ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 9 ក្នុងចំណោម 9 ថ្ងៃ

"ការសុគតលើសអស់ក្ដីស្លាប់"

ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវ័ករបស់ទ្រង់ថា៖ «ខ្ញុំនឹងរស់ឡើងវិញនៅថ្ងៃទី ៣»។ ព្រះអង្គមានបន្ទូលដូច្នោះនៅក្នុង គម្ពីរ ម៉ាកុស ជំពូកទី ៨ ហើយម្ដងទៀតនៅក្នុងជំពូកទី ៩ ហើយនៅឡើយម្ដងទៀតនៅក្នុងជំពូកទី ១០។

ដោយមានការលើកឡើងដដែលៗ នោះមានរឿងមួយដែលគួរឱ្យងឿងឆ្ងល់កំពុងតែកើតឡើង។ នៅថ្ងៃទី ៣ បន្ទាប់ពីព្រះយេស៊ូវបានសុគត នោះគឺគ្មានពួកសាវ័កប្រុសៗនៅក្បែរទេ។ ហើយមានក្រុមសាវ័កស្រីៗ មានវត្តមានវិញ ហើយពួកគេទាំងនោះបានយកមកជាមួយនូវគ្រឿងទេស និងទឹកអប់ថ្លៃៗ ដើម្បីលាបតាំងសព ដោយយោងដល់ទំនៀមទម្លាប់ថែសម្រាប់សាកសព។ គ្មាននរណារំពឹងថាមានហេតុការណ៍នៃការរស់ឡើងវិញនោះឡើយ។ ប្រសិនបើអ្នកជាអ្នកសរសេររឿងដំណឹងល្អ ដូចលោក ម៉ាកុស នោះអ្នកប្រហែលជាត្រៀមខ្លួនសរសេរពីរឿងហេតុប្រឌិតមួយដ៏អស្ចារ្យ ហើយចំពោះអ្នក អ្នកធ្លាប់ឮថាព្រះយេស៊ូវបានមានបន្ទូលលើកឡើងម្ដងហើយម្ដងទៀតៗ ទៅកាន់ពួកសាវ័កទ្រង់ ថាព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី ៣។ បើតាមគិតទៅ ប្រហែលជាមានយ៉ាងហោចណាស់ សាវ័កម្នាក់ដែរ ដែលគិតអំពីថ្ងៃបន្ទាប់ដែលព្រះយេស៊ូវបានសុគត និងអាចនិយាយទៅប្រាប់ដល់អ្នកដទៃថា៖ «ហ្អេ... ដល់ថ្ងៃទី ៣ ហើយតើ។ ប្រហែលជាយើងគួរតែទៅមើលផ្នូរព្រះយេស៊ូវបន្តិចទៅ។ មានអីពិបាក គ្រាន់តែប៉ុណ្ណឹងនោះ?» បើធ្វើដូច្នេះមែន នោះវាសមហេតុសមផលបន្តិច។ ប៉ុន្តែគ្មាននរណាម្នាក់និយាយអ្វីទាំងអស់។ តាមពិតទៅ ពួកគេគ្មាននរណាម្នាក់គិតអំពីរឿងរស់ឡើងវិញពីក្ដីស្លាប់នោះទេ។ ប្រហែលគ្មាននរណាជឿ ឬមិននឹកស្មានដល់។ មានទេវតានៅពីមុខផ្នូរ ដែលនៅចាំរំឭកដល់ពួកស្រ្តីៗ៖ «អ្នកនឹងឃើញព្រះអង្គ ដូចដែលទ្រង់មានបន្ទូលប្រាប់ដល់អ្នក»។ ប្រសិនបើ លោក ម៉ាកុស ប្រឌិតរឿងនេះឡើង នោះគាត់ប្រហែលមិនសរសេររឿងតាមរបៀបនេះនោះទេ។

ហើយនេះគឺជាចំណុចសំខាន់៖ ការរស់ឡើងវិញពីក្ដីស្លាប់ នោះគឺជារឿងហួសហេតុប្លែកចម្លែកអស្ចារ្យសម្រាប់សាវ័កដំបូង ហើយវាក៏ជារឿងមិនអាចងាយនឹងជឿបានដែរ ក៏ដូចគ្នាសម្រាប់ឱ្យមនុស្សជាច្រើនជឿនាសព្វថ្ងៃនេះអញ្ចឹងដែរ។ ពិតមែនទៅ ហេតុផលរបស់ពួកគេ អាចមានលក្ខណៈផ្សេងពីយើង។ ចំពោះអ្នកកាន់វប្បធម៌ក្រិក នោះគេមិនជឿលើរឿងរស់ឡើងវិញពីក្ដីស្លាប់ទេ។ ជីវិតក្រោយការស្លាប់ នោះគឺជាការស្រាយឱ្យមានសេរីភាពសម្រាប់ព្រលឹងចេញពីរូបកាយ។ សម្រាប់ទំនៀមទម្លាប់គេ រឿងរស់ឡើងវិញពីក្ដីស្លាប់ នោះគឺវាមិនអាចទៅរួច ហើយវាក៏មិនអាចជាផ្នែកនៃជីវិតបន្ទាប់ពីក្ដីស្លាប់ហើយដែរ។ សម្រាប់ពួកសាសន៍យូដា មានអ្នកខ្លះជឿលើអនាគតកាល ដែលថាមានការរស់ឡើងវិញ ប៉ុន្តែគឺនៅពេលដែលពិភពលោកទាំងមូលត្រូវបានធ្វើឱ្យក្លាយទៅជាថ្មីតែប៉ុណ្ណោះ។ ប៉ុន្តែគេពុំមានគោលគំនិតដែលថាបុគ្គលមួយរូប អាចរស់ពីក្ដីស្លាប់បាននោះឡើយ។ មនុស្សនាសម័យព្រះយេស៊ូវ គឺគ្មាននរណាទទួលបានការបើកផ្លូវឱ្យទៅជឿលើរឿងរស់ឡើងវិញ ច្រើនជាងយើងនោះទេ។ រឿងនេះគឺជារឿងពិបាកទទួលយកនិងជឿមែន។

តើវាជារឿងពិបាកសម្រាប់ឱ្យអ្នកជឿលើការរស់ឡើងវិញពីក្ដីស្លាប់របស់ព្រះយេស៊ូវដែរទេ? តើការរស់ឡើងវិញពីក្ដីស្លាប់របស់ព្រះយេស៊ូវបានឱ្យអ្នកមានក្ដីសង្ឃឹមដោយរបៀបណា?

អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ
បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។

ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ

ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាកុស។ ដោយមើលក្នុងភាពដិតដល់នៃរឿងទាំងនេះ នោះលោកគ្រូបាននាំឱ្យយើងបានមើលឃើញពីគំហើញគំនិតថ្មីៗ ស្ដីពីទំនាក់ទំនងរវាងជីវិតរបស់យើង ហើយនិងព្រះជន្មរបស់ព្រះបុត្រា រហូតដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ឥឡូវនេះ សៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ បានក្លាយជាសៀវភៅនិងជាមគ្គុទេសក៍សិក្សាណែនាំ សម្រាប់ក្រុមតូច ដែលមានលក់នៅគ្រប់ទីកន្លែងដែលអ្នកអាចជាវបាន។

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide