ខ្ញុំមានទំនុកចិត្តគំរូ
![I'm Confident](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1939%2F1280x720.jpg&w=3840&q=75)
ព្រះតែងតែកាន់ខាងយើង
មានរឿងកុន សៀវភៅអាន វប្បធម៌សង្គម និងមនុស្សជាច្រើន គេចូលចិត្តនិយាយថា៖ «ធ្វើតាមតែចិត្តឯងទៅ នោះបានហើយ»។ តែក្នុងភាសានេះ យើងមានបញ្ហាមួយ នោះគឺថាចិត្តរបស់យើង តែងតែប្រឹងទៅស្វែងរកអ្វី ដើម្បីឱ្យបានជាផលប្រយោជន៍សម្រាប់ខ្លួនឯងជានិច្ច។ យើងប្រហែលជាអាចទៅចង់ជួយនរណាម្នាក់ ដោយព្រោះការនោះ ជួយឱ្យយើងមានអារម្មណ៍ល្អ។ យើងប្រហែលជាអាចស្រឡាញ់កូនរបស់យើង ដោយសារតែពួកគាត់នឹងស្រឡាញ់យើងវិញ។ ដូច្នេះហើយយើងយល់ជាក់ ថាក្ដីស្រឡាញនាំឱ្យខ្លួនបានផល នោះវានៅតែអាចទៅជាអាក្រក់បានដដែល។ ធ្វើជាអ្នកមគ្គុទសផ្ទាល់សម្រាប់ជីវិតរបស់ខ្លួន នោះពិតជាហត់នឿយ ហើយវាមិនចេះចប់ដោយសារយើងប្រឹងស្វែងរកផ្លូវនិងរបៀបរស់នៅ។ អញ្ចឹង តើយើងអាចមានផ្លូវណាផ្សេងដែរទេ?
អ្នកប្រហែលជាធ្លាប់ឮពីជម្រើសទី ២ ដែលថាត្រូវតែខំធ្វើល្អ ដើម្បីឱ្យព្រះសព្វព្រះហឫទ័យ ជាប្រយោជន៍ឱ្យអ្នកមានជីវិតល្អ និងបានជីវិតអស់កល្ប។ ការរត់ដេញតាមជីវិតបែបដូច្នេះ នោះក៏ជាការរស់ឱ្យបានតែផលប្រយោជន៍ផ្ទាល់ខ្លួននោះដែរ។ ការគិតយ៉ាងដូច្នេះ នោះមានន័យថា៖ «ខ្ញុំនឹងប្រឹងប្រែងធ្វើ ដើម្បីឱ្យខ្ញុំអាចឱ្យព្រះសព្វព្រះទ័យ ជាប្រយោជន៍ដើម្បីឱ្យខ្ញុំអាចមាន______»។ ជួសវិញ ចុះបើយើងរៀនគិតបែបដូច្នេះថា៖ «យើងធ្វើអ្វីឱ្យព្រះសព្វព្រះទ័យ នោះព្រោះដោយសារតែអ្វីដែលព្រះអង្គបានធ្វើតាមរយៈអង្គព្រះគ្រីស្ទ»។ យើងពុំដើរតាមដួងចិត្តរបស់យើង ប៉ុន្តែយើងដើរតាមព្រះទ័យរបស់ព្រះនោះវិញ។
យើងមិនរស់ដោយប្រឹងដេញតាមការយល់ស្របពីព្រះ តែយើងរស់ដោយសារព្រះអង្គបានសម្រេចនិងធ្វើរាល់គ្រប់អ្វីទាំងអស់រួចហើយ។ នៅពេលដែលព្រះបានប្រទានព្រះគ្រីស្ទដល់យើង នោះព្រះអង្គបានដកហូតអំណាចរបស់យើង ដែលប្រឹងព្យាយាមទៅចង់វាយអែបស៊ីអបចំពោះព្រះ។ ព្រះគ្រីស្ទបានក្លាយទៅជារង្វាស់សម្រាប់ទីកន្លែងឱ្យមនុស្សម្នាក់ៗត្រូវឈរនៅចំពោះព្រះភក្រ្តនៃព្រះជាម្ចាស់ស្រេចហើយ។ អញ្ចឹងតើយើងគួរធ្វើអ្វីបន្ត? យើងពុំអាចប្រឹងកសាងទំនុកចិត្តរបស់យើង ដោយការប្រឹងប្រែងធ្វើការល្អចំពោះអ្នកដទៃទៀតឡើយ។ ហើយវាក៏ពុំអាចបែកបាក់បានដោយពាក្យសម្ដីអាក្រក់របស់អ្នកដទៃបានដូចគ្នា។ ប្រសិនបើព្រះកាន់ខាងយើងហើយ នោះគ្មាននរណាអាចមកទាស់ប្រឆាំងយើងបានទេ។ ប្រសិនបើព្រះប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គមកសម្រាប់យើង ក្នុងខណៈយើងនៅជាប់មានទោសទៅហើយ តើនឹងមានរឿងអ្វីទៀត ដែលព្រះអង្គពុំអាចធ្វើទៅបានសម្រាប់យើងនោះ? យើងមិនចាំបាច់ប្រឹងរស់តែសម្រាប់ខ្លួនឯងតទៅទៀត ដ្បិតព្រះគ្រីស្ទបានសុគតជំនួសយើងរួចហើយ។ ជាក់ណាស់ ព្រះរបស់យើង នៅតែកាន់ខាងយើងជានិច្ច។ ដូច្នេះ ខ្ញុំអាចមានទំនុកចិត្ត។ មិនមែនដោយសារអ្វីរូបខ្ញុំបានធ្វើនោះទេ ប៉ុន្តែដោយសារតែអ្វីដែលព្រះអង្គបានសម្រេច និងដោយសារតែបុគ្គលិកលក្ខណៈរបស់ព្រះអង្គនោះវិញ។
ចូរពិចារណា៖ តើមានកិច្ចការណាមួយដែលអ្នកគិតថាកំពុងតែធ្វើសម្រាប់ព្រះ តែជាក់ស្ដែងជាការដែលអ្នកកំពុងតែធ្វើ ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួនឯងដែរឬទេ? តើអ្នកអាចចាប់ផ្ដើមរស់ ដោយមិនប្រឹងវាយអែបស៊ីអប ចំពោះព្រះ នោះវិញ បានយ៉ាងដូចម្ដេច?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![I'm Confident](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1939%2F1280x720.jpg&w=3840&q=75)
មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
More