ខ្ញុំមានទំនុកចិត្តគំរូ
![I'm Confident](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1939%2F1280x720.jpg&w=3840&q=75)
ព្រះនៃយើងនៅតែបន្តធ្វើការនៅក្នុងរូបយើង
នៅគ្រាដែល សាវ័ក ប៉ុល ទើបអាចសរសេរលិខិតទៅកាន់ ធីម៉ូថេ នោះគាត់បានដឹងយ៉ាងប្រាកដច្បាស់ថា ទំនុកចិត្តរបស់គាត់ គឺបានមកពីព្រះតែមួយ រួចស្រេចទៅហើយ។ លោក ប៉ុល យល់ជាក់ក្នុងចិត្តពីការនេះ ហើយគាត់បានសរសសេរយ៉ាងដូច្នេះ នៅក្នុងលិខិតទីមួយរបស់គាត់។ នៅក្នុង ១ ធីម៉ូថេ ១៖១២-១៦ លោក ប៉ុល បានបរិយាយឡើងវិញពីភាពកម្សោយរបស់គាត់ ហើយបានថ្លែងពីព្រះគុណដ៏ស្ញប់ស្ញែងនៃព្រះ។ គាត់បានហៅខ្លួនឯងថាជាមនុស្សមានបាបអាក្រក់ជាងគេ។ តើហេតុអ្វីបានជាព្រះ ជ្រើសរើសប្រើ អ្នកដែលបដិសេធព្រះ ជាមនុស្សធ្លាប់នាំឱ្យគ្រីស្ទបរិស័ទដទៃស្លាប់ មានពោរពេញដោយសម្អប់ ជាមនុស្សយង់ឃ្នង ដូចជារូបលោក ទៅសាងសង់ក្រុមជំនុំរបស់ព្រះទៅវិញ យ៉ាងដូច្នេះ? សាវ័ក ប៉ុល ណែនាំថា ហេតុការនោះ បានក្លាយទៅជាយ៉ាងដូច្នេះ គឺដោយសារតែការនោះជារបៀបរបស់ព្រះ កុំឱ្យយើងគិតថាខ្លួនយើងជាអ្នកខំប្រឹងប្រែងធ្វើយ៉ាងច្រើន ដើម្បីឱ្យព្រះអាចប្រើប្រាស់យើងបាន។ និយាយឱ្យខ្លី ប្រសិនបើព្រះនៅតែធ្វើការក្នុង សាវ័ក ប៉ុល នោះព្រះអង្គនៅតែធ្វើការនៅក្នុងរូបយើងនៅឡើយដែរ។
នៅក្នុង ភីលីព ២៖១៣ សាវ័ក ប៉ុល បានពន្យល់ពីវិធីសាស្រ្តរបស់ព្រះ។ ព្រះអង្គបានប្រទានទាំងក្ដីប៉ងប្រាថ្នា និងអំណាចចេស្ដា ដើម្បីឱ្យយើងប្រព្រឹត្តបានគាប់ព្រះទ័យព្រះអង្គ។ តែទោះជាយ៉ាងនេះក្ដី ព្រះអង្គពឹងលើយើង ដើម្បីឱ្យយើងជ្រើសរើសយកផ្លូវដែលត្រឹមត្រូវ។ នៅប៉ុន្មាន ខ បន្ទាប់ សាវ័ក ប៉ុល រំឭកដល់ ប្រជាជន នៅក្រុងភីលីព ថា កុំឱ្យពួកគេរអ៊ូរទាំ កុំឱ្យប្រកែក ឬគិតឃ្លាតចាកចេញឆ្ងាយពីការរស់នៅ ក្នុងរបៀបរស់នៅស្មោះត្រង់យ៉ាងត្រឹមត្រូវឡើយ។ សាវ័ក ប៉ុល ចង់ឱ្យយើងដឹងថាព្រះនឹងផ្ដល់ឱ្យយើងមានភាពឆេះឆួល និងអំណាចចេស្ដា ប្រសិនបើយើងជ្រើសរើសដើរនៅលើមាគ៌ានោះ។
យើងអាចនិយាយបានថា៖ «ខ្ញុំមានទំនុកចិត្ត» មិនមែនដោយសារតែគុណតម្លៃឬសមត្ថភាពរបស់យើង ឬថាយើងមានចិត្តឆេះឆួលមិនរង្គើ នោះដែរ ប៉ុន្តែគឺដោយសារតែព្រះអាទិកររបស់យើង ទ្រង់ស្មោះត្រង់។ ព្រះអង្គបានចាប់ផ្ដើមរាល់ការល្អនៅក្នុងយើង ហើយព្រះអង្គពិតជាស្មោះត្រង់ក្នុងការបំពេញនិងបង្ហើញរាល់កិច្ចការអស់ទាំងនោះផងដែរ។
សាកធ្វើការនេះ៖ ចូរគិតពីអ្វីមួយដែលអ្នកហ៊ានលះចោល។ ចូរទូលសូមព្រះឱ្យបង្ហាញដល់អ្នកពីរបៀបដែលព្រះអង្គកំពុងនៅតែធ្វើការអស់ទាំងនោះ នៅក្នុងរូបអ្នក។ ចូរបោះជំហានដំបូង ដើម្បីឱ្យអ្នកអាចចូលរួមជាមួយព្រះ នៅក្នុងកិច្ចការដែលព្រះអង្គកំពុងតែធ្វើ។
អំពីគម្រោងអាននេះ
![I'm Confident](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1939%2F1280x720.jpg&w=3840&q=75)
មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
More