ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ
"ព្រះយេស៊ូវត្រូវតែសុគត"
ដោយការប្រើប្រាស់ពាក្យ ត្រូវតែ នោះព្រះយេស៊ូវចង្អុលបង្ហាញថា ព្រះអង្គកំពុងតែមានគម្រោងសុគត—ដោយព្រះអង្គកំពុងតែធ្វើកិច្ចការអស់ទាំងនោះដោយស្ម័គ្រចិត្ត។ ព្រះអង្គមិនមែនគ្រាន់តែទស្សទាយថាវានឹងកើតមានឡើងតែប៉ុណ្ណោះនោះទេ។ ដូច្នេះការនេះធ្វើឱ្យ ពេត្រុស ទាស់ចិត្តជាងនរណាៗទាំងអស់។ វាជារឿងមួយដែលព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំនឹងតយុទ្ធហើយនិងត្រូវគេកម្ចាត់» ហើយនិងមានបន្ទូលថាមួយបែបទៀត៖ «នេះជាហេតុផលដែលខ្ញុំត្រូវយាងមក។ ខ្ញុំមានបំណងដើម្បីត្រូវតែស្លាប់!»។ ព្រះបន្ទូលនេះឯង ដែលធ្វើឱ្យ ពេត្រុស ប្លែកនិងពិបាកយល់មែនទែន។
ហេតុដូច្នេះហើយបានជាពេលព្រះយេស៊ូវមានបន្ទូលហើយភ្លាម នោះ ពេត្រុស ចាប់ផ្ដើម "ស្ដីបន្ទោស" ព្រះអង្គ។ នេះក៏ជាពាក្យកិរិយាសព្ទ ដែលបានប្រើប្រាស់នៅកន្លែងដទៃផ្សេងទៀត នៅពេលដែលព្រះយេស៊ូវ បានថ្លែងប្រឆាំងទាស់នឹងពួកវិញ្ញាណអាក្រក់ដែរ។ នេះមានន័យថា ពេត្រុស កំពុងថ្កោលទោស ព្រះយេស៊ូវ នៅក្នុងភាសាមួយដ៏ធ្ងន់ធ្ងរណាស់។ តើហេតុអ្វីបានជា ពេត្រុស ប្រកាន់ទាស់យ៉ាងខ្លាំង រហូតដល់គាត់ដូចជាបែរមកត្របាក់ព្រះយេស៊ូវយ៉ាងដូច្នេះ? ហើយនេះគឺបន្ទាប់ពីគ្រាដែលគាត់ទើបប្រកាសឱ្យគេដឹងឮថាព្រះយេស៊ូវគឺជាព្រះមេស្ស៉ី (ព្រះសង្គ្រោះ)។ តាំងពីតូចដល់ធំដឹងក្ដីមក ពេត្រុស គាត់ធ្លាប់ឮមកថា នៅពេលដែលព្រះមេស្ស៉ីយាងមក នោះព្រះអង្គនឹងកម្ចាត់ការអាក្រក់ហើយនិងភាពអយុត្តិធម៌ ដោយយាងគង់នៅលើបល្ល័ង្ក។ ប៉ុន្តែនៅត្រង់ទីនេះ ព្រះយេស៊ូវកំពុងតែមានបន្ទូលថា៖ «មែន ខ្ញុំគឺជាព្រះមេស្ស៉ី ជាព្រះមហាក្សត្រ ប៉ុន្តែ ខ្ញុំបានយាងមក មិនមែនដើម្បីរស់នៅទេ ប៉ុន្តែ គឺដើម្បីត្រូវតែសុគត។ ខ្ញុំបានមកទីនេះ មិនមែនមកដើម្បីក្រាញកាន់កាប់អំណាចនោះទេ ប៉ុន្តែ ដើម្បីមកបាត់បង់វាវិញ។ ខ្ញុំបានមកមិនមែនដើម្បីគ្រប់គ្រងទេ ប៉ុន្តែ ដើម្បីបម្រើវិញ។ ហើយតាមរបៀបនេះឯង ដែលខ្ញុំនឹងយកឈ្នះលើអំណាចនៃភាពងងឹត និងការអាក្រក់ រួចធ្វើឱ្យរាល់គ្រប់អ្វីៗបានជានានិងផ្សះផ្សាឡើងវិញ»។
ព្រះយេស៊ូវមិនមែនមានបន្ទូលថា បុត្រមនុស្ស ត្រូវរងទុក្ខ នោះទេ។ តែព្រះអង្គបានមានបន្ទូលថា បុត្រមនុស្ស ត្រូវតែរងទុក្ខ។ ពាក្យនេះពិតជាសំខាន់ណាស់ រហូតដល់ព្រះអង្គមានបន្ទូលពីរដង៖ «បុត្រមនុស្សត្រូវតែទទួលការរងទុក្ខជាច្រើន... ហើយព្រះអង្គត្រូវតែសុគត»។ ពាក្យថា ត្រូវតែ បញ្ជាក់និងគ្រប់គ្រងទៅលើប្រយោគទាំងមូល ហើយវាមានន័យថា រាល់គ្រប់អ្វីៗដែលរាយរាប់ក្នុងបញ្ជីនេះ នោះពិតជាសំខាន់ចាំបាច់ណាស់។ ព្រះយេស៊ូវត្រូវតែរងទុក្ខ ត្រូវតែរងការដែលគេបដិសេធ ត្រូវតែឱ្យគេសម្លាប់ ត្រូវតែមានព្រះជន្មរស់ឡើងវិញ។ នេះគឺជាពាក្យមួយក្នុងចំណោមពាក្យដ៏សំខាន់ៗជាច្រើន នៅក្នុងសាច់រឿងនៃពិភពលោក ហើយពាក្យនេះ វាពិតជាគួរឱ្យភ័យខ្លាចណាស់។ អ្វីដែលព្រះយេស៊ូវមានបន្ទូល នោះមិនមែនគ្រាន់តែថា៖ «ខ្ញុំបានមកដើម្បីស្លាប់» នោះទេ ប៉ុន្តែ «ខ្ញុំត្រូវតែស្លាប់។ វាជារឿងចាំបាច់ហើយសំខាន់ណាស់ ដែលថាខ្ញុំត្រូវតែស្លាប់។ ពិភពលោកមិនអាចធ្វើឱ្យទៅជាថ្មី និងជីវិតរបស់អ្នកឱ្យបានទៅជាថ្មីវិញនោះដែរ ដរាបណាដល់ខ្ញុំត្រូវតែស្លាប់សិន»។ តើហេតុអ្វីបានវាជារឿងដ៏ចាំបាច់និងសំខាន់យ៉ាងដូច្នេះ ដែលថាព្រះយេស៊ូវត្រូវតែសុគតនោះ?
ពេត្រុស បានរកឃើញថាវាជារឿងដ៏ពិបាកទទួលយក ដែលថាព្រះយេស៊ូវត្រូវតែសុគតជាចាំបាច់។ តើហេតុអ្វីបានជារឿងនេះ ជាការដ៏លំបាកសម្រាប់គាត់—និងសម្រាប់យើង—ដើម្បីទទួលយកនិងទទួលស្គាល់?
អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ
បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។
ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាកុស។ ដោយមើលក្នុងភាពដិតដល់នៃរឿងទាំងនេះ នោះលោកគ្រូបាននាំឱ្យយើងបានមើលឃើញពីគំហើញគំនិតថ្មីៗ ស្ដីពីទំនាក់ទំនងរវាងជីវិតរបស់យើង ហើយនិងព្រះជន្មរបស់ព្រះបុត្រា រហូតដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ឥឡូវនេះ សៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ បានក្លាយជាសៀវភៅនិងជាមគ្គុទេសក៍សិក្សាណែនាំ សម្រាប់ក្រុមតូច ដែលមានលក់នៅគ្រប់ទីកន្លែងដែលអ្នកអាចជាវបាន។
More
អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide