ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ
“ព្រះអង្គបានយាងមករកអ្នក”
សេចក្តីសន្យាសម្រាប់ជីវិតអស់កល្ប គឺជាលទ្ធផលដែលព្រះបានយាងមករកយើង ជាជាងមនុស្សព្យាយាមប្រឹងប្រែង និងស្វែងរកព្រះអង្គនៅកន្លែងខ្លះដែលនៅឆ្ងាយ។
តាំងពីដើមដំបូងព្រះជាម្ចាស់បានស្រលាញ់យើងម្នាក់ៗជាមួយសេចក្តីស្រលាញ់ដែលឥតមានល័ក្ខខ័ណ្ឌ និងមិនចេះប្រែប្រួល។ គោលបំណងដំបូងរបស់ព្រះអង្គ គឺព្រះអង្គចង់មានទំនាក់ទំនងដែលរឹងមាំ និងរស់រវើកជាមួយយើងគ្រប់ៗគ្នា។ ទោះបីជាយ៉ាងណា នៅពេលអដាំ និងអេវ៉ាមិន
ស្តាប់បង្គាប់ព្រះនៅក្នុងសួនច្បារ អំពើបាបរបស់ពួកគេបានបង្កើតរនាំងខ័ណ្ឌគេ និងព្រះជាម្ចាស់។ យើងបានចាប់ផ្តើមដាច់ចេញពីព្រះជារៀងរហូត។
ជាជាងការដែលអនុញ្ញាត្តិឲ្យយើងនៅតែដាច់ចេញពីព្រះអង្គ ព្រះជាម្ចាស់បានរៀបចំផែនការដ៏អស្ចារ្យ សម្រាប់ស្តារឡើងវិញ តាមរយ:សេចក្តីស្រលាញ់ដែលមិនចេះចប់ និងព្រះគុណរបស់ព្រះអង្គសម្រាប់យើង។ គោលបំណងនៃផែនការរបស់ព្រះអង្គ គឺជាការស្តារនូវភាពពេញលេញឡើងវិញ។
សូម្បីតែភាពជិតស្និទ្ធនៃទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងមនុស្ស ដែលបានកើតឡើងមុនអដាំ និងអេវ៉ាធ្លាក់ក្នុងអំពើ
បាប។
ជាង២០០០ ឆ្នាំមុន ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គមកផែនដី ដើម្បីដកនូវរនាំងដែលបានខ័ណ្ឌដោយអំពើបាប និងរៀបចំការសង្គ្រោះសម្រាប់យើងទាំងអស់គ្នា។
“ព្រះជាម្ចាស់ស្រលាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ ឲ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឹដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។ ” យ៉ូហាន ៣:១៦-១៧
តាមរយ:ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះយេស៊ូបានធ្វើការបង់ថ្លៃទាំងអស់ជំនួសឲ្យយើងទាំងអស់គ្នាសម្រាប់ឈ្នួលនៃអំពើបាប និងដកគ្រប់ទាំងរនាំងរវាងយើង និងព្រះជាម្ចាស់។ ការអត់ទោសនេះគឺសម្រាប់អស់អ្នកដែលគ្រាន់តែទទួលព្រះអង្គធ្វើជាព្រះសង្គ្រោះរបស់ពួកគេ។
ប៉ុន្តែនេះគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ មុនពេលដែលព្រះយេស៊ូបញ្ចប់ពេលវេលារបស់ព្រះអង្គនៅលើផែនដី ដើម្បីវិលទៅឯព្រះបិតានៅស្ថានសួគ៌។ ព្រះអង្គបានពណ៌នាអំពីផែនការដ៏ធំមួយទៀត ដែលសំខាន់ទៅកាន់សិស្សរបស់ព្រះអង្គ ដើម្បីស្តារមនុស្សឲ្យបានពេញលេញទៅឯព្រះអង្គ។
“ក្នុងតំណាក់របស់ព្រះបិតាខ្ញុំ មានលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថាខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។ ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រលប់មកវិញយកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ”
យ៉ូហាន ១៤:២-៣
ព្រះជាម្ចាស់មិនមែនបញ្ជូនព្រះយេស៊ូគ្រាន់តែមកដករនាំងនៃអំពើបាបយើងប៉ុណ្ណោះទេ ប៉ុន្តែនៅថ្ងៃមួយនាពេលអនាគត ព្រះយេស៊ូនឹងត្រលប់មកវិញទទួលគ្រប់អ្នកជឿទាំងអស់ទៅ “តំណាក់” ជាមួយព្រះអង្គរៀងរហូត។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2