ខ្ញុំមានទំនុកចិត្តគំរូ

I'm Confident

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

សាងសង់ទំនុកចិត្ត

តើអ្នកមានដែលធ្លាប់ជួយកូនក្មេងតូច ឱ្យគាត់ចេះរៀនសង់ដុំឈរ ទៅជាអគារ ឬប៉មឱ្យខ្ពស់ដែរទេ? ដូចដុំកំណាត់ឈើដែលពុំទាន់បានសង់ខ្ពស់ឡើងផង នោះគាត់បំផ្លាញឱ្យវាដួលរលំបាត់ហើយ។ នៅពីក្រោមសំណង់នោះ យើងសង់គ្រឹះមាំ រួចបន្តដាក់ដុំឈើឱ្យខ្ពស់ឡើង។ រួចបន្ទាប់មក ទាំងក្ដីរំភើប ដៃគូសំណង់របស់អ្នក ក៏វាយមួយទំហឹង ទៅចំកន្លែងងាយជ្រុះនៃប៉មរបស់អ្នកទាំងពីរ។ ឥឡូវ ចូរឱ្យកូនក្មេងតូចនោះ សាកសាងសង់ប៉ម ដោយខ្លួនឯង។ បើគាត់សង់ហើយ នោះអ្នកប្រហែលជាអាចសាកផ្ដួលរំលំវាបានម្ដង។ តើកើតអត់? សាជាថ្មីម្ដងទៀត ប៉មមិនទាន់បានខ្ពស់ស្រួលបួលផង កូនតូចនោះ ទ្រាំមិនបាន ក៏ផ្ដួលរំលំវាបាត់ទៅហើយទៀត។

មិត្តរបស់អ្នកក៏ដូចគ្នា គាត់ប្រហែលជាមិនទាន់បានយល់ពីគោលគំនិតនៃគ្រឹះដ៏រឹងមាំរបស់អ្នកនៅឡើយទេ។ អញ្ចឹង រឿងនោះ មិនមែនកើតតែចំពោះអ្នកឡើយ។ តើអ្នកមានដែលធ្លាប់មើលពីជីវិតរបស់អ្នកដួលរលំ ទាំងវាមិនទាន់បានទៅដល់គោលដៅ ឬដល់ទីអ្នកចង់បានដែរឬទេ? យើងបានសាងសង់ជីវិតដោយពឹងអាងលើទ្រព្យសម្បត្តិ តែជីវិតនោះក៏ដួលរលំទៅ។ យើងប្រឹងសង់លើការមានចំណេះដឹង រូបស្រស់ផូរផង់នៃសំបកក្រៅ ឬទំនាក់ទំនងស្នេហា តែមិនទាន់បានអីផង ប៉មនៃជីវិតទាំងនោះ បែរជារង្គើ ចង់ដួលរលំទៅ។ តើព្រោះហេតុអ្វី? នេះដោយសារតែទំនុកចិត្តរបស់យើង ពុំបានសង់ទៅលើអ្វី ដែលមិនមែនជាការទទួលស្គាល់ពីក្ដីស្រឡាញ់នៃព្រះអាទិកររបស់យើង។ ហេតុដូច្នេះហើយ បានជាគ្រឹះនៃជីវិតរបស់យើង បែរទៅជារងភាពបរាជ័យនោះ។

អ្នកប្រហែលជាកំពុងតែដើររើសបំណែកដែលបានបាក់បែកនាពេលឥឡូវនេះ ទាំងគិតថាត្រូវសង់គ្រឹះបែបណា ឬកំពុងតែអង្គុយនៅលើទីចុងពោចនៃប៉ម ដែលងាយនឹងបាក់នោះដែរមើលទៅ។ អញ្ចឹងកុំភ័យអី។ អ្នកនៅមានដំណឹងល្អ។ ព្រះជាម្ចាស់មិនគ្រាន់តែជាអ្នកសាងសង់ដ៏ល្អប៉ុណ្ណោះនោះទេ ព្រះអង្គគឺជាស្ថាបត្យករកំពូល ជាអ្នកជំនាញខាងការស្ដារឡើងវិញ និងជាម្ចាស់ម៉ៅការរៀមច្បង។ មុននឹងអ្នកដឹងថាអ្នកត្រូវការអ្វីនៅឡើយ នោះព្រះអង្គមានរាល់អ្វីដែលអ្នកត្រូវការរួចស្រេចទៅហើយ។​ នៅពេលដែលពិភពលោកត្រូវការព្រះសង្គ្រោះ នោះព្រះអង្គបានប្រទានបំណែកថ្មខ្លឹម មកឱ្យដល់សំណង់ ដែលជាសេចក្ដីសង្គ្រោះ។ ហេតុដូច្នេះហើយ យើងអាចនិយាយបានថា៖ «ខ្ញុំមានទំនុកចិត្ត»។ មិនមែនបានមកដោយខ្លួនយើង ប៉ុន្តែជាទំនុកចិត្តដែលបានមកពីព្រះ។

សម្រាប់រយៈពេល ៣ ថ្ងៃ ជាបន្តបន្ទាប់ យើងនឹងលាតត្រដាងពីសេចក្ដីពិត នៃការកសាងទំនុកចិត្តដែលបានមកពីព្រះ។

សូមអធិស្ឋាន៖ ព្រះជាអម្ចាស់អើយ ទូលបង្គំចង់បានព្រះអង្គ ហើយសូមឱ្យសេចក្ដីសង្គ្រោះ ដែលបានមកតាមរយៈអង្គព្រះគ្រីស្ទ បានក្លាយទៅជាគ្រឹះមាំនៃជីវិតរបស់ទូលបង្គំ។ ទូលបង្គំសូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមក ដើម្បីបង្ហាញពីជ្រុង និងបំណែកបន្ទាប់ ដែលទូលបង្គំធ្លាប់ប្រឹងព្យាយាមយកមកដាក់ជំនួសព្រះអង្គនោះវិញផង។ អាមែន។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

I'm Confident

មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។

More

គំរោង​ផែន​ការណ៍នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ LifeChurch.tv។