ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 7 ក្នុងចំណោម 8 ថ្ងៃ

“ព្រះអង្គកសាងចារឹកលក្ខណ: ដើម្បីជួយអ្នកឲ្យរីកលូតលាស់”

ចារឹកលក្ខណ:ល្អមិនមែនមកជាមួយ   នៅពេលដែលយើងទទួលសេចក្តីសង្គ្រោះនោះទេ ប៉ុន្តែគឺជាការដែលយើងរៀន   និងអភិវឌ្ឍន៍ម្តងហើយម្តងទៀត។ ការជួយយើងនៅក្នុងការ

កសាងចារឹកលក្ខណ:ឲ្យដូចជាព្រះគ្រិស្ត គឺជាផែនការដំបូងរបស់ព្រះជាម្ចាស់។   ព្រះវិញ្ញាណដ៏វិសុទ្ធជួយយើងឲ្យបានដូចជាព្រះយេស៊ូ ដោយកសាង និងអភិវឌ្ឍន៍ចារឹកលក្ខណ:របស់ព្រះអង្គនៅក្នុងយើង​   ព្រះគម្ពីរហៅចំនុចនេះថា ផលផ្លែនៃព្រះវិញ្ញាណ។

“រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្តីស្រលាញ់ អំណរ   សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្ត

សន្តោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង   គ្មាន

វិន័យណាជំទាស់នឹងសេចក្តីទាំងនេះទេ។” 

កាឡាទី ៥:២២-២៣

នៅក្នុងពេលដែលយើងជួបការប្រឈមនៅក្នុងជីវិត   ពេលខ្លះយើងព្យាយាមយកឈ្នះការលំបាកនោះដោយកម្លាំងរបស់យើង។   ដោយការធ្វើដូចនេះយើងអាចនឹងចាញ់ការល្បួងឲ្យ សម្របសម្រួលចារឹកលក្ខណ:គ្រិស្តបរិស័ទរបស់យើង   ដើម្បីឆ្លងកាត់ការលំបាកនោះ ឬក៏ធ្វើ “ផ្លូវកាត់” ។ ប៉ុន្តែនៅពេលយើងស្រែករកព្រះវិញ្ញាណដ៏វិសុទ្ធ   ព្រះអង្គនឹងជួយយើងឲ្យឆ្លងកាត់ការនោះជាមួយនឹងភាពសុចរិត សេចក្តីពិត   និងភាពស្មោះត្រង់ មិនថាកាល:ទេស:យ៉ាងណាក៏ដោយ។

នៅពេលដែលយើងទទួលជោគជ័យ   កម្រិតស្តង់ដារនៃព្រះគម្ពីរក្នុងយើងគួរតែនៅដដែល។ ការបម្រើឲ្យមោទនភាពរបស់ខ្លួនឯង   និងភាពក្រអឺតក្រទម គឺជាការប្រឆាំងផ្ទាល់ទៅនឹងចារឹកលក្ខណ:គ្រិស្តបរិស័ទ ដែលព្រះចង់អភិវឌ្ឍន៍នៅក្នុងខ្លួនយើង។   ការពិតភាពបន្ទាបខ្លួនគឺជាតម្រូវការសម្រាប់គ្រិស្តបរិស័ទទាំងអស់​   ក្នុងការបន្តទទួលការលើកតម្កើងពីព្រះជាម្ចាស់។ 

“អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ 

ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក។” ម៉ាថាយ ៥:៥

នៅពេលយើងប្រឈមមុខជាមួយនឹងទុក្ខលំបាកក្នុងជិវិត   និងភាពជោគជ័យ ដោយប្រើចារឹកលក្ខណ:ដូចជាព្រះ

គ្រិស្ត   យើងនឹងចាប់ផ្តើមលូតលាស់នៅក្នុងការដើរជាមួយព្រះជាម្ចាស់។ យើងក៏ចាប់ផ្តើមទទួលស្គាល់   ការអនុវត្តន៍នូវផលផ្លែនៃព្រះវិញ្ញាណ នៅទីបញ្ចប់គឺល្អប្រសើរសម្រាប់យើង   និងសម្រាប់សិរីល្អរបស់ព្រះអង្គ។   នៅពេលដែលការដើររបស់យើងជាមួយព្រះជាម្ចាស់លូតលាស់កាន់តែច្រើន ព្រះជាម្ចាស់នឹងផ្តល់នូវព្រះពរយ៉ាងអស្ចារ្យមកក្នុងជីវិតយើងយ៉ាងច្រើនផងដែរ។   

អត្ថបទគម្ពីរ

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2