង្គមិនមែនជាអ្នកបានបង្កវាក៏ដោយ)។
ជាចុងបញ្ចប់ ការយល់ដឹងពីអំណរនៃថ្ងៃហូលីដេនេះ គឺត្រូវបានស្វែងរកឃើញ តែនៅក្នុងព្រះអង្គតែមួយប៉ុណ្ណោះ!
ដើមដំបូងមុនការកាន់ទុក្ខ នោះខ្ញុំបានធ្លាប់គិតថា ថ្ងៃហូលីដេដែលជាអំណរពេញដោយក្ដីសង្ឃឹម នោះគឺជាការចេះរៀបចំផែនការណ៍ និងការដែលយើងអាចមានថ្ងៃឈប់សម្រាក "ដ៏ល្អឥតខ្ចោះ" ជាមួយនឹងក្រុមគ្រួសារហើយនិងមិត្តភក្ដិ។ ប៉ុន្តែបន្ទាប់ពីកាន់ទុក្ខរួចហើយ នោះទើបខ្ញុំបានរកឃើញថា អំណរដ៏ថ្លៃថ្លាបំផុតក្នុងថ្ងៃហូលីដេ នោះគឺអាចរកឃើញបានតែនៅក្នុងព្រះជាម្ចាស់តែប៉ុណ្ណោះ។
ព្រះជាម្ចាស់គឺជាអត្ថន័យដ៏ធំបំផុតសម្រាប់ថ្ងៃហូលីដេ។
ដូចបុណ្យរំឭកការដឹងគុណ មិនមែនគ្រាន់តែជាថ្ងៃដែលយើងថ្វាយការអរគុណសម្រាប់មនុស្សជាទីស្រឡាញ់ និងរាល់ទាំងទ្រព្យនៅលើលោកនេះរបស់យើងនោះឡើយ... បុណ្យរំឭកការដឹងគុណនោះគឺជាថ្ងៃនៃការដឹងគុណដ៏អស្ចារ្យ ដោយសារតែយើងដឹងនិងជ្រាបពីទំហំនិងជម្រៅ ដែលព្រះជាម្ចាស់បានស្រឡាញ់ ហើយនិងមានដួងចិត្តស្មោះចំពោះរូបយើង! យើងពិតជាអរគុណព្រះអង្គ សម្រាប់អ្វីៗដែលព្រះអង្គកំពុងតែធ្វើនៅក្នុងដួងចិត្តនិងជីវិតរបស់យើង។ យើងដឹងគុណសម្រាប់ទ្រព្យដ៏អស់កល្បជានិច្ច ដែលព្រះអង្គកំពុងកសាងសម្រាប់ដួងព្រលឹងទាំងឡាយ។ ហើយយើងដឹងគុណដែលយើងអាចមានមិត្តភាពពិត ហើយជាមិត្តភាពដ៏ស្រស់បំព្រងយ៉ាងអស្ចារ្យ រួមជាមួយនឹងព្រះអង្គ!
ការយល់ដឹងថាព្រះជាម្ចាស់កំពុងតែរៀបចំកន្លែងសម្រាប់រូបយើងនៅទីដ៏អស់កល្បជានិច្ច ហើយការដែលស្ថានសួគ៌កំពុងតែជាផ្ទះសម្រាប់មនុស្សជាទីស្រឡាញ់ និងជាកន្លែងផ្ទុកនូវទ្រព្យដ៏មានន័យនិងអ្វីៗផ្សេងទៀតសម្រាប់យើង នោះហើយ ដែលជាហេតុផលដ៏អស្ចារ្យសម្រាប់ជាការរំឭកដឹងគុណរបស់យើង។
ហេតុផលចម្បងនៃបុណ្យណូអែលក៏មិនមែនសម្រាប់តែចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ តុបតែងដើមគ្រីស្មាស់និងផ្ទះ ឬច្រៀងចម្រៀងណូអែលដល់គ្នា ដុតនំ ឬមើលកម្មវិធីទូរទស្សន៍ពិសេសក្នុងថ្ងៃណូអែលទេ... បុណ្យណូអែលនៅក្នុងទម្រង់ដ៏ថ្លៃថ្លាបំផុត នោះគឺជាការនឹកចាំនិងដឹងពីការយាងមករបស់ព្រះសង្គ្រោះ ដែលទ្រង់បានលះចោលសិរីរុងរឿងនៃស្ថានសួគ៌ (តើអ្នកហ៊ានស្រមៃដែរអត់រឿងហ្នឹង?) ដើម្បីក្លាយអង្គទ្រង់ជាមនុស្ស ដើម្បីបានជាប្រយោជន៍មកសង្គ្រោះដល់អស់ព្រលឹងនៃមនុស្សក្នុងលោក... ការអស់ទាំងនេះគឺគ្រាន់តែដើម្បីឱ្យព្រះអង្គអាចមានទំនាក់ទំនងតែមួយ និងយ៉ាងជិតស្និទ្ធ ជាមួយនឹងយើងរាល់គ្នា!
ការដែលព្រះអង្គលះចោលរាល់អស់សិរីរុងរឿងនិងការអរសាទរពីស្ថានសួគ៌—ដែលជាកន្លែងដ៏ល្អឥតខ្ចោះ មានសព្វនូវអំណរ និងភាពពេញគ្រប់លក្ខណៈ ២៤/៧ នៃការលើកសរសើរតម្កើងពីពួកទេវតា—នោះគឺដើម្បីបង្កើតថ្ងៃហូលីដេយ៉ាងវិសេសវិសាល ដែលគេឱ្យឈ្មោះថា បុណ្យណូអែល ហើយគឺដើម្បីឱ្យយើងអាចចូលមកដល់ព្រះអង្គដោយសេរី ថែមទាំងអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះអង្គ នោះគឺជារឿងដែលធ្វើឱ្យខ្ញុំគិតនឹកស្មានមិនយល់ ហើយពិបាកជឿណាស់! ការនេះគឺនាំឱ្យខ្ញុំចង់ផ្ដោតចិត្តនិងអារម្មណ៍ទៅលើរឿងណូអែលដែលពិតប្រាកដ ដែលជារឿងណូអែលដ៏ស្រស់សោភា ដែលថែមទាំងផ្ដល់នូវក្ដីសង្ឃឹមយ៉ាងអស្ចារ្យទៀតនោះផង! ហើយការនេះក៏នាំឱ្យខ្ញុំចង់ស្រឡាញ់និងចេះមានអារម្មណ៍លើកទឹកចិត្តដល់អ្នកដទៃ ដូចក្នុងរបៀបដែលព្រះអង្គបានស្រឡាញ់និងលើកទឹកចិត្តដល់រូបខ្ញុំនោះដែរ។
ដូចដែលព្រះអង្គបានផ្ដល់ដល់យើងម្នាក់ៗដោយចិត្តស្រឡាញ់យ៉ាងអស្ចារ្យ នោះខ្ញុំត្រូវព្យាយាមចងចាំ គឺឱ្យចេះផ្ដល់ដោយក្ដីស្រឡាញ់ដល់អ្នកដទៃ នៅក្នុងអំឡុងពេលថ្ងៃហូលីដេនេះផងដែរ គឺតាមរយៈការឱ្យនូវកាដូនៃក្ដីស្រឡាញ់ដល់មនុស្សដែលនៅជុំវិញខ្លួនខ្ញុំ ទាំងមានការលើកទឹកចិត្ត បង្កើតអនុស្សាវរីយ៍ពិសេសៗ និងសកម្មភាពនៃការបម្រើនានា ដើម្បីបង្ហាញដល់គេ ថារូបខ្ញុំពិតជាអរគុណព្រះប៉ុណ្ណាចំពោះពួកគាត់។
ចូរគិតអំពីរបៀបដែលអ្នកអាចដាក់ទុននៅក្នុងក្រុមគ្រួសារហើយនិងមិត្តភក្តិរបស់អ្នកនារដូវកាលថ្ងៃហូលីដេនេះ។ នោះវានឹងជួយឱ្យដួងចិត្តដែលធ្ងន់របស់អ្នកបានធូរស្រាល ហើយអនុញ្ញាតឱ្យអ្នកអាចប្រទានពរដល់ចិត្តរបស់អ្នកផ្សេង ក្នុងគ្រាដែលអ្នកកំពុងតែឆ្លងកាត់ទុក្ខសោកទាំងអម្បាលម៉ាន។
នៅពេលខ្ញុំគិតអំពីអត្ថន័យពិតនៃបុណ្យណូអែល នោះវាឱ្យសញ្ញាដល់ខ្ញុំថា ខ្ញុំត្រូវរៀនចំណាយពេលរដូវបុណ្យណូអែល ក្នុងការស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទាំងអបអរសាទរនូវអំណរ ដែលអាចមាននិងទទួលបានតាមរយៈព្រះអង្គ ហើយក៏ឱ្យខ្ញុំជ្រាបដឹងពីនរណា ដែលខ្ញុំអាចចែករំលែកនូវក្ដីស្រឡាញ់របស់ព្រះអង្គ ចំពោះគេ និងជាមួយគេ នោះដែរ។
ប្រហែលវាមិនអាចដកចេញនូវការឈឺចិត្តបច្ចុប្បន្នបានទាំងមូល ប៉ុន្តែវាអាចមានអំណាចក្នុងការបំពេញរាល់គ្រប់អ្នកជឿទាំងអស់នូវអំណរឥតកាឡៃ ក្នុងខណៈពេលដែលយើងយល់ដឹងពីទំហំនៃការលះបង់ដ៏អស្ចារ្យរបស់ព្រះចំពោះមនុស្សលោក... គឺគ្រាន់តែដើម្បីឱ្យព្រះអង្គអាចមានមិត្តភាពដ៏ស្មោះត្រង់ ពេញដោយក្ដីស្រឡាញ់ និងពិតប្រាកដជាមួយនឹងយើងរាល់គ្នា!
ការយល់ដឹងនិងស្គាល់ពីអំណរឥតកាឡៃ ពិតជាអាចទទួលយកមកបាន សូម្បីតែនៅក្នុងទីលំបាកលំបិន ដ្បិតវាជាកាដូដែលមានតែព្រះជាម្ចាស់ទេ ដែលអាចបង្កើតឱ្យវាមាននៅក្នុងដួងចិត្តរបស់យើង។
នៅថ្ងៃនេះ ចូរទូលសូមព្រះជាម្ចាស់ ប្រទានពរដល់អ្នកនូវកាដូព្រះពរដែលជាអំណរនោះ ហើយចូរទូលសូមព្រះអង្គឱ្យបង្កើតការនោះឱ្យក្លាយទៅជាការពិត ដើម្បីឱ្យអ្នកអាចទទួលបានជាបទពិសោធន៍អស់មួយរដូវកាលនៃថ្ងៃហូលីដេនេះ។
ចូរពិចារណាទាំងទូលសូមព្រះជាម្ចាស់អំពីនរណាដែលអ្នកអាចប្រទានពរដល់គេបានក្នុងរដូវថ្ងៃឈប់បុណ្យនេះ ដោយតាមរយៈក្ដីស្រឡាញ់និងការលើកទឹកចិត្តរបស់អ្នក។
សូមអធិស្ឋាន៖
«ឱ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ទូលបង្គំសូមអរគុណព្រះអង្គសម្រាប់រាល់គ្រប់អ្វីៗដែលព្រះអង្គបានធ្វើសម្រាប់ក្រុមគ្រួសាររបស់ទូលបង្គំ និងទូលបង្គំ—មិនថាជាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលក្ដី—ហើយទូលបង្គំសូមអរគុណសម្រាប់រាល់គ្រប់អ្វីៗដែលព្រះអង្គនឹងបន្តធ្វើសម្រាប់ពួកយើងខ្ញុំផងដែរ!
សូមព្រះអង្គបំពេញដួងចិត្តយើងជាមួយអំណរដែលលើសពីធម្មជាតិ! សូមជួយដល់យើងខ្ញុំឱ្យមានអារម្មណ៍ទៅតាមអំណររបស់ព្រះអង្គ ហើយឱ្យវារីករាលដាលនៅក្នុងដួងចិត្តរបស់យើងខ្ញុំក្នុងរដូវនៃថ្ងៃហូលីដេនេះ។ សូមឱ្យវត្តមានរបស់ព្រះអង្គបានបង្ហាញដល់យើងខ្ញុំ ដូចដែលយើងខ្ញុំបានស្គាល់ពីក្ដីស្រឡាញ់ ក្ដីសង្ឃឹម ការលើកទឹកចិត្ត និងការកម្សាន្តចិត្តរបស់ព្រះអង្គ! ទូលបង្គំសរសើរតម្កើងព្រះអង្គ ដែលយើងអាចទទួលនូវអំណរដែលពេញដោយការគោរពកោតខ្លាចព្រះ ទោះបីជាមានអ្នកខ្លះស្ថិតនៅក្នុងភាពឈឺចិត្តនិងការឈឺចាប់យ៉ាងខ្លាំងក្ដី។ នៅពេលណាដែលយើងមានអារម្មណ៍ធ្លាក់បាក់ទឹកចិត្ត ឬអស់សង្ឃឹមនារដូវថ្ងៃហូលីដេនេះ ចូរបំពេញដួងចិត្តយើងជាមួយក្ដីស្រឡាញ់និងវត្តមានរបស់ព្រះអង្គ! សូមបំពេញយើងសាជាថ្មីជាមួយក្ដីសង្ឃឹម!
សូមជួយយើងរាល់គ្នាឱ្យបានក្លាយជាឧបករណ៍នៃការលើកទឹកចិត្ត ក្ដីសង្ឃឹម ក្ដីស្រឡាញ់ អំណរ ហើយនិងភាពសុខសាន្ដ ទៅដល់អស់មនុស្សដែលព្រះអង្គបានដាក់មកក្នុងផ្លូវនៃជីវិតរបស់យើងខ្ញុំ។
យើងខ្ញុំស្រឡាញ់ព្រះអង្គ! យើងខ្ញុំសូមអធិស្ឋានដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។»
អត្ថបទស្មឹងស្មាធិ៍ជាមួយនឹងព្រះនេះ បានរក្សាសិទ្ធិឆ្នាំ © 2015 ដោយ លោកស្រី ឃីម ណែល (Kim Niles) ពីព័ន្ធកិច្ច ការកាន់ទុក្ខធ្វើឱ្យឈឺចាប់ (Grief Bites)។ សូមរក្សាសិទ្ធិទាំងឡាយ។ បានប្រើដោយមានការអនុញ្ញាត។

អំពីគម្រោងអាននេះ
សម្រាប់មនុស្សជាច្រើន ថ្ងៃហូលីដេ (ថ្ងៃឈប់សម្រាក) ពីការងារ ឬភារកិច្ចនានាៗ នោះគឺជាពេលវេលានៃអំណរដ៏អស្ចារ្យ... ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើថ្ងៃទាំងនោះ បាត់បង់នូវភាពរំភើប និងក្លាយទៅជារឿងវិបត្តិដោយសារតែទុក្ខសោក ឬការបាត់បង់មនុស្សជាទីស្រឡាញ់? គម្រោងអានពិសេសមួយនេះ នឹងជួយដល់អស់អ្នកដែលកំពុងតែដើរឆ្លងកាត់ការកាន់ទុក្ខ ដើម្បីឱ្យគាត់អាចស្វែងរកការកំសាន្តចិត្តនិងក្ដីសង្ឃឹមសម្រាប់ពេលវេលានៃថ្ងៃឈប់សម្រាក ហើយអាចចែករំលែកពីរបៀបដែលគាត់អាចបង្កើតរដូវកាលហូលីដេដ៏មានន័យ ទោះបីជាថាគាត់កំពុងតែស្ថិតនៅក្នុងការកាន់ទុក្ខយ៉ាងធ្ងន់ធ្ងរនោះក្ដី។
More
យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ លោកស្រី ឃីម ណែល (Kim Niles) ដែលជាកវីនិពន្ធនៃសៀវភៅ «ការទទួលបានដង្ហើមរបស់អ្នកមកវិញ បន្ទាប់ពីរឿងជីវិតបានបំបាក់រូបអ្នក» (Getting Your Breath Back After Life Knocks It Out of You) សម្រាប់ការផ្ដល់ជាគម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.griefbites.com