ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 2 ក្នុងចំណោម 9 ថ្ងៃ

"ការព្យាបាលនៅទីជ្រៅ"

ព្រះយេស៊ូវជ្រាបពីអ្វីមួយដែលមនុស្សគេមិនដឹង—ដែលថាមនុស្សមានបញ្ហាធំជាងស្ថានភាពនៃផ្នែករូបកាយរបស់គេទៅទៀត។ ព្រះយេស៊ូវមានបន្ទូលទៅគេថា៖ «ខ្ញុំយល់ពីបញ្ហារបស់អ្នក។ ខ្ញុំបានមើលឃើញពីទុក្ខលំបាករបស់អ្នក។ ខ្ញុំកំពុងតែទៅជួយដោះស្រាយហើយ។ ប៉ុន្តែ ចូរសុំយល់ថាបញ្ហាសំខាន់ចម្បងនៅក្នុងជីវិតរបស់នរណាម្នាក់ នោះមិនដែលមកពីរឿងទុក្ខលំបាករបស់គាត់នោះទេ ប៉ុន្តែគឺដោយសារតែបញ្ហាបាបរបស់គាត់ទៅវិញទេ»។

ប្រសិនបើអ្នករកឃើញថាការឆ្លើយតបរបស់ព្រះយេស៊ូវធ្វើឱ្យអ្នកទាស់ចិត្ត សូមយ៉ាងហោចណាស់គិតពិចារណាពីសម្ដីនេះ៖ ប្រសិនបើមាននរណាម្នាក់គេនិយាយទៅកាន់អ្នក៖ «បញ្ហាចម្បងដែលកើតមានឡើងនៅក្នុងជីវិតរបស់អ្នក នោះមិនមែនកើតឡើងដល់អ្នក ដោយសារតែរឿងនរណាម្នាក់បានធ្វើមកលើរូបអ្នកនោះទេ ប៉ុន្តែបញ្ហាចម្បងនោះ គឺជារបៀបដែលអ្នកធ្លាប់បានឆ្លើយតបទៅលើបញ្ហាចម្បងរបស់អ្នក»—វាគួរឱ្យហួសចិត្តដែរ ដែលបើនិយាយបែបដូច្នេះ អ្នកដូចជាមានកម្លាំងវិញ។ តើដោយព្រោះហេតុអ្វី? ពីព្រោះអ្នកមិនអាចធ្វើអ្វីច្រើនបានចំពោះរឿងរ៉ាវដែលកើតមានឡើងលើអ្នក ឬចំពោះអ្វីដែលមនុស្សដទៃកំពុងធ្វើ—ប៉ុន្តែអ្នកអាចធ្វើអ្វីមួយចំពោះខ្លួនអ្នកបាន។ វាមិនមែនគ្រាន់តែជាបញ្ហានៃការចូលចិត្តកុហក ឬរឿងល្មោភតណ្ហា ឬរឿងហេតុអ្វីផ្សេងនោះទេ—ការអស់ទាំងនោះ គឺជារឿងដែលអ្នកកំពុងតែបដិសេធចំពោះព្រះជាម្ចាស់ នៅក្នុងពិភពលោកដែលព្រះអង្គបានបង្កើតមក។ វាជារឿងទាស់ប្រឆាំងចំពោះព្រះអង្គ ដោយតាមរបៀបរស់នៅរបស់អ្នក ដោយគ្មានការគោរពចំពោះព្រះអង្គ។ វាដូចជានិយាយថា៖ «ខ្ញុំនឹងសម្រេចចិត្តជ្រើសរើសរស់នៅយ៉ាងណាក៏បាន តាមចិត្ត សម្រាប់ជីវិតរបស់ខ្ញុំ»។ ហើយនេះគឺជាអ្វីដែលព្រះយេស៊ូវមានបន្ទូលថាជាបញ្ហាចម្បងរបស់យើង។

ព្រះយេស៊ូវតទល់ប្រឈមនឹងបុរសខ្វិន លើរឿងដែលជាបញ្ហាចម្បងរបស់គាត់ ដោយព្រះអង្គនាំគាត់គិតពិចារណាលើកត្តាជ្រៅក្នុងចិត្តរបស់គាត់។ ព្រះយេស៊ូវមានបន្ទូលថា៖ «ដោយព្រោះអ្នកមកឯខ្ញុំ ហើយទូលសូមឱ្យខ្ញុំព្យាបាលរូបកាយអ្នកឱ្យជាសះស្បើយ អ្នកនៅមិនទាន់សញ្ជឹងគិតឱ្យបានជ្រៅនៅឡើយនោះទេ។ អ្នកប្រមាណស្ទើរចំពោះជម្រៅនៃការប៉ងប្រាថ្នាចង់បានរបស់អ្នក ដែលជាបំណងក្នុងទីជម្រៅនៃដួងចិត្តរបស់អ្នក»។ វាជារឿងធម្មតា ដែលមនុស្សពិការ គាត់ប្រាថ្នាចង់បានអស់ពីអ្វីៗដែលមាននៅក្នុងគាត់ ដើម្បីឱ្យខ្លួនគាត់អាចដើរវិញបាន។ ប៉ុន្តែបុរសម្នាក់នេះ ប្រាកដជាដាក់រាល់អស់ក្ដីសង្ឃឹមរបស់គាត់ក្នុងឱកាស ធ្វើយ៉ាងម៉េចដើម្បីឱ្យគាត់អាចដើរវិញបានមែនហើយ។ នៅក្នុងចិត្តគាត់ នោះជាក់ណាស់ដែលគាត់កំពុងនិយាយថា៖ «ប្រសិនបើខ្ញុំអាចដើរវិញបានមែន នោះខ្ញុំប្រាកដជាគ្រប់ទឹក បានល្មមពន់ពេកសម្រាប់ជីវិតនេះហើយ។ ខ្ញុំលែងមិនសប្បាយចិត្តទៀតហើយ។ ខ្ញុំនឹងលែងរអ៊ូទៀតហើយ។ ប្រសិនបើខ្ញុំអាចដើរវិញបាន នោះរាល់អ្វីៗនឹងល្អវិញដែរហើយ»។ រួចព្រះយេស៊ូវមានបន្ទូលថា៖ «អត់ទេអ្នកអើយ អ្នកគិតខុសហើយ»។ បន្ទូលនេះ ប្រៀបដូចជាពិបាកស្ដាប់ ប៉ុន្តែវាជាព្រះបន្ទូលដ៏ពិត។ ព្រះយេស៊ូវមានបន្ទូលថា៖ «នៅពេលខ្ញុំព្យាបាលរូបកាយរបស់អ្នក ប្រសិនបើនេះគ្រាន់តែជាអ្វីតែមួយដែលខ្ញុំធ្វើ នោះអ្នកនឹងប្រាកដជាមិនមានចិត្តសប្បាយរីករាយវិញទាល់តែសោះ។ ព្រោះចាំដល់ពីរខែ បួនខែ—នោះការសុខកាយមិននៅស្ថិតស្ថេរទេ។ ឫសគល់នៃការស្កប់ចិត្តនៃដួងចិត្តមនុស្សមានជម្រៅជ្រៅជាងនេះ»។

តើហេតុអ្វីបានជាការមិនចេះអត់ឱនទោស ក្លាយទៅជារឿងដែលនាំឱ្យអ្នកខ្វិន ដែលជាតម្រូវការសែនជ្រៅរបស់អ្នក? តើហេតុអ្វីបានជារឿងនេះ ជាតម្រូវការយ៉ាងជ្រៅរបស់អ្នក? តើមាន "តម្រូវការ" អ្វីខ្លះទៀត ដែលអ្នកមានអារម្មណ៍ថា វាជ្រៅជាងតម្រូវការនៃការចេះអត់ឱនទោសនោះ?

អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ
បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។

ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាកុស។ ដោយមើលក្នុងភាពដិតដល់នៃរឿងទាំងនេះ នោះលោកគ្រូបាននាំឱ្យយើងបានមើលឃើញពីគំហើញគំនិតថ្មីៗ ស្ដីពីទំនាក់ទំនងរវាងជីវិតរបស់យើង ហើយនិងព្រះជន្មរបស់ព្រះបុត្រា រហូតដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ឥឡូវនេះ សៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ បានក្លាយជាសៀវភៅនិងជាមគ្គុទេសក៍សិក្សាណែនាំ សម្រាប់ក្រុមតូច ដែលមានលក់នៅគ្រប់ទីកន្លែងដែលអ្នកអាចជាវបាន។

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide