ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ
"បានត្រាស់ហៅដោយព្រះមហាក្សត្រ"
សិក្ខាបទរឿងព្រះយេស៊ូវនោះមិនមែនជាដំបូន្មានទេ៖ វាជាដំណឹងល្អ ដែលថាអ្នកមិនចាំបាច់ប្រឹងធ្វើអ្វីមួយដើម្បីឱ្យបានផ្លូវទៅឯព្រះទេ ព្រោះព្រះយេស៊ូវបានធ្វើរាល់គ្រប់កិច្ចការទាំងប៉ុន្មានសម្រាប់អ្នករួចហើយ។ ហើយវាគឺជាកាដូដែលអ្នកទទួលបានដោយព្រះគុណតែប៉ុណ្ណោះ—គឺតាមរយៈការអនុគ្រោះដែលយើងគ្មានកុសល សមល្មមទទួលបានឡើយ។ ប្រសិនបើអ្នកប្រញាប់ចាប់យកកាដូ ហើយនៅបន្តកាន់វាឱ្យជាប់ នោះការត្រាស់ហៅរបស់ព្រះយេស៊ូវ មិននាំអ្នកឱ្យខិតចូលទៅក្នុងមហិច្ឆតាបុគ្គល ឬការចេះតែស្មានប្រមាណមើលឡើយ។ អ្នកនឹងមានភាពឆេះឆួលក្នុងការទទួលយកព្រះយេស៊ូវជាគោលបំណងយ៉ាងជាក់លាក់និងជាអាទិភាពផ្ដាច់មុខ គឺទៅណាមិនឆ្ងាយពីព្រះអង្គឡើយ។ តែទោះជាយ៉ាងនេះក្ដី នៅពេលអ្នកបានជួបនរណាម្នាក់ ដែលមានកម្រងអាទិភាពផ្សេង ក្នុងជំនឿផ្សេង នោះអ្នកមិនសន្មតថាគេអន់ជាងអ្នកនោះទេ។ អ្នកនឹងស្វះស្វែងរករបៀបក្នុងការបម្រើពួកគេ ជាជាងជាន់ពន្លិចពួកគេទៅវិញ។
ហេតុអ្វីទៅ? ដោយសារតែដំណឹងល្អ មិនមែននិយាយពីការជ្រើសរើសដើរតាមដំបូន្មាននោះទេ តែវាជាការដឹងពីការត្រាស់ហៅ ដើម្បីដើរតាមព្រះមហាក្សត្រ។ មិនមែនគ្រាន់តែសម្រាប់នរណាមានសិទ្ធិអំណាច និងមានច្បាប់ ប្រាប់ឱ្យបំពេញតាមតម្រូវការអ្វីដែលចាំបាច់ធ្វើនោះទេ—ប៉ុន្តែគឺយើងធ្វើតាមព្រះអង្គដែលមានអំណាចចេស្ដានិងសិទ្ធិអំណាច ដើម្បីឱ្យយើងបំពេញអ្វីដែលត្រូវការជាចាំបាច់ ហើយប្រទានការអស់ទាំងនោះដល់យើងជាដំណឹងល្អវិញ។
តើអ្នកមើលឃើញប្រភេទសិទ្ធិអំណាចទាំងនោះ នៅត្រង់ទីកន្លែងណាខ្លះ? ពិធីជ្រមុជរបស់ព្រះយេស៊ូវបានទទួលស្គាល់ដោយហេតុការណ៍ដ៏អស្ចារ្យ ទាំងមានការប្រកាសពីសិទ្ធិអំណាចពីស្ថានសួគ៌ហើយដែរ។ បន្ទាប់មក យើងមើលឃើញពី លោក ស៊ីម៉ូន អនទ្រេ យ៉ាកុប ហើយនិងយ៉ូហាន ដើរតាមព្រះយេស៊ូវដោយគ្មានភាពរុញរាអីបន្តិច—ដូច្នេះ ដោយសារតែការត្រាស់ហៅរបស់ព្រះអង្គមានពេញដោយសិទ្ធិអំណាច។ លោក ម៉ាកុស បន្តសង់នៅលើខ្លឹមសារនេះថា៖
«ពួកគេនាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកដែលមានអំណាច មិនដូចជាពួកអាចារ្យទេ»។
(ម៉ាកុស ១៖២១-២២)
លោក ម៉ាកុស ប្រើប្រាស់ពាក្យ អំណាច ជាលើកដំបូង ហើយពាក្យនេះក្នុងន័យចំៗ នោះមានន័យថា៖ «ចេញពីប្រភពដើម»។ ពាក្យនេះមានឫសចេញមកពីពាក្យតែមួយ ជាមួយនឹងពាក្យ អ្នកនិពន្ធ។ ដូច្នេះ លោក ម៉ាកុស ចង់មានន័យថាព្រះយេស៊ូវបានបង្រៀនពីជីវិត ចេញពីអំណាចនៃប្រភពដើម ជាជាងសិទ្ធិអំណាចដែលមនុស្សតាក់តែងឱ្យ។
តើជីវិតរបស់អ្នកមានរូបលក្ខណៈ និងមានអារម្មណ៍ថាយ៉ាងណា ប្រសិនបើអ្នកហ៊ានចុះចូលចំពោះព្រះមហាក្សត្រដ៏ល្អឥតខ្ចោះ ឱ្យដល់ ១០០% នោះ? ចុះចំពោះជីវិតផ្នែកខាងឯការងារ? ចុះជីវិតខាងឯរឿងស្នេហា? ចុះរឿងជីវិតខាងឯគ្រួសារ? រឿងផ្នែកថវិកា? រឿងផ្នែកទំនាក់ទំនងសង្គម (មនុស្សជុំវិញ)?
អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ
បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។
ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាកុស។ ដោយមើលក្នុងភាពដិតដល់នៃរឿងទាំងនេះ នោះលោកគ្រូបាននាំឱ្យយើងបានមើលឃើញពីគំហើញគំនិតថ្មីៗ ស្ដីពីទំនាក់ទំនងរវាងជីវិតរបស់យើង ហើយនិងព្រះជន្មរបស់ព្រះបុត្រា រហូតដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ឥឡូវនេះ សៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ បានក្លាយជាសៀវភៅនិងជាមគ្គុទេសក៍សិក្សាណែនាំ សម្រាប់ក្រុមតូច ដែលមានលក់នៅគ្រប់ទីកន្លែងដែលអ្នកអាចជាវបាន។
More
អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide