ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 6 ក្នុងចំណោម 8 ថ្ងៃ

“ព្រះអង្គផ្តល់អំណាចឲ្យអ្នករស់នៅក្នុងជ័យជំនះ”

បើមិនមានឧបករណ៍ត្រឹមត្រូវទោះបីជាការងារធម្មតាៗ   នោះអាចនឹងប្រើកម្លាំងច្រើន។ ឧទាហរណ៍ការមួលវីស   ឬខ្ចៅវាងាយស្រួលបើយើងប្រើប្រដាប់មួលវីសនោះ ប៉ុន្តែវាពិបាក   និងធុញទ្រាន់ប្រសិនបើមិនមានឧករណ៍នោះ។ 

អាទិភាពដ៏សំខាន់មួយរបស់ព្រះជាមា្ចស់   គឺថាផ្តល់ឲ្យយើងនូវឧបករណ៍ដ៏ត្រឹមត្រូវនៅក្នុងជីវិត។   ថាតើគឺជាប្រាជ្ញាដើម្បីប្រឈមនូវការសម្រេចចិត្តធំៗ   អំណាចនៃការសម្រេចចិត្តក្នុងការផ្តាច់ទម្លាប់អាក្រក់ ឬទោះជាជំនឿបន្ថែមទៀត   និងការទុកចិត្ត។ ដើម្បីប្រឈមជាមួយនឹងស្ថានភាពដែលមិនអាចទៅរួច ដោយមានទំនុកចិត្ត។   ព្រះអង្គស្មោះត្រង់នៅក្នុងការបង្វឹកបង្ហាត់យើងជាមួយអ្វីដែលយើងត្រូវការ ដើម្បីឲ្យយើងរស់នៅបានពេញលេញ   និងមានព្រះពរ។ 

“ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង   ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់   តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ   គេស្ទុះរត់ទៅមុខដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។” អេសាយ ៤០:៣០-៣១

ដាក់សេចក្តីសង្ឃឹមរបស់យើងនៅក្នុងព្រះអង្គ   ជាមធ្យោបាយក្នុងការទទួលបានប្រអប់ឧបករណ៍ដែលមានគ្រប់មុខ ដើម្បី

បង្វឹកយើងឲ្យអាចប្រឈមមុខជាមួយអ្វីក៏បាន។   នៅពេលដែលយើងទទួលអំណាចពីព្រះជាម្ចាស់ យើងនឹងរស់នៅក្នុងជ័យជំនះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2