ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 5 ក្នុងចំណោម 8 ថ្ងៃ

“ព្រះអង្គធ្វើឲ្យការសង្គ្រោះមានភាពច្បាស់លាស់ផ្ទាល់ខ្លួន”

គឺព្រះយេស៊ូជាអ្នកបង់ថ្លៃលោះសម្រាប់សេចក្តីសង្គ្រោះរបស់យើង   នេះគឺជាព្រះវត្តមានរបស់ព្រះជាម្ចាស់ តាមរយ: ព្រះវិញ្ញាណដ៏វិសុទ្ធដែលធ្វើឲ្យការសង្គ្រោះមានភាពច្បាស់លាស់ផ្ទាល់ខ្លួន   ដល់អស់អ្នកណាដែលព្រមទទួល។ ព្រះយេស៊ូបានធ្វើឲ្យកាន់តែច្បាស់ថា នៅពេលដែលយើងកើតមក   យើងមិនបានទទួលការសង្គ្រោះភ្លាមទេ។ ការចាប់កំណើតខាងព្រះវិញ្ញាណដ៏វិសុទ្ធត្រូវកើតឡើងផងដែរ   ការចាប់កំណើតនេះ គឺមានតែព្រះវិញ្ញាណដ៏វិសុទ្ធមួយគត់ជាអ្នក

បង្កើត។

“ព្រះយេស៊ូមានបន្ទូលតបថា   ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ   គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល   រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញមានព្រះវិញ្ញាណក្នុងខ្លួន។”

យ៉ូហាន ៣:៥-៦

នៅពេលដែលអ្នកណាម្នាក់ទទួលព្រះយេស៊ូគ្រិស្តចូលមកក្នុងជីវិតរបស់គេ   នោះគឺជាការអំពាវនាវការកើតជាថ្មីនៃ

ព្រះវិញ្ញាណ ចូលទៅក្លាយជាមនុស្សខាងក្នុងនៃអ្នកនោះ។   ជាលទ្ធផលគឺមានការលុបចេញទាំងស្រុង គ្រប់ទ័ណ្ឌកម្មនៃអំពើបាបទាំងអស់ពីជីវិតរបស់គេ។ 

បន្ថែមពីលើនេះ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងធ្វើការក្នុងជវិតរបស់អ្នកមិនជឿ   ដើម្បីបង្ហាញពីសេចក្តីស្រលាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលមានសម្រាប់ពួកគេ។ 

“រីឯព្រះដ៏ជួយការពារដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា   គឺជាព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត ព្រះអង្គចេញពីព្រះបិតាមក។   កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ។” យ៉ូហាន ១៥:២៦

សព្វថ្ងៃ ព្រះវិញ្ញាណដ៏វិសុទ្ធបន្តនូវព័ន្ធកិច្ចដ៏អស្ចារ្យនេះ   ឲ្យមនុស្សស្គាល់សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ដោយប្រកាសអំពីព្រះយេស៊ូ។   សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន និងព្រះអង្គបានបង្ហាញគឺទាំងពីរ   ទាំងអ្នកជឿ និងអ្នកមិនជឿនៅក្នុងពិភពលោករបស់យើងនេះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2