ខ្ញុំមានទំនុកចិត្តគំរូ
![I'm Confident](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1939%2F1280x720.jpg&w=3840&q=75)
ព្រះរបស់យើងតែងតែជួយដល់យើង
ថ្ងៃកំណត់ត្រូវបញ្ចប់ការងារជិតមកដល់។ លុយនៅក្នុងកុងក៏ជិតអស់។ កូនក៏កំពុងតែវង្វេង។ ចំណងអាពាហ៍ពិពាហ៍ក៏ខ្មៅស្រអាប់។ ផែនការគម្រោងចុងក្រោយ ចេញតែក្បាលពឹមៗ។ ក្ដីសង្ឃឹមនៅស្រពិចស្រពិល។ ទាំងឮសំឡេងចេញពីក្នុងចិត្តមកថា៖ «សក់អ្នកណា ក្បាលអ្នកហ្នឹងហើយពេលនេះ»។ គ្មានអ្វីដែលអាចបំផ្លាញទំនុកចិត្តជាងគំនិត ដែលពុំមានច្រកចេញ ព្រោះតែការភិតភ័យខ្លាំង ដែលមាននៅក្នុងរូបអ្នកហ្នឹងហើយនោះឡើយ។ តើហេតុអ្វីទៅ? ដោយសារតែជ្រៅនៅក្នុងក្រអៅចិត្ត ទោះសំបកនិងផ្ទៃខាងក្រៅ មើលទៅហាក់បីដូចជាប្រកបដោយទំនុកចិត្តប៉ុណ្ណាក៏ដោយ ក៏យើងខ្លួនឯងដឹងថា យើងកំពុងតែស្ថិតនៅទីផុយស្រួយ ដែលងាយរងនឹងល្បាក់ទឹកដែលធ្លាយបែកពីការបាក់ទឹកចិត្តនោះផងដែរ។
កថាខណ្ឌខាងលើស្តាប់ទៅនាំឱ្យយើងធ្លាក់បាក់ទឹកចិត្តមែនទែន។ តែសូមគិតមើលមួយភ្លែត តាមពិតទៅ វាមិនដូច្នោះនោះឡើយ។ គំនិតដែលថាយើងពុំអាចធ្វើរាល់គ្រប់អ្វីបានដោយខ្លួនឯង នោះតាមពិតទៅ បានផ្ដល់ក្ដីសន្យាមកឱ្យអស់អ្នកកំព្រាបានទទួលការកម្សាន្តចិត្ត ហើយបាននូវការសម្រាកសម្រាប់ដល់អ្នកដែលហត់នឿយនោះទៅវិញទេ។ ព្រះពុំមានបំណងហឫទ័យឱ្យយើងដើរក្នុងជីវិតនេះដោយខ្លួនឯងឡើយ។ នៅពេលដែលយើងទទួលស្គាល់ថាយើងពុំអាចធ្វើរាល់អ្វីបាន នោះយើងបើកចំហទ្វារដ៏សែនធំចំពោះព្រះដែលអាចធ្វើរាល់គ្រប់អ្វីបាននោះវិញ។ អំណាចចេស្ដារបស់ព្រះអង្គគឺបានទៅជាល្អឥតខ្ចោះនៅក្នុងភាពកម្សោយរបស់យើងទៅវិញ។ យើងអាចងាយនឹងរងគ្រោះ បែកបាក់ ប្រាកដមែន ប៉ុន្តែព្រះអង្គទ្រង់មានព្រះចេស្ដា។ យើងប្រហែលជាកំពុងតែជ្រាបបែក ប៉ុន្តែព្រះអង្គអាចជួយបំពេញយើងបាន។ ព្រះអង្គតែងតែជាជំនួយដល់យើងនៅក្នុងគ្រប់រាល់វិបត្តិបញ្ហាជានិច្ច។ ព្រះអង្គជាអ្នកកម្សាន្តចិត្តនៅពេលយើងស្ថិតក្នុងស្ថានភាពដ៏ភិតភ័យ និងពេលយើងធ្លាក់ដល់ចំណុចសូន្យ។ ព្រះអង្គគឺជាម្ចាស់សំឡេង ដែលប្រាប់យើងថា៖ «កូនអើយ! ចូរមកសម្រាកនៅទីស្ងប់ស្ងៀម ក្បែរមាត់ទឹកហូរគ្រឿនៗនេះមក»។ ព្រះអង្គមិនមែនជាព្រះដែលថ្លែងថា៖ «សក់ឯង ក្បាលឯង» នោះឡើយ។ ជាប្រាកដណាស់ ខ្ញុំពិតជាមានទំនុកចិត្ត ដោយព្រោះព្រះអង្គជាព្រះដែលមានបន្ទូលថា៖ «មើល៍ យើងគង់នៅជាមួយកូនជានិច្ច»។
សាកល្បងធ្វើការនេះ៖ ចូរគិតពីអ្វីដែលអ្នកកំពុងប្រឈម ដែលនាំឱ្យអ្នកមានអារម្មណ៍មិនសុខស្រួល នាពេលឥឡូវនេះ។ រួចចូរទទួលស្គាល់ថាអ្នកពុំអាចមានកម្លាំងសម្រាប់តទល់វាដោយខ្លួនឯងបានទេ ហើយអ្នកត្រូវតែពឹងផ្អែកលើព្រះ ដោយអនុញ្ញាតឱ្យព្រះអង្គបានក្លាយទៅជាទំនុកចិត្តរបស់អ្នក ក្នុងខណៈពេលអ្នកត្រូវបោះជំហានជាបន្តបន្ទាប់។
អំពីគម្រោងអាននេះ
![I'm Confident](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1939%2F1280x720.jpg&w=3840&q=75)
មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
More